» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3308 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099075 នាក់

បង្រ្កាបឆបោកអនឡាញនៅប៉ោយប៉ែតសមត្ថកិច្ចកម្ពុជាបាន បណ្ដេញជនជាតិថៃជាង ៦០០នាក់ចេញតែមិនបានឲ្យដឹងពីតួលេខដែលឃាត់ខ្លួន?

 

បន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយទីស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងស្ននការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ៦៣៥នាក់ ក្នុងនោះស្រី៣៦០នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ និងធ្វើការងារដោយគ្មានការអនុញ្ញាត។a scam pet thai 

សេចក្ដីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិថៃជាច្រើននាក់ ដែលត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃវិញនោះ ដែលជនជាតិថៃទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ ពាក់ព័ន្ធបទល្មើស Scam Online និងបទល្មើសមួយចំនួនទៀត។

ករណីយ៍ជនជាតិថៃដែលចាប់បានពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញនេះដែរតាមកាសែតថៃThai News Agencyបានឲ្យដឹងថានៅវេលាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ភាគីថៃ  បានសូមអង្វរ និងទទូចស្នើសុំឱ្យភាគីកម្ពុជា មេត្តាយល់ព្រមបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, ផ្សាររុងក្លឿ ដើម្បីឱ្យថៃ អាចទទួលយកជនជាតិថៃរបស់ខ្លួន ចំនួនជាង ៦០០នាក់ ដែលកំពុងជាប់គាំង នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់មកវិញ។

ករណីយ៍នេះកាសែតថៃចោទថា ខាងភាគីកម្ពុជាយើង  គឺមិនយល់ព្រមតាមការស្នើសុំរបស់ភាគីថៃជាដាច់ខាត ដោយសារតែកន្លងមក ភាគីថៃ ទៅវិញទេ ដែលជាអ្នកបិទច្រកព្រំដែនជា «ឯកតោភាគី» ដោយខ្លួនឯង ដោយកម្ពុជា បន្តសង្កត់ធ្ងន់លើការប្រើប្រាស់យន្តការចរចាគ្នាបន្តទៀត  ។ឡូវបញ្ហាបានបញ្ចប់ហើយ។នៅបញ្ហាជនឆបោករាប់រយនាក់ទៀតសមត្តកិច្ចមិនបានឲ្យដឹងតួរលេខនិងសម្ភារៈដែលរឹបអូសបាននៅឡើយ។

 

សូមរំលឹកថា ប៉ុន្មានថ្ងៃមកនេះ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យមានទាំងនគរបាល អាវុធហត្ថ និងយោធា ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ រកឃើញជនបរទេស​ជាច្រើននាក់។

ក្នុងប្រតិបត្តិការនោះ​ គឺអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក លន់ សុផាត, លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ និង ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុង​បុរីសានកូ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ រកឃើញជនបរទេស​ជាច្រើននាក់ដែលគេសង្កេតឃើញថាភាគច្រើនជាជនជាតិចិន ។

ការចុះបង្ក្រាបនេះបានធ្វើឡើ់ងបន្ទាប់ពីលោកវ៉ាងវិនពីងឯកអគ្គរដ្ឋទូតចិនបានទៅជួបជាមួយលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យកាលពីប៉ុន្មានថ្ងៃមុនតែប៉ុណ្ណោះ។ទោះបីយ៉ាងណាក្នុងការបង្ក្រាបនេះសមត្តកិច្ចបានអូសបន្លាយតាំងពីពេលរសៀលរហូតយប់និងបានបណ្តោយឲ្យមានចិនច្រើននាក់បានគេចខ្លួនបើទោះបីជាសមត្តកិច្ចបានធ្វើការផ្ទុះអាវុធក៏ដោយ។

ករណីយ៍នេះបើតាមលទ្ធផលបឋម អាជ្ញាធរកម្ពុជាបានរកឃើញវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤ ៦៨៥គ្រឿង Monitor ចំនួន ៤១៦គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកក៏បានរកឃើញវេបសាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ។a scam peta a scam pata2 a scam pet thai1 a scam peta1 a thai scam a scam pet thai2 a scam peta2