» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3843 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099610 នាក់

សម​ត្ត​កិច្ច​រឹបអូស​នាវា​ទេសចរណ៍​មួយគ្រឿង​តម្លៃ​ជាង​២០០​លាន​ដុល្លារ​អាមេរិក​ពី​បក្ខ​ពួកលោក​ណា​ជីប​រ៉ា​ហ្សា​ក់​

 

​ម៉ាឡេស៊ី​៖​នាវា​ទំនើប​មានតម្លៃ​២៥០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​រកឃើញថា​ទិញ​ដោយ​លោក​ណា​ជីប​រ៉ា​ហ្សា​ក​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​លោក លីម ក្វាន់​អេង (Lim Guan Eng) ពេល បាន​ចូល ទៅ​ឃើញ​នាវា​ដ៏​ទំនើប​មួយគ្រឿង ដែល​ត្រូវបាន​រឹបអូស​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើប អង្កេត​លើ​សំណុំរឿង​ពុករលួយ​មូលនិធិ​រដ្ឋ 1MDB បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់បាន​សម្តែង​ការសោកស្តាយ​ជួស​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ចំពោះ​ទង្វើ​ដែល​លោក​ណា​ជិប​បង្កឡើង​។a nazip1 

សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែសីហា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​កាលពី​ថ្ងៃ​សៅរ៍​ទី​១០​សីហា លោក លីម ក្វាន់​អេង (Lim Guan Eng) បាន​អមដំណើរ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ ម៉ូ​ហា​ម៉េ​ដ (Mahathir Mohamad) ធ្វើការ​ត្រួតពិនិត្យ​វា​នា​ដ៏​ទំនើប​ខាងលើ​នៅឯ​កំពង់ផែ ក្លាង (Klang)​។ ក្រោយ​ការត្រួតពិនិត្យ​នេះ លោក Lim បានបង្ហាញ​ពី​ភាព​សោកសៅ និង​ខឹងសម្បារ​យ៉ាងខ្លាំង ដ្បិត​លោក​យល់ថា នាវា​នេះ​ត្រូវបាន​ទិញ តាមរយៈ​កេងប្រវ័ញ្ច​ញើស​ឈាម​ប្រជាជន​ម៉ាឡេស៊ី​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​វា​ហាក់ដូចជា​ក្ដី​ស្រមៃ​អីចឹង​... ប៉ុន្តែ​យើង​ពិត​សោកសៅ និង​សោកស្ដាយ​ជាទីបំផុត​ពីព្រោះ​នាវា​នេះ​ត្រូវបាន​គេ​យកប្រាក់​កេងប្រវ័ញ្ច​ទៅ​ទិញ ហើយ​ដែល​ប្រាក់​ទាំងនេះ​អាចយ​កមក​អភិវឌ្ឍន៍ ផ្ដល់​ផល ប្រយោជន៍​ដល់​ប្រជាជន​យ៉ាង​ល្អប្រសើរ​»​។​

​នាវា​ខាងលើ​ត្រូវបាន​គេ​ដឹងថា​មានតម្លៃ​ជិត ២៥០​លាន​ដុល្លារ គឺជា​កម្មសិទ្ធិ​របស់​អ្នកជំនួញ​ម្នាក់​ឈ្មោះ ជេ​ហូ ឡូ​វ (Jho Low) ដែលជា​មនុស្ស​ម្នាក់​ដ៏​សំខាន់ នៅក្នុង​សំណុំរឿង​ពុករលួយ​មូលនិធិ​រដ្ឋ 1MDB ហើយ​កំពុង​ជាប់​សង្ស័យថា ជា​អ្នក​លុយ​មូលនិធិ​រដ្ឋ​ទៅ​ទិញ​នាវា​ដ៏​ទំនើប​នេះ​៕a nazip2 (2) a nazip2 

​