» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4051 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123727 នាក់

ចាប់​អ្នកលក់​សាច់ជ្រូក​ទឹក​នៅ​ផ្សារ​ក្រុងកែប​

​ខេត្ត​កែប​៖ មាន​ករណី​លក់​សាច់ជ្រូក​ទឹក​នៅ​ផ្សារ​កែប ភ្លាមៗ​កម្លាំង​ជំនាញ​ជលផល​ខេត្ត​កែប ចុះទៅ​បង្ក្រាប និង​ចុះកិច្ចសន្យា​ចំពោះ​អ្នកលក់​ជ្រូក​ទឹក​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​បុក​ផេ​ក «​ព័ត៌មាន​ខេត្ត​កែប​» បាន​បង្ហោះ​នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា​នេះ​។​a pic water2 

​កញ្ញា ថាប់ រចនា នាយក​ប្រតិបត្តិ​អង្គការ​អភិ​រក្សា​សមុទ្រ​កម្ពុជា ដែល​កំពុង​ធ្វើ​កិច្ចការងារ​អភិរក្ស​សត្វ​សមុទ្រ នៅ​ខេត្ត​កែប បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ករណីនេះ​។ កញ្ញា​បញ្ជាក់ថា ទោះបី​មានការ​ចុះ​ណែនាំ និង​ជួបប្រជុំ ជាមួយ​បងប្អូន​ប្រជា​នេសាទ​ជា​ជាច្រើនលើក​ច្រើនសារ​យ៉ាង​ណា​ក្តី អ្នកនេសាទ និង​ពលរដ្ឋ នៅតែ​មិន​យល់​ពី​តម្លៃ​នៃ​ការរក្សា​វត្តមាន​សត្វ​កម្រ​ទាំងនោះ ឲ្យ​មាននៅ​ក្នុង​សមុទ្រ ហើយ​នៅតែមាន​ការបន្ត​ការធ្វើ​បែបនេះ​ជា​ដដែលៗ​។

​ចំណែក​លោក ថឹ​ង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កែប បាន​បញ្ជាក់ថា ជ្រូក​ទឹក​ដែល​មាននៅ​សមុទ្រ​កែប​យើង​មាន​ប្រមាណ​ជា​៥-១០​ក្បាល​។ ហើយ​កន្លងមក​ក៏មាន​លេចឮ​ព័ត៌មាន​លួចលាក់​លក់​តាម​បណ្ដាញ​ងងឹត តែ​មន្ត្រី​យើង​បាន​ខិតខំ​ស្វែងរក​ដែរ​តែ​មិនទាន់​ជួប ទើបតែ​ក្នុង​សប្ដាហ៍​មុននេះ មន្ត្រី​យើង​បាន​តាម​ទាន់​ករណី​លក់​នៅ​ផ្សារ​កែប​។ ហើយ​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​អ្នកប្រព្រឹត្ត​ល្មើស​ដើម្បី​ឲ្យ​ទទួលទោស​តាមច្បាប់​។​លោក​បន្តថា ជ្រូក​ទឹកជា​សម្បតិ​ធម្មជាតិ​ដ៏​កម្រ​ដែល​ត្រូវការពារ​ដោយ​ច្បាប់ វា​ក៏​អាច​ទាក់ទាញ​ទេសចរណ៍​ចង់ឃើញ និង​ស្គា​ល់វា​ផងដែរ​។ ហើយ​ថ្ងៃក្រោយ​វត្តមាន​ជ្រូក​ទឹក​នៅ​សមុទ្រ​យើង នឹង​នាំ​ផលប្រយោជន៍​ដល់​អ្នកនេសាទ​តាមរយៈ​អ្នកទេសចរ​។​

សត្វ​ជ្រូក​ទឹក​ត្រូវបាន​ចុះបញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​លើ​ពិភពលោក​។ ប្រភេទ​នេះ​ត្រូវបាន​ចុះបញ្ជី​ឧបសម្ព័ន្ធ ១ របស់​អនុសញ្ញា សាយ​តេស​។ វា​មាន​ទំហំ​ធំ​ប្រហាក់ប្រហែល​នឹង​ផ្សោត​ដែរ ប៉ុន្តែ​វា​ធាត់​ជាង​ហើយ​មាន​ភ្លុក​២​ដូច​ដំរី ដែល​ដុះ​ចេញពី​អញ្ចាញធ្មេញ និង​មាន​ព្រុយ​ចំហៀង​ធំ​រាង​ដូច​ច្រវា​ទូក​។ វា​មាន​ស្បែក​រលោង​ពណ៌​ត្នោត ឬ​ប្រផេះ​ក្រ​ម៉ៅ និង​ដុះ​រោម​មួយ​។ រន្ធ​ច្រមុះ​ស្ថិតនៅ​ទីតាំង​ចុង​ច្រមុះ ហើយ​មាន​សន្ទះ​គ្រប​សម្រាប់​បិទ​នៅពេល​វា​មុជ​ទៅក្នុង​ទឹក​។ ប្រវែង​ទើប​កើត ១-១,៥​ម ពេញវ័យ ៣,៣-៤,១​ម និង​ទម្ងន់ ទើប​កើត ២៥-៣៥​គ​.​ក ពេញវ័យ​១០០០ គ​.​ក ។​​ជ្រូក​ទឹក​រស់នៅ​ជា​ក្រុម​ដែលមាន​ចំនួន​រហូតដល់​រាប់រយ ដោយ​ធ្វើ​ចលនា​យឺតៗ​ក្នុង​ល្បឿន​មធ្យម​ប្រមាណ ១០​គ​.​ម​/​ម​។ សត្វ​ជ្រូក​ទឹក​ចូលចិត្ត​រស់នៅ​តំបន់​ដែលមាន​ទឹក​រាក់ៗ និង​សម្បូរ​ទៅដោយ​ស្មៅ​សមុទ្រ​ដែលជា​ចំណីអាហារ​របស់​វា​។ ជ្រូក​ទឹក​មាននៅ​ដែនសមុទ្រ​កម្ពុជា​តាម​តំបន់​មាន​ស្មៅ​សមុទ្រ​នៃ​ខេត្តកោះកុង ឆក​កំពង់សោម កោះរុង និង​កោះរុងសន្លឹម ហើយ​សព្វថ្ងៃ​មាននៅ​ខេត្តកំពត និង​ក្រុងកែប​តែប៉ុណ្ណោះ​៕a pic water 

​