» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3529 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123205 នាក់

មន្ត្រីជលផល​កំពង់ឆ្នាំង​រកឃើញថា​មានការ​ឈូសឆាយដី​ក្នុង​តំបន់​៣​ប្រមាណ​៥០​ហិកតា​តែ​មិនដឹងថា​ជា​អ្នកណា​?

​កំពង់ឆ្នាំង​៖ ជន​ឱកាសនិយម​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង នៅតែ​បន្ត​លួច​ឆក់​ឱកាស​ចូល​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក (​ដី​តំបន់​៣) របស់​រដ្ឋ​យ៉ាងសកម្ម​នៅតាម​តំបន់​មួយចំនួន​ស្ថិត ក្នុង​ទឹកដី​នៃ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ បើទោះជា​កន្លងមក​មន្ត្រី​នគរបាល​ថ្នាក់​ស្នងការ​ត្រូវ​ចាប់​ដាក់គុក​និង​ចៅហ្វាយខេត្ត​ត្រុ​វ​ដកតំណែង​ក៏ដោយ ។​a chnang track 

​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅ​, មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ដឹកនាំ​ដោយ​លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទៅលើ​ទីតាំង​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​មួយកន្លែង​នៅ​ចំណុច​យាយ​ភា​ជ ស្ថិតក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​។​មន្ត្រី​ជំនាញ​ក៏​បានឃើញ​សកម្មភាព​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព ឈូសឆាយ​ជាក់ស្ដែង​ចំនួន ៣​គ្រឿង នៅ​ចំណុច​ខាងលើ​។​​ករណីនេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១០ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ចាំមើល​របាយការណ៍​ពី​មន្ត្រី​ជំនាញ​របស់លោក​ច្បាស់លាស់​សិន​។​

​លោក​ថា ប្រសិនបើ​រកឃើញ​មានការ​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ ដូចដែល​ព័ត៌មាន​បាន​ចុះផ្សាយ​ពិតមែន លោក​នឹង​សុំ​គោលការណ៍ ពី​លោក​អភិបាលខេត្ត ដើម្បី​រៀបចំ​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ ទីតាំង​ភូមិសាស្ត្រ​ខាងលើនេះ​នឹង​ទីតាំង​មួយចំនួនទៀត​ស្ថិតក្នុង​ចំណុច​ក្បែរៗ​គ្នា​នោះ​។​​បន្ទាប់មក លោក​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ដោយ ទី​១៖ រៀបចំ​របាយការណ៍​ប​ញ្ជូ​ន​ទៅ​តុលាការ​, ទី​២៖ លោក​និង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​នាំខ្លួន​យកមកអនុវត្ត​ទោស​តាម​នីតិវិធី​របស់​តុលាការ ដោយ​មិនមាន​ការលើកលែង​ទៀត​នោះឡើយ ព្រោះនេះ​មិនមែន​ត្រឹមតែ​ផ្គើន​ជាមួយនឹង​ច្បាប់​តែប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ប្រឆាំង​យ៉ាងធ្ងន់ធ្ងរ​ជាមួយនឹង​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៀតផង​។​

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​របស់លោក​បានរ​ក​ឃើញ​ភូមិសាស្ត្រ នៃ​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​ដែលមាន​ទំហំ នៃ​ការខូចខាត​ដី​តំបន់​៣ ជា​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​រហូត​ជាង ៥០​ហិកតា ក្នុងនោះ​មន្ត្រី​ជំនាញ​របស់លោក​ក៏បាន​រឹបអូស​បាន​វត្ថុតាង​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ជនសង្ស័យ​បាន​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​ផងដែរ​។​​លោក​បាន​បញ្ជាក់ទៀតថា ករណីនេះ​លោក​កំពុង​រង់ចាំ​របាយការណ៍​លម្អិត ពី​លោកនាយ​ផ្នែក​រដ្ឋ​បាលជ​ល​ផល​សិន បន្ទាប់ពី​ទទួលបាន​របាយការណ៍​ហើយ លោក​នឹង​រៀបចំ​របាយការណ៍​មួយទៀត ដើម្បី​បញ្ជូនទៅ​តុលាការ តាមរយៈ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​។ 

លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ដែល​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​ទី តាំង​ដែល​ជនល្មើស​បាន​លួច​ចូល​ឈូសឆាយ​បំផ្លិចបំផ្លាញ​ដីព្រៃ​លិ ច​ទឹក​របស់​រដ្ឋ​ខាងលើនេះ លោក​ក៏បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ថា​បន្ទាប់ពី​បាន​ពិនិត្យ​និង​ចុច​រក​លេខ​កូដ​និយាម​កា​នៅលើ​ទីតាំង​ដី​នោះ​ជាក់ស្ដែង ជា​លទ្ធផល​រកឃើញថា​ដី​នោះ​ជា​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ (​ដី​តំបន់​៣) ស្ថិតក្នុង​ចំណុច​យាយ​ភា​ជ ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ដែល​ត្រូវបាន​គេ​លួច​ឈូសឆាយ​អស់​ទំហំ​ប្រមាណ ៥២.៩៦​ហិកតា​។​​លោក​បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ លោក​ក៏បាន​ឃើញ​គ្រឿងចក្រ​ចំនួន​៣​គ្រឿង កំពុង​ធ្វើ​សកម្មភាព​តែ​នៅពេលដែល​ឃើញ​ក្រុម​សមត្ថកិច្ច​របស់លោក​ចុះ​ទៅដល់​ពួកគេ​ក៏បាន​បើក​គ្រឿងចក្រ​គេច​អស់ ដោយ​បន្សល់ទុក​នៅ​ម៉ូតូ​ចំនួន​៣​គ្រឿង ដែលជា​របស់​ក្រុម​ជនសង្ស័យ​ខាងលើនេះ​នៅ​កន្លែងកើតហេតុ​។​

​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ បាន​ប្រាប់​លោក​ថា ប៉ុន្មាន​ថ្ងៃនេះ​មានការ​ចូល​ឈូសឆាយដី​នៅ​តំបន់​នោះ​ចំនួន​៤​ទីតាំង ទី​១៖ នៅ​ចំណុច​យាយ​ភា​ជ​, ទី​២៖ ចំណុច​តា​កឹង​, ទី​៣៖ ចំណុច​បាយ​ឆៅ និង​ទី​៤៖ ចំណុច​តា​អួ​រស​, ទាំង​៤​ចំណុច​នេះ​គឺមាន​ទីតាំង​ក្បែរៗ​គ្នា ដែល​ស្ថិត​ភូមិ​ឯលិច ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ទាំងអស់​។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ច្រ​ណូ​ក​ភាគច្រើន ដែល​ពី​ដើម​មក​ពួកគាត់​ធ្លាប់បាន​អាស្រ័យ​ផល​ដី​នៅ​ម្តុំ​នោះ ហើយ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​តំបន់​៣​ទាំងអស់នោះ​ជូន​រដ្ឋ​វិញ​។ ពួកគាត់​សំណូមពរ​យ៉ាងទទូច​ដ​ល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ធ្វើយ៉ាងណា​អនុវត្តតាម​នីតិវិធី​ច្បាប់​បាន​តឹងរឹង និង​ម៉ឹងម៉ាត់​ផង​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​ព្រោះ​បច្ចុប្បន្ននេះ មានតែ​ក្រុម​មួយចំនួន​តូច​នេះហើយ ដែល​តែងតែ​ចូលទៅ​បំផ្លិចបំផ្លាញ​ដីព្រៃ​លិច​ទឹក (​ដី​តំបន់​៣) របស់​រដ្ឋ​ហាក់​មិន​មានការ​កោដក្រែង​ចំពោះ​ច្បាប់​នោះឡើយ​៕a chnang track2 a chnang track1  

​