» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2669 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098436 នាក់

ចែក​បៀរ​ចាញ់​អ្នកលេង​បុគ្គ​លឹក​ក្រុមហ៊ុន​កាស៊ីណូ ហ្គ្រែ​ន​ដាយ​មិន​CT ត្រូវ​ចាប់ខ្លួន

 

ខេត្តបន្ទាយមានជ័យ​៖​បុគ្គ​លឹក​កាស៊ីណូ​ក្រុមហ៊ុន​កាស៊ីណូ ហ្គ្រែ​ន​ដាយ​មិន​ស៊ី​ធី​(Grand Diamond city)​ជាច្រើន​នាក់​បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ក្រោយពី​បុគ្គ​លឹក​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ព្រោះ​ចែក​បៀរ​ធ្វើ​ឲ្យ​អ្នកលេង​ឈ្នះ​អស់ប្រាក់​ប្រមាណ​៣០​ម៉ឺន​បាត​ប្រាក់​ថៃ​។​a casino pet 

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា បុគ្គ​លឹក​ក្រុមហ៊ុន​កាស៊ីណូ​មួយ ផ្នែក​មើល​អ្នក​ចែក​បៀរ ឈ្មោះ ឈី ឆា​ឡែ​ន​ភេទ​ស្រី ត្រូវបាន​សន្តិសុខ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ ដោយ​បោ​ទ​ថា បាន​ឃុបឃិត​ជាមួយ​ភ្ញៀវ ដែល​ចូល​មកលេង​ក្នុង​កាស៊ីណូ​។​មូលហេតុ​ដែល​នាំ​ឲ្យ​ចាប់ខ្លួន បុគ្គ​លឹក​ខាងលើ គឺ​ដោយសារ​តែមាន​ភ្ញៀវ លេង​ឈ្នះ​ក្រុមហ៊ុន ប្រហែលជា​៣​សែន​បាត​ប្រាក់​ថៃ ។​

នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ភាគី​ខាង​ក្រុមហ៊ុន ឲ្យ​នាង​ចូលខ្លួន​សារជាថ្មី ដើម្បី​សាកសួរ​នឹង​ដេញដោល ឈានទៅរក​កំហុស ដាក់បន្ទុក​នាង​ម្ដងទៀត​។​
​សូម​ជំរាប​ថា​កាស៊ីណូ ក្រុមហ៊ុន​ហ្គ្រែ​ន ដាយ​មិន មាន​ថៅកែ​ជា​ជនជាតិ​ថៃ ឈ្មោះ វ​ឌ្ឍ​ណា អា​ស្វា​ហាម អតីត​ជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ដើមកំណើត​នៅ​ខេត្ត សាមុទ្រ សា​ខន ប្រទេស​ថៃ​។

បច្ចុប្បន្ន ថៅកែ​ក្រុមហ៊ុន​រូបនេះ មក​រស់នៅក្នុង​ទឹកដី នៃ​ប្រទេស​កម្ពុជា​។ មកទល់ពេលនេះ បុគ្គ​លឹក​ដែល​រង​នូវ​ការចាប់ខ្លួន​ខាងលើ ភាគី​តំណាង តំណាង​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ មិនទាន់​អាច​ទំនាក់ទំនង​បាន​នៅឡើយ​ទេ ។​លោក ប៊ុន សុធី តំណាង​ឲ្យ​កម្មករ នៅ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា បើ​ក្រុមហ៊ុន​មិនឃើញ​កំហុស​ទេនោះ ត្រូវតែ​ដោះលែង​នាង​វិញ​ជាបន្ទាន់ មិនគួរណា​ក្រុមហ៊ុន ប្រើ​វិធី​បំបាក់ស្មារតី បុគ្គ​លឹក​ខ្លួនឯង​នោះឡើយ​៕a casin pet2 
​