» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 973 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095888 នាក់

អាជីវករ​ជាង​៥​រយ​នាក់​តវ៉ា​ទៅ​រដ្ឋមន្ត្រី​កសិកម្ម​រឿង​ឧកញ៉ា​ម្នាក់​ផ្តាច់មុខ​នាំចូល​ជ្រូក​ពី​ស្រុក​សៀមបង្កឲ្យសាច់ជ្រូកឡើងថ្លៃ​!


​ភ្នំពេញ​៖ ក្រុមអាជីវករ តាម​រាជធានី​ខេត្ត​មួយចំនួន ចំនួន​ជាង​៥៦៥​នាក់​បាន​តវ៉ា តាមរយៈ​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា ស្នើសុំ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចាត់វិធានការ​ទប់ស្កាត់​ការផ្ទេរសិទ្ធិ​នាំ​សត្វ​ជ្រូក​រស់​ពី​ថៃ​ពី​ក្រុមហ៊ុន​៧​មក​ក្រុមហ៊ុន ថ្វើ​សកម្មភាព​ផ្តាច់មុខ ។​a pic kiry3 

​យោងតាម​លិខិត​មួយច្បាប់ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ដែល​បានដាក់​ចូលដល់​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​២៣ ខែមេសា សមាគម​ផ្គង់​ផ្គត់​ជ្រូក​កម្ពុជា បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថា បន្ទាប់ពី​ក្រុមហ៊ុន​មួយចំនួន​បានទទួល​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ សមាគម សង្កេតឃើញថា ក្រុមហ៊ុន​មួយចំនួន​បាន​ផ្ទេរសិទ្ធិ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ទៅ​ឲ្យ​អាជីវករ​ម្នាក់ទៀត (​ឧកញ៉ា លឹម សុផល​) ដែល​ដើរ​ប្រមូលយក​សិទ្ធិ​នាំចូល ដើម្បី​គ្រប់គ្រង​ការនាំ​ចូល​សត្វ​ជ្រូក​រស់​តែម្នាក់ឯង ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង ដែល​ធ្លាប់បាន​ណែនាំ​កន្លងមក ។​

​សមាគម​ផ្គង់​ផ្គត់​ជ្រូក​កម្ពុជា​ជម្រាប​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ថា ករណីនេះ​ធ្វើ​ឲ្យ​ទីផ្សារ​សត្វ​ជ្រូក​មិនមាន​ស្ថិរ​ភាពល្អ ហើយ​អាចធ្វើ​ឲ្យ​បុគ្គល​មួយចំនួន​ក្តោប​ក្តាប់​ទីផ្សារ​សត្វ​ជ្រូក​ផ្តាច់មុខ​តែម្នាក់ឯង​ក្នុងប្រទេស​កម្ពុជា​ហើយ​បណ្តាល​ឲ្យ​សត្វ​ជ្រូក​ឡើងថ្លៃ​ខុស​ប្រក្រតី​នៅលើ​ទីផ្សារ និង ធ្វើ​ឲ្យ​បាត់បង់​ឱកាស​នៃ​ការប្រកួតប្រជែង​តម្លៃ​នៅក្នុង​ទីផ្សារសេរី ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​មួយចំណែក​ធំ​ដល់​ប្រជាជន​កម្ពុជា ។​

សមាគម​ផ្គង់​ផ្គត់​ជ្រូក​កម្ពុជា ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មេត្តា​ទប់ស្កាត់​នូវ​ការផ្ទេរសិទ្ធិ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​តាម​គ្រប់​រូបភាព​និង​ស្នើសុំ​ឲ្យ​ក្រសួង​មិន​ទទួលស្គាល់​គ្រប់​ទម្រង់​នៃ​ការផ្ទេរ​នូវ​សិទ្ធិ​លិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណ​នៃ​ការ​នាំចូល​ណាមួយ​ឡើយ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​ការប្រកួតប្រជែង​តម្លៃ ដោយ​ស្មើភាព​និង​ស្មោះត្រង់ និង ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។​

​បើ តាម​ក្រុមអាជីវករ គឺ ក្រុម​ទាំង​៧​រួមមាន ៖ លឹម ស៊ីវ​ម៊ី , អិ​ម​អី​ម អេ​ហ្គ្រី​ខ​ល​ឈ័​រ , ហ្វា​ញ ខេ​ម​បូ​ឌា , ចាន់ធូ មានជ័យ អ៊ី​ម​ផត​អិ​ច​ផត , អង្គរ សុខ សែន ជ័យ និង ៣ ធី​អេ​ច ។ ទាំង​៦​ក្រុមហ៊ុន​នេះ មាន​ម្ចាស់​តែមួយ​ប៉ុណ្ណោះ គឺ ឧកញ៉ា លឹម សុផល ។ ដោយឡែក ក្រុមហ៊ុន​ទី​៧ មានឈ្មោះ ដា​នី ដេ​ង​អ៊ី​ម ។

កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ លោក ស្រី វុ​ឌ្ឍី អគ្គលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ឆ្លើយតប​លិខិត​របស់​សមាគម​ផ្គង់​ផ្គត់​ជ្រូក​កម្ពុជា រួចរាល់​ហើយ​ដែរតែដូចជាគ្មានដំណោះស្រាយល្អទេ ​។​a anaa a anaa1 a ana oknha1 a ana a ana oknha a pic thai 

​