» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 703 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095618 នាក់

រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នឹង​ចាត់ទុក​ប្រព័ន្ធ​គាំពារ​សង្គម ជា​ការងារ​អទិភាព​សម្រាប់​អនុវត្ត ដើម្បី​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាជន

ភ្នំពេញ​៖ ថ្លែង​ក្នុង​កិច្ចប្រជុំ រដ្ឋសភា នីតិកាល​ទី​៧ នា​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នឹង​យក​ប្រព័ន្ធ​គាំពារ​សង្គម ជា​ការងារ​អទិភាព​សម្រាប់​អនុវត្ត ដើម្បី​ធានា​នូវ​សុវត្ថិភាព​សង្គម និង​លំនឹង​ក្នុងការ​រស់នៅ​របស់​ប្រជាជន ទាំង​នាបច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​។​a darya 

ឯកឧត្តម​កិត្តិ​ទេសាភិបាល​ថ្លែងថា «​កម្មវិធី​នយោបាយ​» របស់​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​បង្ហាញជូន​រដ្ឋសភា និង​តាមរយៈ​រដ្ឋសភា ជូន​ដល់​ជនរួមជាតិ និង​សាធារណៈមតិ​ទូទៅ នាពេលនេះ​ឆ្លុះបញ្ចាំង​អំពី​គោលបំណង ឧ​ត្ត​ម​គតិ និង​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល ក្នុងការ​ពុះពារ​បម្រើ​ជាតិ និង​ប្រជាជន ក្នុង​គ្រប់​កាលៈទេសៈ ព្រមទាំង​បង្ហាញ​ច្បាស់​អំពី​ចក្ខុវិស័យ និង​គោលនយោបាយ​លើ​គ្រប់​វិស័យ របស់​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ការពារ និង​កសាង​មាតុភូមិ ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង ស្របតាម​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​។

​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បញ្ជាក់ថា តាមរយៈ​ការដាក់​«​កម្មវិធី​នយោបាយ​» ក្នុង​អាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបាល​នឹង​ធានា​នូវ​សុវត្ថិភាព​សង្គម និង​លំនឹង​ក្នុងការ​រស់នៅ​របស់​ប្រជាជន​ទាំង​នាបច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត តាមរយៈ​ការអភិវឌ្ឍ និង​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ដែល​រួមបញ្ចូល​នូវ របប​ជំនួយ​សង្គម និង របប​សន្តិសុខ​សង្គម ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ដែល​ជួយ​គាំពារ​ប្រជាជន​គ្រប់រូប​ជាពិសេស គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង គ្រួសារ​ងាយ​រង​ហានិភ័យ ពី​គ្រោះអាសន្ន និង​វិបត្តិ​នានា ដោយ​មិន​ទុកឱ្យ​ប្រជា​ជនណាម្នាក់​ទទួលរង គ្រោះ​ដោយ​មិនមាន​ការយកចិត្តទុកដាក់​នោះឡើយ ។​

​ឯកឧត្តម​កិត្តិ​ទេសាភិបាល​ឲ្យ​ដឹងថា «​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​» ដែលជា​ការសន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ នៅមុន​ការបោះឆ្នោត ហើយ​ដែល​ខ្ញុំ​បានដាក់​ជូន​អង្គ​រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម នាពេលនេះ ពិសេស ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ កម្មវិធី​គោលនយោបាយ ជា​អាទិភាព ទាំង​៦ ដែល​នឹង​ត្រូវបាន​ដាក់ឱ្យ​ចាប់ផ្តើម​អនុវត្ត​ភ្លាម នៅក្នុង​ឆ្នាំ ២០២៣​នេះ រួមមាន​៖
១៖ ការពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​២៖ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង បច្ចេកទេស ជូន​ដល់​យុវជន​មកពី គ្រួសារ​ក្រីក្រ និង គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​។

៣៖ ការធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម សម្រាប់​គ្រួសារ​ក្រីក្រ​, ក្រុម​ជន ងាយ​រងគ្រោះ​នៅក្នុង​គ្រួសារ​ក្រីក្រ និង គ្រួសារ​ងាយ​រង​ហានិភ័យ នៅក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច និង គ្រា​មាន​គ្រោះអាសន្ន​។៤៖ ការដាក់ចេញ និង ការជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ មានលទ្ធភាព​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង អាច​ទទួលបាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ គាំពារ​សង្គម​ផ្លូវការ​
៥៖ ការដាក់ចេញ​នូវ​យន្តការ​សម្របសម្រួល និង កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើក ស្ទួយ​ផលិតកម្ម​, រក​ទីផ្សារ និង រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ ក្នុង​កម្រិត​សមរម្យ និង​
៦៖ ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ​-​សង្កាត់ ដែលមាន សកម្មភាព​កសិកម្ម នៅ​ទូទាំងប្រទេស និង ការរៀបចំ​ឱ្យមាន​សមាគម​កសិករ​នៅតាម​ទីជនបទ​៕

​