» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1039 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120715 នាក់

លោក ឃួ​ង ស្រេង អំពាវនាវ​ឲ្យ យុវជន យុវនារី​និង​ប្រជាពលរដ្ឋ​ទាំងអស់​ទប់ស្កាត់ ការធ្វើ​បដិវត្តន៍​ពណ៌​និង​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍​កុំ​ឲ្យ​មាន​ជា​លើក ទី​២ នៅ​កម្ពុជា​

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើការ​អំពាវនាវ​ដល់​ក្មួយៗ​យុវជន​យុវនារី​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ទប់ស្កាត់ ការធ្វើ​បដិវត្តន៍​ពណ៌ ការបម្រើ​មនោគមន៍​វិទ្យា​បរទេស​និង​ប្រឆាំង​រាល់​ការជ្រៀតជ្រែក​ពី​សំណាក់​កង កម្លាំង​អមិត្ត​និង​មិន​ឲ្យ​មាន​ក្រុម​ណាមួយ​ឬ​ចលនា​ណាមួយ ទាញ​សង្គមជាតិ​របស់​យើង​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​កលិយុគ​ដូច​ពេល​អតីតកាល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​ទៀត​ទេ បើទោះបី​ក្នុងតម្លៃ​ណាក៏ដោយ​។​a die memory 

​ការអំពាវនាវ​របស់​លោក ឃួ​ង ស្រេង​បានធ្វើ កាលពី ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ខណៈ ក្នុង​ឰ​ឱកាស​សម្ពោធ​រូប សំណាក​«​ស្ត្រី​កំពុង​អង្គុយ​អោប​កូន​» នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ស្ថិតក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា នៅក្នុង​ប្រទេស​កម្ពុជា​យើង និយាយ​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ក្នុងពេល​អតីតកាល​នៃ​របប​ប៉ុលពត​គឺ​បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយជា​ទីក្រុង​ខ្មោច​ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅកាន់​ជនបទ​គ្មាន​សល់ បញ្ញា​វ័​ន្ត​ត្រូវបាន​សម្លាប់​រង្គាល ប្រជាជន​អត់​អាហារ​ស្គមស្គាំង មានតែ​ស្បែក​និង​ឆ្អឹង សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ត្រូវបាន​លុបបំបាត់​និង​មាន​សង្គ្រាមឈ្លប​នឹង​ចលនា​ឧទ្ទាម​ពាសពេញ​ប្រទេស ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ត្រូវបាន​បំផ្លេចបំផ្លាញ​ដល់​ចំណុចសូន្យ​។​ដូច្នេះ​លោក​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​រក្សា​ឲ្យ​បាន​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ធ្វើយ៉ាងណា​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍​វិល​មកជា​លើក​ទី​ពីរ​ម្ដងទៀត​។​

​លោកអភិបាល​បញ្ជាក់ថា ការកសាង​រូបសំណាក​ស្ត្រី​កំពុង​អង្គុយ​អោប​កូន​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នេះ គឺ​ដើម្បី​រំលឹក​ឡើងវិញ​នូវ​សច្ចធម៌​ប្រវត្តិសាស្ត្រ នៃ​ជីវិត​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ដែល​ត្រូវ​ព្រាត់ប្រាស់​ក្រុមគ្រួសារ ប្រពន្ធ​ព្រាត់​ប្ដី ប្ដី​ព្រាត់កូន ហើយក៏​មិនដឹងថា​ត្រូវ​ព្រាត់​ស្លាប់​ឬ ព្រា​ត់រស់ ឯ​អ្នក​នៅរស់​ក៏​រង់ចាំតែ​ពេល​ត្រូវបាន​គេ​យកទៅ​សម្លាប់​ប៉ុណ្ណោះ ពោលគឺ​ជីវិត​មានតែ​ក្តី​អស់សង្ឃឹម​និង​ភាព​ភ័យរន្ធត់​គ្រប់ពេលវេលា​។

លោកស្រី រស់ សុភា​រ៉ាវី ប្រធាន​មជ្ឍមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​បាន​មានប្រសាសន៍​លើកឡើង​ផងដែរ​ថា​រូបសំណាក​ស្ត្រី​អង្គុយ​ឱប​កូន​ក្នុងស្ថានភាព​ភ័យរន្ធត់​និង​អស់សង្ឃឹម​ក្នុង​ឆាកជីវិត ធ្វើឡើង​អំពី​ស្ពាន់​មាន​កម្ពស់​២​ម៉ែត្រ​មាន​ខឿន​ពីរ​ថ្នាក់​កម្ពស់ ១,២២​ម៉ែត្រ ថ្នាក់​ទី​១ កំពស់​១,៨៦​ម៉ែត្រ បណ្ដោយ ៤,២០​ម៉ែត្រ កំរាល​ផ្ទៃ​ខាងលើ​៩​ម៉ែត្រការ៉េ​និង​ស៊ុំ​បូក​ថ្មលាង​ពណ៌​ប្រផេះ​បិត​ម៉ាប​ពណ៌​ខ្មៅ​នៅ​ជញ្ជាំង​ទាំង​បួន​ទិស ដោយមាន​ចារិក​អក្សរ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​ដែលមាន​ខ្លឹមសារ ស្ដីពី​ការចងចាំ​គ្មាន​ថ្ងៃ​ភ្លេច​នូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ ១៧​ខែ ០៤​ឆ្នាំ ១៩៧៥ ថ្ងៃ​០៦​ខែ ០១​ឆ្នាំ​១៩៧៩ ។ ថ្នាក់​ទី​២ កម្ពស់​០,៣៦០ ម៉ែត្រ បណ្ដោយ ៤,២​ម៉ែត្រ ផ្ទៃ កម្រាល​ថ្ម​ម៉ាប​ពណ៌​ប្រផេះ​ខ្មៅ​។​រូបសំណាក​នេះ​មាន​កំពស់​សរុប​៣,២២​ម៉ែត្រ និង​បាន​ប្រើប្រាស់​រយៈពេល​នៃ​ការសាងសង់​ចំនួន ០៦​ខែ​៕a die memory1 a die memory2 a die memory3 

​