» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 361 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095276 នាក់

លេច​ឮថា​ឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស​ប្រុង​បិទ​សាប៊ូ​គូថ​បន្ទាប់ពី​គេច​មិន​ជួប​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​នគរបាល​?

​កំពត​៖​ការ​គេចខ្លួន​មិន​ចូល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​តាម​ការកោះអញ្ជើញ​របស់​ស្នងការ​នគរបាល​ខេត្តកំពត​រឿង​បោកប្រាស់​ក្រោមរូបភាព​វិនិយោគ​កាលពី​ចុងខែ​មិន​ថុ​នា​បានធ្វើ​ឲ្យ​មានការ​លេច​ឮថា​លោក​ឧកញ៉ា​ថៅកែ​ក្រុមហ៊ុន​ពិភព​ដី​មាស​ដែល​រិះគន់​ស្នងការ​នគរបាល​ខេត្តកំពត​រឿង​កោះហៅ​ប្រុង​បិទ​សាប៊ូ​គូថ​។​បើ​ចឹ​ង​មែន តើ​ប្រជាពលរដ្ឋ​ប៉ុន្មាន​រយ​នាក់ ដែល​ចាញ់បោក​លោក​ឧកញ៉ា ដល់​អស់​ផ្ទះសំបែង ជំពាក់​ធនាគារ បែកបាក់​ក្រុមគ្រួសារ ឈឺ​ចុកចាប់ យំ​មិន​ចេញ​ទឹកភ្នែក ដោយ​ពួកគាត់ ចាត់ទុកថា​លោក​ឧកញ៉ា ជំនាញ​កំពូល​បោក ហើយ​ពួកគាត់ ការចេះដឹង​មាន​កម្រិត ទើប​លង់ខ្លួន​ដល់​ថ្ងៃនេះ​ទៅជា​យ៉ាងណា​?​។​a oknha dey1 

​ទាក់ទង​រឿងនេះ​នៅ​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ប្រាប់ថា សមត្ថកិច្ច​ព្រំដែន​បានទទួល​បទបញ្ជា​មិន​អនុញ្ញាតអោយ ឧកញ៉ា​ថៅកែ​ក្រុមហ៊ុន​ពិភព​ដី​មាស ចាក​ចេញពី​ប្រទេស​កម្ពុជា​នោះទេ ។ ការបិទច្រក​ព្រំដែន​មិនអោយ​ឧកញ៉ា​រូបនេះ​ចាក​ចេញពី​ប្រទេស​កម្ពុជា ព្រោះតែ​បុគ្គល​នេះ​មានការ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​មាន​ទឹកប្រាក់​ជាង ១០ លាន​ដុល្លារ ឯណោះ នៅ​ខេត្តកំពត​។ នេះ​មិន​គិតពី​ខេត្ត​ផ្សេងទៀត ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ​ផង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បានចេញ​លិខិតផ្លូវការ​អញ្ជើញលោក​អគ្គ​នាយក​និង​អគ្គនាយករង​ក្រុមហ៊ុន​ពិភព​ដី​មាស​ឲ្យ​មក​ពិភាក្សា​រលើ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ចំនួន 259 បណ្តឹង នៅ​ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលា​ម៉ោង 9 ព្រឹក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ។​តែ​ដល់ពេល​កំណត់​ឧកញ៉ា​ថៅកែ​ក្រុមហ៊ុន​ពិភព​ដី​មាស​រូបនេះ​មិន​ចូលខ្លួន​មកជួប​ឡើយ​។​( មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង 400 នាក់ បានដាក់​ពាក្យបណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​) ។ ទោះជា​លោក​ឧកញ៉ា​មិន​ចូលខ្លួន តាម​នីតិវិធី​ក៏ដោយ​ក៏ ដំណើរការ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ មាន​សិទ្ធិ​ស្នើសុំ​ការសម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ បញ្ជា​ឲ្យ​ចូលខ្លួន ៕a oknha dey a oknha dey2 a oknha dey3 a oknha dey4 

​