» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 708 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095623 នាក់

ប្រជាពលរដ្ឋ​៣០​គ្រួសារ​ដែល​រស់នៅ​អាស្រ័យ​ផល​លើដី​ជាង​១០​ឆ្នាំ​នៅ​តំបន់​អូរ​ក្រៀ​ង​ប្រតិកម្ម​រឿង​អាជ្ញាធរ​ដកហូតយក​ដី​គាត់​!?

​ខេត្តក្រចេះ​៖​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០​គ្រួសារ​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​លើដី​ជិត​១០​ឆ្នាំ​មកហើយ​កំពុងត្រូវ​បាន​ប្រឈម​និង​ការដកហូត​ពី​អាជ្ញាធរ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​និង​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ក្រោមមូលហេតុថាដើម្បី​យកមក​ធ្វើជា​តំបន់​រដ្ឋបាល​ស្រុកលើ​ផ្ទៃដី​ប្រហែលជា​១០០០​ហិកតា​!​។​a okreang1 

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​អូរ​គ្រៀង​ភូមិ​ខ្សាច់​លាវ​.​ភូមិ​កោះ​ខ្ញែរ​.​ភូមិ​ពន្ធ​ជា​និង​ភូមិ​អូរ​ព្រះ ស្ថិតក្នុង​ឃុំ​អូរ​គ្រៀង​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​បង្ហើប ឲ្យ​ដឹងថា​:​សព្វថ្ងៃនេះ​ពួកគាត់​រស់ក្នុង​ភូមិ​ខាងលើ​កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហារ​បាត់បង់​ដីធ្លី​របស់​ពួកគាត់​ដែល​ស្ថិតនៅ​អម​សង្ខាង​ផ្លូវជាតិ​លេខ​៧​ពី​ខេត្តក្រចេះ​ទៅ​ខេត្តស្ទឹងត្រែង​ត្រង់ចំណុច​ស្ពាន​អូរ​ល្វា​ស្ថិតនៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ។​

​ប្រជាពលរដ្ឋ​ដល​ដែល​បាន​បន្ត​ថាប​ច្ចុ​ប្ប​ន្ន៍​មាន​មន្ត្រី​បរិស្ថាន​និង​មន្ត្រី​សាលាស្រុក​អូរ​គ្រៀង​សែន​ជ័យ​បាន​ចុះ​បំភិតបំភ័យ​និង​ដក​បង្គោលរបង​ហើយ​ហាមឃាត់​ពួកគាត់​ឲ្យ​បញ្ឈប់​ធ្វើការ​អាស្រ័យ​ផល​លើ​ដីធ្លី​នោះ​បន្តទៀត ដោយ​ពួកគេ​ប្រាប់ថា​ជា​ដី​ស្ថិតក្នុង​ដែន​បរិស្ថាន​ទេ​?​។​​ប្រជាពលរដ្ឋ​ដរ​ដែល​បន្តទៀតថា ចំពោះ​ដី​នេះ​ពួកគាត់​ខ្លះ​បាន​កាន់កាប់ តាំងពី​ជំនាន់​លោក សាន្ត​សារ​មៀរ ធ្វើជា​មេឃុំ​អូរ​គ្រៀង​ចាស់​មក​ម្លេះ ហើយ​បាន​ទិញ​លក់​បន្ត​គ្នា ២​ទៅ​បី​ដំណាក់កាល​មកហើយ​ឯ​មួយចំនួន​រហូតមកដល់​មេឃុំ​ថ្មី​លោក​កែវ​បុប្ផា​កាន់​ជា​មេឃុំ​ថ្មី​រហូត​សព្វថ្ងៃនេះ​ក៏មានដែរ​។​

​សូម្បីតែ​លោក កែវ បុប្ផា មេឃុំ​អូរ​គ្រៀង​បច្ចុប្បន្ន​ក៏​ធ្លាប់​ចេញ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះៗ​ដែរ​។​​ប៉ុន្តែ​មិនដឹង​ជា​មូល​ហេតុអ្វី​ទេ​បានជា​ខាង​អាជ្ញាធរ​ស្រុក​អូរ​គ្រៀង​និង​ខាង​បរិស្ថាន គេ​និយាយថា​ជា​ដី​របស់​ដែន​បរិស្ថាន​ទៅវិញ​?​ម្យ៉ាងវិញទៀត​បើតាម​ដំណឹង​ឮថា​គេ​យក​ដី​នេះ​ទុក​សម្រាប់​សាងសង់​តំបន់​រដ្ឋបាល​សាលាស្រុក​អូរ​គ្រៀង​សែន​ជ័យ​និង​សម្រាប់​បែងចែក​ឲ្យ​មន្ត្រីរាជការ​ដែល​មក​ប​ម្រើ​ការងារ​នៅ​ទីនោះ​សង់​លំនៅស្ថាន​ស្នាក់នៅ​ជា​កម្ម​សិទ្ធ​ក៏ដូចជា​ទុក​សម្រាប់​លក់​ឲ្យ​ឈ្មួញ​ប្រកប​អាជីវកម្ម​នៅ​តំបន់​នោះ​ទៅ​ថ្ងៃ​អនាគត​ផងដែរ​យកលុយ​ចែក​គ្នីគ្នា​តាម​បុណ្យ​ស័​ក្ត​ធំ​តូច​តាម​លំដាប់លំដោយ​នោះទេ​។​

​ដោយឡែក​ពាក់ព័ន្ធ​ករណី​ខាងលើ​លោក កែវ បុប្ផា មេឃុំ​អូរ​គ្រៀង​សែន​ជ័យ ក៏បាន​ប្រាប់​ប្រជាពលរដ្ឋ​មាន​បញ្ហា​អ្វី​ត្រូវ​ពឹងពាក់​មេភូមិ​មេឃុំ​.​ស្រុក​ខេត្ត​កុំទៅ​ពឹងពាក់​អ្នកការ​សែត​គ្មា​ប្រយោជន៍​ទេ​សំដី​បែបនេះ​នាឱកាស់​ដែល​លោក​បាន​ទៅ​ជួ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្សាច់​លាវ​នាពេល​កន្លងទៅ​ថ្មីៗ​នេះ ប្រហែលជា​លោក​មេឃុំ​ភ័យខ្លាច ប្រជាពលរដ្ឋ​យក​រឿង​ដីធ្លី​របស់​ពួកគាត់​មក​ឲ្យ​អ្នកកាសែត​ជួយ​ផ្សព្វផ្សាយ​និង​រក​ដំណោះស្រាយ​រឿង​ដីធ្លី​នោះ​ហើយ​មើលទៅ​?​។​​កាយវិការ​សកម្មភាព​និង​សំដី​បែបនេះ​មិន​ខុសពី​គោ​ដំបៅ​ខ្នង​នោះឡើយ​។​

-​គោ​ដំបៅ​ខ្នង​ក្អែក​ហើរ​រំលង​រំសាយកន្ទុយ​.​ឃើញ​ក្អែក​ហើរ​លើ​មេឃ​ក្រែង​ចុះមក​ចិក​សត្វ​ដង្កូវ​ក្នុង​ដំបៅ​លើ​ខ្នង​គោ​ទើប​ធ្វើ​ឲ្យ​សត្វ​គោ​នោះ​ផ្អើល​ទៅហើយ​...​ជុំវិញ​ដំណឹង​ដីធ្លី​ប្រជាពលរដ្ឋ​ដែល​ប្រឈម​និង​ការដកហូត​ដែល​ពួកគាត់​អាស្រ័យ​ផ​ល្លះ​ជាង​ដប់ឆ្នាំ​ទៅហើយនោះ​ខាងលើ​មិនអាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​សំណាក់​លោក​កែវ បុប្ផា​មេឃុំ​អូរ​គ្រៀង​សែន​ជ័យ​ឬ​លោក​អភិបាលស្រុក​អូរ​គ្រៀង​សែន​ជ័យ​ជា​ពី​សេស​លោក​ឃឹម​ខាន់​ដែល​ខ្លួន​កំពុងតែ​ដើរ​អ​អួត​ប្រាប់​គេ​ថា​ជា​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​នោះបានទេ​។​

​លោក​ឃឹម​ខាន់​ប្រធានការិយាល័យ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​រូបនោះ​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​អតីត​ជា​គ្រូបង្រៀន​ហើយ​បច្ចុប្បន្ន​បាន​ឡើងជា​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ហើយ​និង​ទទួលបន្ទុក​ដីធ្លី​និង​បរិស្ថាន​ធនធានធម្មជាតិ​ទៀតផង​ក៏​កំពុងតែ​ដើរ​ញុះញុង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​មិន​ឲ្យ​មានការ​ទំនាក់ទំនង​ឬ​ផ្តល់ព័ត៌មាន​អ្វី​ជាមួយ​អ្នកការ​សែត​នោះ​ទៀតផង​។​​នៅមាន​ត​ភាគ​នៅ​លេខ​ក្រោយ​ទៀត​ដែលមាន​បុរស​ម្នាក់​អះអាងថា​ខ្លួន​ជា​ប្រធានការិយាល័យ​កសិកម្ម ធនធានធម្មជាតិ​និង​បរិស្ថាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ដើរ​សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ដែល​ស្គាល់គ្នា​ឬ​ជា​ផ្ទះ​ភ្នាក់ងារ​អ្នកកាសែត​ប្រចាំ​មូលដ្ឋាន​ស្រុក​អូរ​គ្រៀង​នេះ​មិន​ឲ្យ​ទំនាក់ទំនង​បានឡើយ​។​​ភាគ​ក្រោយ​លំអិត​ច្បាស់​ជាង​នេះ​បន្ថែម​ឲ្យ​កាន់តែច្បាស់​៕a okreang2 a okreang3 a okreang4 

​