» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 702 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095617 នាក់

រកមុខ​ម្ចាស់​វល្លិ​រមៀត​ចំនួន ៤ តោន ដែល​បម្រុង​ដឹក​ទៅ​លក់​ប្រទេស​ឡាវ​មិនឃើញ​?


​ស្ទឹង​ត្រែ​ងះ​សម​ត្ត​កិច្ច​ជំនាញ​បាន​ប្រទះឃើញ​វល្លិ​រមៀត​ប្រមាណ ៤​តោន ដែល​គេ​យកទៅ​ទុក​ក្នុង​បរិវេណ​នៃ​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង តែ​គេ​នៅ​មិនទាន់​រក​ម្ចាស់​ឃើញ​នៅ​ទ្បើ​យ ។​​សូមបញ្ជាក​បញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ប្រទះឃើញ​គំនរ​វល្លិ​រមៀត​ចំនួន​៦៥​ការុង ស្ថិតក្នុង​ភូមិ​សា​ម៉​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខណៈ​ចុះ​ល្បាត​។​a romeat 

ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​អនុវត្តន៍​ច្បាប់​បាន​ប្រមូលយក​វល្លិ​រមៀត ចំនួន​៦៥​ការុង​ស្មើនឹង ៤០០០ គីឡូក្រាម ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លាក់ទុក​ក្នុងព្រៃ​បម្រុង​ដឹកជញ្ជូន​យកទៅលក់​បន្តទៅ​ប្រទេស​ឡាវ មក​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ​វីរ​ជ័យ​-​ស្រុក​សៀម​ប៉ាង ។​បើតាម​ក្រសួងបរិស្ថាន ការកែច្នៃ​វល្លិ​រមៀត​គឺជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា​៦១ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស ធនធានធម្មជាតិ​ថ្នាក់​ទី​៣ និង​ច្បាប់​ស្តីពី​ព្រៃឈើ​ត្រង់​មាត្រា​៩៧ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ព្រៃឈើ ថ្នាក់​ទី​១​ផងដែរ​។​

​ករណីនេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​លោក​ស្រេង ជា​ហេង​បាន​ប្រាប់​សារពត៌មាន​ថា មន្ទីរ​បរិស្ថាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​វល្លិ​រមៀត​នេះ​។​លោក​ថា មន្ទីរ​ក៏បាន​កសាង​សំណុំ​រឿងនេះ និង​ករណី​បទល្មើស​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​នា​ថ្ងៃទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០២៤​ផងដែរ​។​លោក​បន្តថា រហូតមកដល់​ថ្ងៃទី​២៨ ខែកុម្ភៈ​ការស្រាវជ្រាវ​នៅ​មិនទាន់​ទទួលបាន​តម្រុយ​ណាមួយ​ទាក់ទង​នឹង​អ្នកទទួលខុសត្រូវ​លើ​វល្លិ​រមៀត​នោះ​នៅឡើយ​ទេ​។ បច្ចុប្បន្ននេះ​ក៏មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន​បាន​រក​វល្លិ​រមៀត​លក់ ដែល​ក្នុង​១​គីឡូក្រាម​តម្លៃ​ប្រមាណ​ជា​ពី​៤០០ ទៅ​៥០០​រៀល​ផងដែរ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​បានធ្វើការ​បង្ក្រាប​ករណី​ដឹកជញ្ជូន​វល្លិ​រមៀត​ខុសច្បាប់​ចំនួន ៨០​ការុង ប្រហែល​ស្មើនឹង ៤ តោន​ផងដែរ​នៅក្នុង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ក្នុងនោះ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បុរស​ចំនួន ២ នាក់ និង​រថយន្ត​ចំនួន​២​គ្រឿង​៕a romeat1 
​