» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 954 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095869 នាក់

រឿង​អា​ក្របី​បាញ់បោះ​សេរី​ត្រូវ​ប្រជាពលរដ្ឋ​៣​ខែ​មុន​អយ្យការ​តុលាការ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ថា​គេ​កំពុង​ធើ​ការ​?


​ខេត្តមណ្ឌលគិរី ៖ នារី​រងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បុរស​ម្នាក់​ប្រើ​កាំភ្លើង​បាញ់​មួយ​គ្រាប់​ចំ​សួត​ដោយសារ​ខ្មាន់កាំភ្លើង​ហៅ​អា​ក្របី​បាញ់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ក្រុមគ្រួសារ​បន្ត​ឱ្យ​តុលា​ការជួយ​រក​យុត្តិធម៌ ឲ្យ​បន្ទាប់ពី​មិនឃើញ​មាន​ចំណាត់ការ​ពី​សម​ត្ត​កិច្ច​។​​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​អយ្យការ​តុលាការ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចុះ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២៣​។​ខាង​តុល​ការ​បាន​ឲ្យ​ដឹងថា​៖​ខាង​តុលាការ​នៅមាន​ចំណាត់ការ​ដោយ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​ចាប់​ជនសង្ស័យ​យក​ដាក់ទោស​តាមច្បាប់​?​។a krobey1

​សូមបញ្ជាក់ថា​ករណី​យ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២៣​ដោយ​ឈ្មោះ​រស់​ពុទ្ធា​ហៅ​ក្របី បាន​បើករថយន្ត ចេញពី​ក្លិប​ដោយមាន​មនុស្ស​មួយចំនួន រួម​ដំណើរ​។​លុះ​បើក​ចេញ​ដល់​ចំណុច ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ស្រាប់តែ​ឈ្មោះ​រស់ ពុទ្ធា ហៅ​ក្របី​បាន​យក​កាំភ្លើង​បាញ់​តាម​បង្អួច​ទ្វារ​រថយន្ត​ចេញមកក្រៅ​ចំនួន​បី​គ្រាប់​រួច​ងាក​មក​ក្រោយ​សម្លឹងមើល​ឈ្មោះ ច​ន សុវណ្ណ​ណេ​ត ហើយ​ទាញ​កាំភ្លើង​បាញ់​មកលើ​ជនរងគ្រោះ​ឈ្មោះ​ច​ន សុវណ្ណ​ណេ​ត ចំនួន​មួយ​គ្រាប់​ត្រូវចំ​សួត​(​គ្រាប់​បៀ​ប​ជាប់​ជាមួយ​សួត​) រួច​គេចខ្លួនបាត់​។​

​សេចក្តីថ្លែងការណ៍រ​ប់ស​តុលាការ​បាន​បញ្ជាក់ថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស ធ្វើការ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ពិនិត្យ​ស្លាកស្នាម​លើ​ជនរងគ្រោះ​ព្រមទាំង​ធ្វើការ​សម្ភាសន៍​ជាមួយ​ជនរងគ្រោះ​ជាបឋម​រួច​បញ្ជូន​ជនរងគ្រោះ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯ​រាជធានី​ភ្នំពេញ​។​នៅ​ដំណាក់កាល មន្ត្រីនគរបាល​យុ​ត្ថិ​ធម៌​នេះ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តមណ្ឌលគិរី​បានធ្វើការ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ភ្លាមៗ ក្នុង​បទល្មើស​ជាក់ស្តែង​និង​បាន​បន្ត​ស្នើសុំ ចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លើ​ឈ្មោះ រស់ ពុទ្ធា ហៅ​ក្របី ដើម្បី​ធ្វើការ​នាំខ្លួន​មក​សាកសួរ​តាម​នីតិវិធី​ច្បាប់ ហើយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បានធ្វើ​ការចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​តាម​ការស្នើសុំ​។​

​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បានទទួល​ពាក្យបណ្តឹង​ផ្ទា​ល់ពី​ជនរងគ្រោះ​ឈ្មោះ​ច​ន​សុវណ្ណ​ណេ​ត​និង​បានទទួល​សំណុំរឿង ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​បន្ត​។ បន្ទាប់ពី​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បានទទួល​សំណុំរឿង​ព្រហ្ម​ទ​ណ្ម​ខាងលើ តំណាង​អយ្យការ​បានចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លើ​ឈ្មោះ​រស់​ពុទ្ធា​ហៅ​ក្របី​ឱ្យកម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​នាំខ្លួន​បុគ្គល​នេះ មក​បង្ហាញខ្លួន​ចំពោះមុខ​តំណាង​អយ្យការ​។​

​តំណាង​អយ្យការ បាន​ស្តាប់​ចម្លើយ​ជនរងគ្រោះ​និង​សាក្សី​មួយចំនួន ព្រមទាំង​កំពុង​បន្ត​ធ្វើការ​ស្តាប់​សាក្សី​ផ្សេងទៀត​និង​ស្រាវជ្រាវ រក​បុគ្គល​ពាក់ព័ន្ធ ដែល​ប្រព្រឹត្ត​បទល្មើស​ជា​អ្នកផ្តើមគំនិត ជាមួយ​ឈ្មោះ​រស់​ពុទ្ធា​ហៅ​ក្របី​ក្នុងការ​ប្រើប្រាស់​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​និង​បាញ់​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​។​​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់ថា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បានធ្វើការ​យ៉ាង​យកចិត្តទុកដាក់ បំផុត​ជាមួយ​ជនរងគ្រោះ​និង​ធ្វើការ​យ៉ាង​ម៉ត់ចត់​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​រួមទាំង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​ដែលជា​មេធាវី​ការពារ​ឱ្យ​ដើមបណ្តឹង ជនរងគ្រោះ​ឱ្យបាន​ឆាប់រហ័ស​។​ទៅ​បី​យ៉ាងណា​ឈ្មោះ​រស់​វុ​ទ្ធា​មិនទាន់​បានមក​បង្ហាញខ្លួន​ស្អី​ទេ​ហើយ​ខាង​សម​ត្ត​កិច្ច​ក៏​មិនទាន់​រកឃើញ​ជនបង្ក​នោះដែរ​?​គិត​ទៅ​ជាង​៣​ខែ​ទៅហើយ​?​ហេតុ​អី​?​។​សូមបញ្ជាក់ថា​រឿង​អា​ក្របី​ដែលជា​ធ្លាប់ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​បាញ់បោះ​សេរី​ត្រូវ​មនុស្ស​នេះ​មិនមែន​លើកទីមួយ​នោះទេ​តែ​ឈ្មោះ​នេះ​មិនដែល​មានទោស​អ្វី​ឡើយ​!?៕a krobeya a krobeya1 a krobeya3 a krobeya4 
​