» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1221 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082747 នាក់

សម្តេច​តេ​ជោ​ប្រកាស​វិធាន​ការជួយ​កម្មករ​និង​សណ្ឋាគារ​នៅ​សៀមរាប​ពេល​មាន​វិបត្តិ​

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​នានា ដើម្បី​ជួយ​ដល់ក​ម្មករ និយោជិត​ក្នុង​វិស័យ​កាត់ដេរ ដែល​ទទួលផល​ប៉ះពាល់ ដោយ​ការខ្វះខាត​វត្ថុធាតុដើម​សម្រាប់​ផលិត នឹង​ទទួលបាន​ការឧបត្ថម្ភ​ប្រាក់​ចំនួន​១២០​ដុល្លារ សម្រាប់​រយៈពេល​៦​ខែ និង​លើក​ពន្ធ​ផ្ទះសំណាក់​សណ្ឋាគារ​នៅ​ខេត្តសៀមរាប ។​a consult 

​ថ្លែង​សារ​ពិសេស​មួយ ជូន​ជនជាតិខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ស្ថានភាព​ថ្មីៗ​ចុងក្រោយ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​សម្រាប់​រោងចក្រ សហគ្រាស ដែល​ផ្អាក​សកម្មភាព​ផលិត​រយៈពេល​ខ្លី ដោយ​ខ្វះខាត​វត្ថុធាតុដើម រោងចក្រ សហគ្រាស ត្រូវ​ចេញ​ប្រាក់ខែ​ចំនួន​៤០​ភាគរយ នៃ​ប្រាក់ខែ​អប្បរ​មា​របស់​កម្មករ​និយោជិត ដែលមាន​ចំនួន​១៩០​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២០ ខណៈ​រាជរដ្ឋាភិបាល​នឹងចូលរួម​ចំណែក​២០​ភាគរយ នៃ​ប្រាក់ខែ​អប្បរ​មា​បន្ថែម សរុប​៦០​ភាគរយ នៃ​ប្រាក់ខែ​អប្បបរមា ដែល​ប្រហែលជា​១២០​ដុល្លារ​ក្នុង​១​ខែ​។ ដើម្បី​បានទទួល​នៅ​ការឧបត្ថម្ភ​នេះ ក្មួយៗ​ជា​កម្មករ និយោជិត ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ រវាង​ពី​១​ទៅ​២​សប្តាហ៍ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»​។​

​សម្តេច​តេ​ជោ​បន្តថា រាជរដ្ឋាភិបាល​ក៏មាន​ផ្តល់​សេវា​ជួយ​រក​ការងារ​ឲ្យ​កម្មករ​ធ្វើ តាមរយៈ​ទីភ្នាក់ងារ​មុខរបរ (NEA) ដែល​អាច​ជំរុញ​កម្មករ​-​និយោជិត ដែល​បាត់បង់​ការងារ​ឲ្យ​ចាប់យក​ការងារ​បាន​ឆាប់រហ័ស​ផងដែរ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​រោងចក្រ មិន​បង់ប្រាក់​វិភាគទាន​ធានារ៉ាប់រង​របប​ហា​នី​ភ័យ​ការងារ និង​ថែ​ទាំង​សុខភាព (​ប​សស​) ក្នុងកំឡុងពេល​រោងចក្រ​ព្យួរ​អាជីវកម្ម​នោះទេ​។​

ដោយមិននិយាយពីEBA​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 ផលប៉ះពាល់​ដល់​ផ្នែក​សំខាន់ៗ​របស់​កម្ពុជា ៖«​ដូច​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់ ជំងឺ COVID-19 នេះ ក៏មាន​ផលប៉ះពាល់​មកលើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចកម្ពុជា​ដែរ ដែល​ក្នុងនោះ តាម​ការវាយតម្លៃ​បឋម មាន​វិស័យ​ពី​រង​ផង​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​ទី​១៖ វិស័យ​ទេសចរណ៍ ដោយ​មូលហេតុ អ្នកទេសចរ​មានការ​ភ័យខ្លាច​លែង​ហ៊ាន​ធ្វើដំណើរ​កម្សាន្ត និង​ការបិទ​ជើងយន្តហោះ និង​ទី​២៖ វិស័យ​កាត់ដេរ ដោយសារ​ការខ្វះ​វត្ថុធាតុដើម ត្បិត​រោងចក្រ​មួយចំនួន​នៅ​ប្រទេស​ចិន មិនទាន់​បើក​ដំណើរការ​ឡើងវិញ​ជា​ប្រក្រតី​»​។​

​ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ស្រោចស្រង់ ដល់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​លើកលែង​នូវ​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម ក្នុង​ខេត្តសៀមរាប រយៈពេល​៤​ខែ ចាប់​អនុវត្តន៍​ពី​ខែកុម្ភៈ ដល់​ខែឧសភា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​ទៀតថា អាជីវកម្ម​សណ្ឋាគារ​និង​ផ្ទះសំណាក់ នៅតែមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាកា​រលើ​តម្លៃបន្ថែម (E-VAT) ជា​រៀងរាល់ខែ ក្នុង​រយៈពេល​លើកលែង​ពន្ធ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ៖ «​ការលើកលែង​ពន្ធ​នេះ គឺ​មានន័យថា​រដ្ឋ​ទទួល​បង់ពន្ធ​ជំនួស ព្រោះ​យើង​ធ្លាប់បាន​បង់ពន្ធ​ហើយ នៅទីនេះ ប្រើពាក្យ​លើកលែង​ការបង់ពន្ធ​ដើម្បី​ឲ្យ​ស្រួល​ស្តាប់ ប៉ុន្តែ​ធាតុពិត​របស់​វា​គឺ​រដ្ឋ​បង់ពន្ធ​ជំនួស ហើយ​អ្វីដែល​យើង​ធ្វើ​នៅពេលនេះ មិន​គ្របដណ្តប់​ទូទៅ​នោះទេ អ្វីដែល​សំខាន់ គឺ​យើង​ធ្វើ​នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​មួយ​ភ្ញៀវទេសចរ​បរទេស​ធ្លាប់​មកកាន់​ទីនោះ ប៉ុន្តែ​ឥឡូវនេះ​ភ្ញៀវទេសចរ​មកកាន់​ទីនោះ គឺ​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​យ៉ាងខ្លាំង​»​។​

​ក្រៅពី​វិធានការ​លើកលែង​ផ្នែក​ពន្ធ​នេះ មាន​វិធានការ​មួយចំនួនទៀត ត្រូវបាន​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍ រួមមាន​ការជ្រើសរើស​យក​ខេត្តសៀមរាប សម្រាប់​រៀបចំ​កិច្ចប្រជុំ​ផ្សេងៗ​, ជំរុញ​ឲ្យ​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ បើក​យុទ្ធនា​ការរៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​ទាក់ទាញ​ផ្សេងៗ​ក្នុង​ខេត្តសៀមរាប​, ការបង្កើន​ចំនួន​ថ្ងៃ​ចូល​ទស្សនា​តំបន់​អង្គរ ជូន​ភ្ញៀវទេសចរ ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា និង​បណ្តុះបណ្តាល​ជំនាញ​ជូន​ដល់ក​ម្មករ និង​យោ​ជិត ដែល​បាត់បង់​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម​។​a die korona3 a eba close 

​