» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 796 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095711 នាក់

បន្ទាប់ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធានការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្តបន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង

​បន្ទាយមានជ័យ​៖ ក្រោយពី​មាន​មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ ផ្តិតមេដៃ​ស្នើសុំ​ទៅ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ដើម្បី​សុំ​ផ្លាស់ប្តូ​រលោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​ចេញ​។ ឥឡូវនេះ មន្ត្រី​ចំនួន ៨​រូប រួមមាន​៖ ប្រធាន​មន្ទីរ និង​អនុប្រធាន ៥​នាក់ រួមទាំង​ប្រធានការិយាល័យ ២​រូប ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​រៀបចំ​ដែនដី​។ នេះ​បើតាម​លោក លី សុវណ្ណារិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ ។​a land mean 

​យោងតាម​ពាក្យស្នើសុំ និង​មេដៃ​ផ្លាស់ប្តូរ​ចេញ​នេះ​ចោទថា ដោយសារ​លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ គ្មាន​ភាពជា​អ្នកដឹកនាំ​ក្នុង​មន្ទីរ គ្មាន​សាមគ្គី​ផ្ទៃក្នុង គ្មាន​សីលធម៌ គ្មាន​គុណធម៌​ក្នុង​ខ្លួន និយាយស្តី​ទៅកាន់​មន្ត្រីក្រោមឱវាទ​អសុរោះ មើលងាយ​មន្ត្រីក្រោមឱវាទ និង​ស៊ីដាច់​លុយ​ការងារ​មន្ត្រី ធ្វើ​ការមិន​ទទួល​ការងារ​ខុសត្រូវ ពេល​មានរឿង​ទម្លាក់​លើ​កូនចៅ​ជា​អ្នក​ទទួលខុស​។

​លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់​ទៀតថា ក្រោយពី​មន្ត្រីរាជការ​ក្រោម​ឱវាទ​ផ្តិតមេដៃ និង​ធ្វើ​ពាក្យស្នើសុំ​ទៅ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​បាន​ចាត់តាំង​មន្ត្រី​ថ្នាក់ជាតិ​ចុះ​ធ្វើ​អធិការកិច្ច និង​ស្រាវជ្រាវ ហើយ​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤​នេះ អន្តរក្រសួង និង​ខេត្ត​បាន​ប្រជុំ​សម្រេច​ផ្លាស់ប្តូ​រលោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទី និង​អនុប្រធាន ៥​នាក់ ព្រមទាំង​ប្រធានការិយាល័យ​២​នាក់ ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​រៀបចំ​ដែនដី និង​ចាត់​មន្ត្រីខេត្ត​១​រូប ស្តីទី​ដើម្បី​បម្រើ​ការងារ​បន្ត​៕a land mean1 a land mean2 a land mean3 

​