» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3859 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099626 នាក់

ផែ​ថង​ថា​ន​បាត់​ដំណែង​នាយករដ្ឋមន្ត្រី​គណបក្ស​ភឿ​ថៃ​អាច​នឹង​ពឹង​យោធា​!?


​ប្រទេស​ថៃ​៖​ខុសពី​លោកឪពុក​លោក​ថាក់​ស៊ិន​ស៊ីណាវ៉ាត្រា​បាន​រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ​កាលពី​ថ្ងៃទី​២២​សីហា​លើ​ករណី​ប្រមាទ​ព្រះមហាក្សត្រ​ថៃ​ដែលជា​ទោ​សា​ធំ​ប៉ុន​ភ្នំ​សម្រាប់​ស្រុកថៃ​។​តែ​ជា​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែ​ថង​ថា​ន ស៊ីណាវ៉ាត្រា​ដែលជា​កូនស្រី​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ថៃ​ទម្លាក់​ចេញពី​អំណាច​នាយករដ្ឋមន្ត្រី​។​a pay tan court 

​តាម​សាលក្រម​តុលាការ​ធម្មនុញ្ញ​ថៃ​រកឃើញថា​លោកស្រី​ផែ​ថង​ថា​ន មាន​ពិរុទ្ធ​ពីបទ​រំលោភ​រដ្ឋធម្មនុញ្ញ​ដោយ​តុលាការ​ធម្មនុញ្ញ ទាក់ទង​នឹង​ឃ្លិប​សំឡេង​រវាង​លោកស្រី និង​ប្រធានព្រឹទ្ធសភា​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​។​
​តុលាការ​ក៏បាន​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បានធ្វើ​សម្បទាន​ដោយ​បើកចំហ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយនឹង​ផ្តល់​ប្រយោជន៍​ដល់​សម្តេច​តេ​ជោ ដោយ​មិន​គិតគូរ​ពី «​សន្តិសុខ​ជាតិ​» របស់​ថៃ ក្នុងការ​ប៉ុនប៉ង​ស្រោចស្រង់​ប្រជាប្រិយភាព​របស់លោក​ស្រី​។ ដូច្នេះ​ការដាក់​ផលប្រយោជន៍​របស់លោក​ស្រី គឺមាន​លើសពី​ផលប្រយោជន៍​ជាតិ​របស់​ថៃ​។​

សូមបញ្ជាក់ថាបើ​យោង​ការចេញផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ដែល​បាន​ដកស្រង់​បន្ត​ពី​ទូរទស្សន៍ Nation TV បាន​វិភាគ​អំពី​លទ្ធភាព​នៃ​រួច​ផុតពី​កា​បណ្តេញ​ចេញពី​តំណែង​នោះ គឺ​ផ្អែកលើ​ហេតុផល​ចំនួន​៥​យ៉ាង ដែល​អាច​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​របស់​នាង​ត្រូវបាន​ជម្រះ​ពី​ការចោទប្រកាន់ ដោយ​មិន​ហួស​ពី​ការសម្រេចចិត្ត​របស់​តុលាការ​។

​មូលហេតុ​ទាំង​៥​នោះ រួមមាន​៖1.​ ​យុទ្ធសាស្ត្រ «​ទទួលយក​» (Getting to Yes) គឺជា​ដំណើរការ​ការចរចា​កិច្ចព្រមព្រៀង​ដោយ​មិន​ផ្តល់​ឲ្យ ដែល​យុទ្ធសាស្ត្រ​នេះ មាន​សរសេរ​ក្នុង​សៀវភៅ​របស់លោក Roger Fisher និង William Ury បោះពុម្ព​នៅ​ឆ្នាំ ១៩៨១ ដែលជា​ប្រភេទ​សៀវភៅ​លក់ដាច់​បំផុត​។2.​ ​សន្ទនា​ជាមួយ ហ៊ុន សែន គឺ​រវាង​«​ពូ​នឹង​ក្មួយ​» ប៉ុណ្ណោះ​៖ ការហៅ​ទូរស័ព្ទ​នេះ​មិនមែនជា​ការសន្ទនា​ការទូត​ផ្លូវការ​រវាង​នាយករដ្ឋមន្ត្រី​ថៃ និង​មេដឹកនាំ​ពេញសិទ្ធិ​របស់​កម្ពុជា​នោះទេ ប៉ុន្តែ​ជាការ​ពិភាក្សា​ក្រៅផ្លូវការ​រវាង «​ពូ និង​ក្មួយប្រុស​របស់គាត់​»​។​

3.​ ​ផលវិបាក​នៃ​ជម្លោះ​គឺ​មិន​ទាក់ទង​នឹង​ការហៅ​ទូរស័ព្ទ​៖ ជម្លោះ​ជា​បន្តបន្ទាប់ និង​បញ្ហា​ដែល​កើតចេញពី​វា​មិន​ពាក់ព័ន្ធ​នឹង​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោកស្រី​ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រ និង​សម្តេច​តេ​ជោ ហ៊ុន សែន ទេ​។​4.​ ​វិធានការ​របស់​រដ្ឋា​ភិ​បាល​ប្រឆាំងនឹង​កម្ពុ​ជាមាន​រួចទៅហើយ​៖ រដ្ឋាភិបាល​ថៃ​បានគ្រោង​នឹង​បង្កើន​វិធានការ​ប្រឆាំងនឹង​កម្ពុ​ជា​រួចទៅហើយ ហើយ​ជម្លោះ​ប្រដាប់អាវុធ​ដែល​បាន​កើតឡើង​មិនមែន​ធ្វើឡើង​ឆ្លើយតប​ចំពោះ​វីដេអូ​ឃ្លី​ប​នោះទេ ហើយក៏​មិនបាន​ធ្វើ​ឲ្យ​ជំហរ​នយោបាយ​របស់លោក​ស្រី​ផែ​ថង​ថា ចុះខ្សោយ​ដែរ​។​

​សកម្មភាព​របស់​នាង​មិន​បង្កើតជា «​ការបំពាន​ធ្ងន់ធ្ងរ​នៃ​ស្តង់ដារ​សីលធម៌​»៖ ខណៈពេលដែល​សកម្មភាព​របស់ នាយករដ្ឋមន្ត្រី​ផែ​ថង​ថា ប្រហែលជា​មិន​ស្របតាម​ស្តង់ដារ​សីលធម៌​មួយចំនួន វា​មិន​កើន​ឡើងដល់​កម្រិត​នៃ «​ការបំពាន​ធ្ងន់ធ្ងរ​» ដែល​នឹង​តម្រូវឱ្យមាន​ការបណ្តេញ​ចេញ​ជាបន្ទាន់​នោះទេ​។ ជា​ឧទាហរណ៍ ខណៈពេលដែល​ការប្រព្រឹត្ត​របស់​នាង​អាច​នឹង​ធ្វើឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់​ការិយាល័យ​របស់​នាង (​ស្តង់ដារ​សីលធម៌ ១៤) វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រទេស (​ស្តង់ដារ​សីលធម៌ ៦) នោះទេ​។ ដូច្នេះ នេះ​មិន​បំពាន​លើ​ស្តង់ដារ​សីលធម៌​ធ្ងន់ធ្ងរ​បំផុត​ទេ​។​ប៉ុន្តែឥទ្ធីពលយោធាមិនបណ្តោយឲ្យរួចខ្លួនបានឡើយ។

​សូមបញ្ជាក់ថា នៅ​រដ្ឋសភា​ប្រទេស​ថៃ​នៅ​ថ្ងៃទី ២៩ ខែសីហា​ឆ្នាំ ២០២៥​មានការ​យាមកាម​តឹងរ៉ឹង​យ៉ាងខ្លាំង​ដែរ​..​នៅពេលដែល​ប្រកាស​សាលក្រម​តុលាការ​ធម្មនុញ្ញ​ដែល​បោះឆ្នោត​៦​ទល់​និង​៣​សម្លេង​ទៅលើ​លោកស្រី​ផែន​ថង​ថា​ន​ស៊ីណាវ៉ាត្រា​. ។​ការបណ្តេញ​នាយករដ្ឋមន្ត្រី​ថៃ​ដោយ​តុលាការ​ធម្មនុញ្ញ​ថៃ​នេះ​វា​ស្មើ​និង​បណ្តេញ​រដ្ឋាភិបាល​ទាំងមូល​ដូច​កាល​បណ្តេញ​លោក​សេដ្ឋា​វិ​ស៊ីន​ពី​នាយករដ្ឋមន្ត្រី​ចឹ​ង​ដែរ​។​សម្រាប់​អា​ណ្ត្តិ​ក្រោយនេះ​បើ​ចង់​បន្ត​គ្រប់គ្រង​រដ្ឋាភិបាល​បន្ត​គណបក្ស​ភឿ​ថៃ​ត្រូវ​រក​គណបក្ស​ផ្សេង​មក​បង្គ្រប់​សម្លេង​ដើម្បី​អនុ​ម​ត័​គាំទ្រ​នាយករដ្ឋមន្ត្រី​ថ្មី​ម្នាក់​ផ្សេងទៀត​។ ទោះបីយ៉ាងណា​គេ​ជឿថា​លោក​ថាក់ស៊ីន​ដែលមាន​ឥទ្ធិពល​និង​មាន​លុយ​នឹងមិន​ចោល​ឱកាស​មាស​ទេ​។​គណបក្ស​ភឿ​ថៃ​របស់លោក​ដែលមាន​ជាង​១០០​អ​សន​:​អាច​នឹង​ងាក​ទៅរក​ខាង​យោធា​ដើម្បី​ធ្វើ​សម្ពន្ធភាព​ជាមិនខាន​។​

មានការកត់សម្គាល់ថា​ស្ថាប័ន​រាជបល្ល័ង្ក​ថៃ​តែងតែ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ស៊ីវិល តាមរយៈ​ការចាត់វិធានការ​ផ្លូវច្បាប់ ដោយ​ការប្តឹង​ចោទប្រកាន់​នានា ដើម្បី​ធ្វើយ៉ាងណា​ចាប់កំហុស មេដឹកនាំ​គណបក្ស ឬ​រដ្ឋាភិបាល​ស៊ីវិល​ទាំងឡាយណា​ដែលមាន​ទំនោរ​ទៅរក​ល​ទិ្ធ​ប្រជាធិបតេយ្យ​។ ជាក់ស្តែង​ណាស់ ក្នុង​ហេតុការណ៍​នយោបាយ​ចុងក្រោយ​នេះ ស្ថាប័ន​ទាំងឡាយ​ដែលមាន​ទំនោរ​ទៅរក​រាជបល្ល័ង្ក​ថៃ បានចេញ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ដកហូត​អ្នកនយោបាយ​ទាំងឡាយ​ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​ប្រជាជន និង​ធ្វើ​សកម្មភាព​ដើម្បី​ការរស់រាន​និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​។​

​តុលាការ​ធម្មនុញ្ញ​ថៃ​ជា​ស្ថាប័ន​មួយ​បាន​ទម្លាយ​ចោល​នៅ​គណបក្ស​ជាច្រើន​រហូតដល់​ទៅ​៣៤ ចាប់តាំងពី​ឆ្នាំ​២០០៦ ជា​ឆ្នោត​ដែល​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ ដោយ​លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត្រ ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​តាមរយៈ​រដ្ឋប្រហារ​កាល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០០៦​។ ការរំលាយចោល​គណបក្ស​ទាំង​៣៤​នោះ គឺ​សុទ្ធតែ​គណបក្ស​ដែលមាន​គោលនយោបាយ លើកស្ទួយ​ប្រជាធិបតេយ្យ និង​មាន​គោលនយោបាយ​ប៉ុនប៉ង​បន្ថយអំណាច​ព្រះមហាក្សត្រ តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​១១២ ដែល​ចែង​អំពី​ការប្រមាថ​ព្រះមហាក្សត្រ​។ ត្រង់ចំណុច​នេះហើយ ដែល​អ្នកនយោបាយ​ថៃ​តែងតែ​រងគ្រោះ​ដោយសារតែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដែល​បានដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ដំបូង​ក្នុង​ឆ្នាំ​១៩៥៧ ក្នុង​រាជ​ស្តេច ភូមិ​វិបុល អាឌុលយ៉ាដេត រាមា​ទី​៩៕a pay tan court1 a pay tan court2 

 

​