» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2686 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098453 នាក់

ប្រទេស​ដែល​ជួយ​ដល់​រុស្ស៊ី បំបែក​រាល់​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​

 

​ប្រទេស​រុស្ស៊ី​៖​មាន​ចន្លោះប្រហោង​មួយ​ដែល​ធ្វើ​ឲ្យ​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​លើ​រុស្ស៊ី​មិនសូវមាន​ប្រសិទ្ធិភាព នោះ​គឺ​សម្ពន្ធមិត្ត​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប (EAEU) ដែលមាន​រុស្ស៊ី​ជា​សមាជិក​។​a bella russy 

​លោក Robert M. Cutler សមាជិក​គណៈកម្មការ​កិច្ចការ​អន្តរជាតិ​របស់​ប្រទេស​កាណាដា បានលើកឡើង​នៅលើ​គេហទំព័រ Geopoliticalmonitor.com ថា ក្នុងពេល​បច្ចុប្បន្ន គឺមាន​ចន្លោះប្រហោង​មួយ​ដែល​រុស្ស៊ី​អាច​គេច​ពី​ទណ្ឌកម្ម​លោកខាងលិច នោះ​គឺ​សម្ពន្ធ​សេដ្ឋកិច្ច អាស៊ី​-​អឺរ៉ុប​(EAEU)​ដែលមាន​រុស្ស៊ី​ជា​សមាជិក​។ ក្នុងតួនាទី​ជាស​មា​​ជិ​ក​(EAEU) រុស្ស៊ី​មិនមាន​របាំង​ណាមួយ​ចំពោះ​ទំនិញ​នាំ​ចេញពី​រុស្ស៊ី​ទៅកាន់​ប្រទេស​ជា​សមាជិក​(EAEU)​។ សមាជិក​របស់​(EAEU) មាន Armenia, Belarus, Kazakhstan និង Kyrgyzstan​។ ដូច្នេះហើយ​ការដាក់ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប លោកខាងលិច មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ខ្លាំង​នោះឡើយ ផ្ទុយទៅវិញ ប្រទេស​លោកខាងលិច​ជា​អ្នក​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​នៅក្នុង​ការដាក់ទណ្ឌកម្ម​ទាំងនោះ​។ ហេតុនេះហើយ​បានជា​ប្រទេស​មួយចំនួន​មិនបាន​ចូលរួម​ដាក់ទណ្ឌកម្ម ទៅលើ​ប្រទេស​រុស្ស៊ី​នោះឡើយ ដោយ​បន្ត​ទិញ​ប្រេង ឧស្ម័ន​ពី​រុស្ស៊ី​ដដែល បើទោះបី​ត្រូវ​ទូទាត់​ដោយ​ប្រាក់​រុស្ស៊ី​ក្តី​។​

​ជាកស្តែង​តំណាង​ជាន់ខ្ពស់​របស់​សហគម​ន៍​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​សន្តិសុខ លោក Josep Borrell បាន​លើកឡើងថា រដ្ឋាភិបាល​បាន​កិច្ចពិភាក្សា​ស្តីពី​ការបញ្ចប់​ទិញ​ថាមពល​ពី​រុស្ស៊ី​គឺ​មិនអាច​អនុម័ត​បាន​នោះឡើយ ហើយ​គណៈកម្មការ​អឺរ៉ុប​នឹង​បន្ត​ពិភាក្សា​នៅ​ចុងខែ​ឧសភា​ឆ្នាំ​២០២២​ខាងមុខនេះ​។​​សារព័ត៌មាន Die Welt របស់​អាល្លឺម៉ង់ នៅ​ថ្ងៃទី ២៥​ខែមេសា បាន​ដកស្រង់​ការប្រកាស​របស់លោក Josep Borrell​ដែល​បាន​លើកឡើងថា អឺរ៉ុប​មិន​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ទៅលើ​ច្បាប់​ដាក់ទណ្ឌកម្ម និង​ឈប់​ទិញ​ប្រេង​ពី​រុស្ស៊ី​ឡើយ​។​

​សហគមន៍​អឺរ៉ុប​បានប្រកាសថា តំណាង​ការទូត​បណ្តា​ប្រទេស សហគមន៍​អឺរ៉ុប បាន​ព្រមព្រៀងគ្នា បន្ត​កិច្ចពិភាក្សា​នៅ​ចុង​ខែឧសភា​បន្តទៀត ប៉ុន្តែ​មិនអាច​ប៉ាន់ស្មាន​ពី​លទ្ធផល​ជាមុន​នោះឡើយ​។ នៅពេល​នេះដែរ​ប្រទេស​សហគមន៍​អឺរ៉ុប​បាននិងកំពុង​កាត់បន្ថយ​ការ​អាស្រ័យទៅលើ​ថាមពល​រុស្ស៊ី​។​​វិស័យ​នាំចេញ​ប្រេង​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​រុស្ស៊ី​។ ដូច្នេះ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អឺរ៉ុប​បាន​អំពាវនាវ​ដល់​សហគម​ន៍​អឺរ៉ុប​ទាំងមូល​អនុម័ត​ច្បាប់ឈប់​ទិញ​ប្រេង​ពី​រុស្ស៊ី ក្រោយ​ទីក្រុង​មូ​ស្គូ​បញ្ជូន​កម្លាំង​ទាហាន​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ៕a bella russy1 

​