» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12155 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118437 នាក់

ជី​ដេវីត មានឱកាស​បង្ហាញ​បទ​”​មហានគរ​” ថ្ងៃ​ប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា​-​បង់​ក្លា​ដេ​ស​

​ភ្នំពេញ​៖ បន្ទាប់ពី​ខកខាន​មិនបាន​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​របស់ខ្លួន​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្កេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្កេ​ម តារាចម្រៀង ជី ដេវីត​បានប្រកាស​អំពី​គម្រោង​បង្កើត​ព្រឹត្តិការណ៍​ទស្សនីយភាព​សិល្បៈ​ធំ​មួយ​នៅ​ថ្ងៃ​ប្រកួត បាល់ទាត់​មិត្តភាព​កម្ពុជា​-​បង់​ក្លា​ដេ​ស​។a j david1

គេ​ដឹង​ដែរ​ថា​បទ​”​មហានគរ​”​របស់​តារាចម្រៀង ជី​ដេវីត​ដែល​ផ្ទុះ​ការគាំទ្រ​មុន​ព្រឹត្តិការណ៍​បើក​ការប្រកួត​ស៊ី​ហ្គេម​ប៉ុន្មាន​ថ្ងៃនោះ​ត្រូវបាន​ក្រុម​អ្នកគាំទ្រ​លោក​រំពឹងថា​នឹងមាន​ទស្សនីយភាព​ត្រជាក់​ភ្នែក​ណាមួយ​ក្នុង​ព្រឹត្តិ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​ដែល​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ ព្រោះតែ​រសជាតិ​ពណ៌​សម្បុរ​នៃ​បទ​ចម្រៀង​នេះ ពិតជា​ត្រូវ​គ្នា​នឹង​ការបង្ហាញ​មោទកភាព​ទៅកាន់​ពិភពលោក​តែ​លទ្ធផល​គឺ​ខកចិត្ត​។ បន្ទាប់ពី​មិន​មានឱកាស​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​ទាំងពីរ​ខាងលើ​ពេលនេះ​ស្រាប់តែ​លោក​និង​ក្រុមការងារ​កំពុងតែ​ដុតដៃដុតជើង​បង្កើត​ទស្សនីយភាព​សិល្បៈ​ពិសេស​ការ​រំលេច​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ទាំង​ការ​ស្លៀកពាក់ ការសម្តែង​ទម្រង់​សិល្បៈ​បុរាណ​ជាច្រើន​នឹងត្រូវ​បាន​បញ្ចេញ​នៅពេលនេះ​ខណៈដែល​លោក​បាននិងកំពុង​ធ្វើកា​រ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ ក្នុងនោះ​សិល្បករ​ជាច្រើន​ក៏​នឹង​បង្ហាញ​វត្តមាន​ក្នុងការ​សម្តែង​បទ​ចម្រៀង​មួយ​នេះដែរ​។

អ្នកស្រី​ទេព​បូ​ព្រឹក្ស​ដែលជា​ភរិយា​គឺជា​អ្នក​នៅ​ពីក្រោយ​ការរៀបចំ​ទស្សនីយភាព​នេះ​ដើម្បី​ជាការ​អម​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​កម្ពុជា នឹង​បង់​ក្លា​ដេ​ស​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០២៣​នេះ​។ នេះ​គឺជា​កម្មវិធី​ប្រកួត​បាល់ទាត់​ប៉ុន្តែ​គេ​ដឹងថា ក្រុម​អ្នកគាំទ្រ​ស្នេហា​កីឡាបាល់ទាត់ និង​ក្រុម​អ្នកគាំទ្រ​តារាចម្រៀង​ជី​ដេវីត ដែល​គេ​ដឹងថា​នឹង​លឺ​សំឡេង​កង​រំពឹង​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជាក់​ជាមិនខាន​។ ស្រី​តា​ដែលជា​អ្នក​ជិតដិត​តារាចម្រៀង​ជី​ដេវីត​និង​ទេព បូ​ព្រឹក្ស​បាន​ទម្លាយ​មុននេះ​ថា​ពិតជា​មា​នា​ការហ្វឹកហាត់​សម​សម្រាប់​ទស្សនីយភាព​ត្រជាក់​ភ្នែក​នេះ​ដើម្បី​ប្រាកដថា​ជាការ​បំពេញចិត្ត​អ្នកគាំទ្រ​ដែល​ចង់ឃើញ​ពួកគាត់​សម្តែង​ជា​ផ្លូវការ​នោះ​។វីដេអូ​មុននេះ​របស់​ជី​ដេវីត​ក៏បាន​បង្ហាញ​ពី​ការហ្វឹកហាត់​សម​របស់​សិល្បករ​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​ជំនាញ​សិល្បៈ​បុរាណ​ជាច្រើនរូប​ដែល​គេ​ជឿជាក់ថា​ទិដ្ឋភាព​ថ្មី​ប្លែក​មួយ​នឹង​បង្ហាញ​ក្នុងឱកាស​ខាងលើ​ជាមួយនឹង​មោ​ទ​ភាព​សម្រាប់​ប្រជាជន​ខ្មែរ​ផងដែរ​៕a j david 


​