» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1201 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120877 នាក់

អង្គការ​សិទ្ធមនុស្ស​អន្តរជាតិ​ប្រតិកម្ម​រឿង​សកម្មជន​ស​នយោបាយ​ខ្មែរ​ក្នុងប្រទេស​ថៃ​

​ប្រទេស​ថៃ​៖​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(HRW) បាន​លើកសំណើ​ទៅ​អាជ្ញាធរ​ថៃ​ឲ្យ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​និង​ដោយ​ឥត​លំអៀង​លើ​ករណី​វាយប្រហារ​លើ​លោក​ផន ផាន់​ណា សកម្មជន​នយោបាយ​ក​ម្ពុ​ជាមួយ​រូប​កាលពី​ថ្ងៃ​ទី​២២​ខែសីហា​ថ្មីៗ នេះ ក្នុង​ខេត្ត​រ៉ា​យ៉ង​ប្រទេស​ថៃ​។ បើ​យោងតាម​អង្គការ​សិទ្ធមនុស្ស​(HRW )​លោក​ផន​ផាន់​ណា រង​ការ​វាយតប់​ពី​បុគ្គល​និយាយ​ភាសា​ខ្មែរ​ចំនួន​៣​នាក់ បណ្ដាល​ឲ្យ​មាន​របួស​លើ​មុខ​និង​ទ្រូង​។​a phanna h 

​លោកស្រី​អេ​លែ​នភៀ​សុន​(Elaine Pearson) នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធមនុស្ស​(HRW)​បាន​ថ្លែងថា រដ្ឋាភិបាល​ថៃ មាន​កាតព្វកិច្ច​ក្នុងការ​ការពារ​សិទ្ធិ​គ្រប់​បុគ្គល​ដែល​ជ្រកកោន​ក្នុងប្រទេស​ថៃ រួមទាំង​ជនភៀសខ្លួន​។ លោកស្រី​បន្ថែមថា​«​អាជ្ញាធរ​ថៃ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ លើ​ករណី​វាយប្រហារ​លើ​លោក​ផន ផាន់​ណា និង​ចាត់​រាល់​វិធានការ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​សកម្ម​ជន​នយោបាយ​រូបនេះ​»​។​
​សកម្មជន​នយោបាយ​លោក​ផន ផាន់​ណា បាន​ប្រាប់​HRW​ថា កន្លងមក ជនបង្ក​បាន​តាមឃ្លាំមើល​និង​តាមដាន​លោក​នៅក្បែរៗ​កន្លែង​ដែល​លោក​ធ្វើការ ព្រមទាំង​បាន​ថតរូប​លោក​ពី​រថយន្ត​របស់​ពួកគេ​ផងដែរ​។ មិនតែប៉ុណ្ណោះ សកម្មភាព​វាយតប់​មកលើ​លោក​នេះ ត្រូវបាន​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​ដែល​នៅក្បែរ​កន្លែងកើតហេតុ និង​មាន​សាក្សី​ប្រមាណ​១០​នាក់ បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​។​លោកស្រី​Elaine Pearson បន្តថា «​ថៃ​គួរតែ​ជា​កន្លែង​ដែល​អ្នករត់​ភៀសខ្លួន​អាច​រស់នៅ​ដោយ​មិនមាន​ការភ័យខ្លាច​»​។​

​ក្នុងករណី​យ៍​នេះ លោក​សុខ ឥសាន​អ្នក​នាំពា​ក្ស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​សារព័ត៌មាន​VOA​ថា ករណីនេះ​មិន​ពាក់ព័ន្ធ​នឹង​គណបក្សកាន់អំណាច​ឡើយ ដោយ​លោក​ចាត់ទុកថា ជាការ​ប្រឌិត​របស់​អ្នក​ដែលមាន​និន្នាការ​ប្រឆាំង ដើម្បី​អាច​ទៅ​រស់នៅ​ប្រទេស​ទី​បី​។​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ឆ្នាំ​ថ្មី​!​នេះ អាជ្ញាធរ​ថៃ បាន​ចាប់​ឃាត់ខ្លួន​ជនភៀសខ្លួន​ប្រឆាំង​កម្ពុជា​ជាច្រើន​នាក់ ព្រមទាំង​បាន​បញ្ជូន​ពួកគេ​ត្រឡប់មក​កម្ពុជា ដែល​ក្នុង​មួយចំនួន​បាន​ប្រឈម​ម​នឹង​ការចាប់ខ្លួន​និង​ការកាត់ទោស​។ នេះ​បើ​យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (HRW)​។​

​លោក ផន ផាន់​ណា ត្រូវបាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បាន​ទទួលស្គាល់ថា​ជា​ជនភៀសខ្លួន មាន​សិទ្ធិ​ជ្រកកោន​ក្នង​ប្រទេស​ថៃ ក្រោយ​បាន​រត់គេចខ្លួន​ពី​ការចាប់ខ្លួន​របស់​អាជ្ញា​ធរ​កម្ពុជា កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២២​។ លោក ផន ផាន់​ណា បាន​កាន់​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក ចំនួន​៣ មាន​តាមដាន​ជិត​កន្លះ​លាន​នាក់ ដើម្បី​ថ្លែង​មតិ​ប្រឆាំង​រិះគន់​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បានផ្ដល់​ការគាំទ្រ​ដល់​សកម្មជន​នយោបាយ​កម្ពុជា​ផ្សេងៗ​ទៀតផង​ដែរ​។​


​ក្រៅពី​រឿង​លោក​ផន​ផាន់​ណា​កាលពីមុន​ការបោះឆ្នោត​គណបក្ស​ភ្លើងទៀន និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​កំពុង​តស៊ូ​មតិ​មិន​ឲ្យ​អាជ្ញាធរ​ថៃ​ប​ញ្ជួ​ន​សកម្មជន​ប្រឆាំង​ម្នាក់​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​បន្ទាប់ពី​ចាប់ខ្លួន​នៅក្នុង​ទឹកដី​ថៃ​ផងដែរ​។ ការតវ៉ា​នេះ​ដោយសារតែ​ពួកគេ​យល់ថា ប្រសិនបើ​ប​ញ្ជួ​ន លោក ថុល សំណាង មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​នោះ សកម្មជន​គណបក្ស​ភ្លើងទៀន​នៅ​ខេត្តកណ្តាល​រូបនេះ​នឹងត្រូវ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​។

«​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់ ថុល សំណាង រដ្ឋាភិបាល​ថៃ​មិនត្រូវ​បញ្ជូន សកម្មជន​រូបនេះ​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជាដាច់ខាត​»​។ នេះ​បើតាម​មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​បាន​ប្រាប់​សារព័ត៌មាន​មួយចំនួន បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​ខ្លួន សកម្មជន​គណបក្ស​ភ្លើងទៀន​វ័យ​៣៤ មកពី​ខេត្តកណ្តាល​។​​លោក Phil Robertson នាយក​ប្រចាំ​អាស៊ី​នៃ​អង្គការ Human Rights Watch បាន​គូសបញ្ជាក់ថា ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ត្រូវតែ​បានការ​អនុញ្ញាត​ឱ្យចូល​ជួប ថុល សំណាង ដើម្បីឱ្យ​គាត់​បានទទួល​នូវ​អ្វីដែល​ជន​ភ្លៀង​ខ្លួន​ត្រូវការ​»​។​អ្នកជំនាញ​របស់​អង្គការសិទ្ធិមនុស្ស​ដដែល បារម្ភ​ថា លោក ថុល សំណាង អាច​ស្ថិតក្នុង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ប្រសិនបើ​ត្រូវបាន​និរទេស​មក​កម្ពុជា​វិញ​។​

​ខណៈដែល​សកម្មជន​ប្រឆាំង​រូបនេះ​ត្រូវបាន​ឃុំខ្លួន​នៅ​មជ្ឈមណ្ឌល​ឃុំខ្លួន​ជនអន្តោប្រវេសន៍​សួន​ផ្លូ ក្នុង​ទីក្រុង​បាងកក អ្នកការពារ​សិទ្ធិមនុស្ស​ជនជាតិ​ថៃ​ម្នាក់​និយាយថា តាមច្បាប់​អន្តរជាតិ និង​ច្បាប់​ប្រឆាំង​ការធ្វើ​ទារុណកម្ម និង​ការបាត់​ខ្លួន​ដែល​ត្រូវបាន​អនុវត្ត​នាពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ថៃ ការបញ្ជូន​បុគ្គល​ម្នាក់​ទៅ​ប្រឈមមុខ​នឹង​ការ​បៀតបៀន​គឺ​ត្រូវបាន​ហាមឃាត់ មិន​ថា​តាមរយៈ​ការ​និរទេស ឬ​ការធ្វើ​បត្យាប័ន តាម​កិច្ចព្រមព្រៀង​ថៃ​-​កម្ពុជា​នោះឡើយ​។​ដកស្រងពីវិទ្យុបារាំង
​