» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3779 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099546 នាក់

លោក ស៊ី ជីន​ពីង អបអរ​ការបង្កើត​ទំនាក់ទំនង «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-​ប៉ា​ឡេ​ស្ទី​ន​»ក្នុងពេលដែលលុកចូលតារាងមជ្ឈឹមបូពារ៍

ចិន​៖ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​របស់លោក​កំពុង​សាង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ជាមួយ​ប៉ា​ឡេ​ស្ទី​ន មុន​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ Mahmoud Abbas នៅ​ទីក្រុង​ប៉េកាំង​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៤ ខែមិថុនា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ទីក្រុង​ប៉េកាំង​បាន​និយាយថា លោក​អាបាស​( Abbas )​នឹង​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​របស់​ប្រទេស​ចិន រហូតដល់​ថ្ងៃ​សុក្រ ដែលជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​ប្រាំ​របស់លោក​ទៅកាន់​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​។​a china pales 

​លោក ស៊ី បន​និយាយ​ក្នុងអំឡុង​ពិធី​ស្វាគមន៍​នៅ​មហាសាល​ប្រជាជន​ថា «​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​ពិភពលោក​មួយ​សតវត្ស និង​ការវិវត្តន៍​ថ្មី​នៃ​ស្ថានភាព​នៅ​មជ្ឈិមបូព៌ា ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុងការ​ពង្រឹង​ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ប៉ា​ឡេ​ស្ទី​ន​»​។​​លោក ស៊ី បាន​បន្ថែមថា «​ថ្ងៃនេះ យើង​នឹង​ប្រកាស​រួមគ្នា​អំពី​ការបង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-​ប៉ា​ឡេ​ស្ទី​ន ដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ទ្វេភាគី​»​។​

​លោក​អាបាស​( Abbas )​ប្រមុខ​ប៉ា​ឡេ​ស្ទី​ន​បានមក​ដល់ទី​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​មិថុនា​សប្តាហ៍​ទីនេះ ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​របស់​ចិន រួមទាំង​ប្រធានាធិបតី ស៊ី និង​នាយករដ្ឋមន្ត្រី Li Qiang ផងដែរ​។ ភាគី​ទាំងពីរ​គ្រោង​នឹង​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​ពិភាក្សា​អំពី​វិធី​ពង្រឹង​ទំនាក់ទំនង និង​ដោះស្រាយ​បញ្ហា​ប្រឈម​រយៈពេល​វែង ចំពោះ​ទំនាក់ទំនង​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​។​​កាលពី​ខែធ្នូ​ឆ្នាំមុន លោក​ប្រធានាធិបតី ស៊ី បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងអំឡុង​ពេលនោះ​លោក​ក៏បាន​ជួប​ជាមួយ​លោក Abbas ហើយ​បាន​សន្យាថា​នឹង «​ធ្វើការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជា​ជំហាន​ដំបូង ត្រឹមត្រូវ និង​យូរអង្វែង​ចំពោះ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន​»​។​

​ចាប់តាំងពី​ពេលនោះ​មក ទីក្រុង​ប៉េកាំង​បានដាក់​ខ្លួន​ជា​អ្នក​សម្រុះសម្រួល​នៅ​មជ្ឈិមបូព៌ា ដោយ​ជួយ​ស្តារ​ទំនាក់ទំនង​ក្នុង​ខែមីនា​រវាង​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​គូប្រជែង​នៅក្នុង​តំបន់​ដែល​សហរដ្ឋអាមេរិក ជា​ឈ្មួញកណ្តាល​អំណាច​ដ៏​សំខាន់​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។​​ប៉ុន្តែ​ការស្វែងរក​ដំណោះស្រាយ​យូរអង្វែង​ចំពោះ​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន អាចជា​រឿង​ពិបាក​ជាង ខណៈដែល​ការចរចា​សន្តិភាពរ​វា​ង​ភាគី​ទាំងពីរ​បាន​ជាប់គាំង​តាំងពី​ឆ្នាំ ២០១៤​។​

​
​មានការ​កត់សម្គាល់ថា​ប្រហែល ១០​ឆ្នាំមុន សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​កាត់បន្ថយ​ឥទ្ធិពល​របស់ខ្លួន​នៅ​មជ្ឈិមបូព៌ា ដើម្បី​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ប្រការនេះ​វា​ក៏​ជា​ពេលដែល​ចិន​ឆ្លៀតឱកាស​ចូល​ប្រើប្រាស់​តំបន់​មជ្ឈិមបូព៌ា ដែល​ត្រូវបាន​ចាត់ទុកថា​ជា “​ចំណុច​រារាំង​” ដ៏​រឹងមាំ​របស់​ទីក្រុង​វ៉ាស៊ីនតោន ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក​។​​តាមពិតទៅ ចិន​មិន​វិនិយោគ​លើ​សក្តានុពល​យោធា​ដូចដែល​អាមេរិក​កំពុង​ធ្វើ​នោះទេ ប៉ុន្តែ​តាមរយៈ​ការសម្របសម្រួល​ជម្លោះ​ដើម្បី​ជួយ​បង្កើត​ទំនាក់ទំនង​ឡើងវិញ​រវាង​ប្រទេស​នានា​ក្នុង​ពិភព​អារ៉ាប់ ជាពិសេស​ការលើកកម្ពស់​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​និង​ផ្លូវ​” ដើម្បី​បន្ត​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​។

ក្នុងនាម​ជា​អ្នកវិនិយោគ​ធំជាងគេ​នៅ​មជ្ឈិមបូព៌ា ទីក្រុង​ប៉េកាំង​បាន “​ចាក់​” ចូលទៅក្នុង​តំបន់​ច្រើនជាង 273 ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ 2005 និង 2022​។ “​យក្ស​អាស៊ី​” ក៏​ទិញ​ប្រេង​ពី​អុ​ី​រ៉ា​ក់ និង​ឧស្ម័ន​ពី​កាតារ​ផងដែរ និង​ការនាំចេញ​អាវុធ​ទៅកាន់​ប្រទេស​អាល់​ហ្សេ​រី ម៉ា​រ៉ុ​ក ទួរគី អេ​ហ្ស៊ី​ប និង​អារ៉ាប៊ីសាអ៊ូឌីត​។​​ក្នុង​ពេលនេះ អារ៉ាប៊ីសាអ៊ូឌីត​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ធុរកិច្ច​អារ៉ាប់​-​ចិន​លើក​ទី​១០ ដោយ​ចាត់ទុក​ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ក្នុង​តំបន់ នៅក្នុង​សុន្ទរកថា​បើក​នៃ​សន្និសីទ​ធុរកិច្ច​អារ៉ាប់​-​ចិន​លើក​ទី​១០ នៅ​ទីក្រុង​រី​យ៉ា​តរបស់​អារ៉ាប៊ីសាអ៊ូឌីត រដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan បាន​មានប​ន្នូ​ល​ថា ប្រទេស​ចិន​គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់ ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឈានដល់ ៤៣០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​។​

​នៅក្នុង​សន្និសីទ​ដែលមាន​ការចូលរួម​ពី​ប្រទេស​ចំនួន​២៣ ក្រោម​បាវចនា «​កិច្ចសហប្រតិបត្តិការ​ដើម្បី​វិបុលភាព​» ព្រះអង្គម្ចាស់ Faisal បាន​គូសបញ្ជាក់​អំពី​ឆន្ទៈ​រួម​របស់​ប្រទេស​អារ៉ាប់ និង​ប្រទេស​ចិន ក្នុងការ​អភិវឌ្ឍភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ពួកគេ​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​វេទិកា​នេះ​ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង​។​​ទ​ន្ធឹ​ម​គ្នា​នេះ លោក Khaled Al-Falih រដ្ឋមន្ត្រី​វិនិយោគ​អារ៉ាប៊ីសាអ៊ូឌីត​ក៏បាន​និយាយថា វា​ដល់ពេល​ហើយ​សម្រាប់​ប្រទេស​ចិន​ក្នុងការ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដ៏​សំខាន់​នៅក្នុង​តំបន់​។​

​សន្និសីទ​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​ដោយបាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ និង​១២ ខែមិថុនា​នេះ គឺជា​ការប្រមូលផ្តុំ​ដ៏​ធំ​បំផុត​របស់​អារ៉ាប់​-​ចិន​សម្រាប់​អាជីវកម្ម និង​ការវិនិយោគ ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋាភិបាល នាយក​ប្រតិបត្តិ វិនិយោគិន និង​សហគ្រិន​ជាង​២,០០០​នាក់​។​​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ដោយ​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman ហើយ​បាន​ពិភាក្សា​លើ​ប្រធានបទ​ជាច្រើន រួមទាំង​ការវិនិយោគ និង​ហិរញ្ញប្បទាន​តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ចិន ព្រមទាំង​បញ្ហា​បរិស្ថាន ទេសចរណ៍ និង​កសិកម្ម​ផងដែរ​៕a china arabia a china pales1 
​