» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1197 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082723 នាក់

សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា​បានចេញ​បទបញ្ជា​ឲ្យ​កងវិស្វកម្ម​ខិតខំ​ពុះពារ​ឈូស​ផ្លូវ​សម្រេច​ឲ្យ​ទៅដល់​តំបន់​មុំ ៣ កន្ទុយ​នាគ​ព្រំប្រទល់ ៣ ប្រទេស (​កម្ពុជា ឡាវ និង​វៀតណាម​)​។​


​ភ្នំពេញ​៖​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា នៅតាម​បន្ទាត់​ព្រំដែន យើង​ត្រូវធ្វើ​ផ្លូវ​ពីរ មាន​ផ្លូវ​ប្រើ​សម្រាប់​សេដ្ឋកិច្ច និង​ផ្លូវ​សម្រាប់​ក្រវាត់​ព្រំដែន ដែល​ប្រើ​ក្នុង​គោលដៅ​ការពារ​បូរណភាព​ទឹកដី ហើយ​ផ្លូវ​ក្រវាត់​ព្រំដែន គឺ​ធ្វើ​កៀក​ទៅនឹង​ព្រំដែន ខណៈដែល​ផ្លូវ​សម្រាប់ធ្វើ​សេដ្ឋកិច្ច គឺ​យើង​ធ្វើ​នៅ​ខាងក្នុង​ព្រំដែន​របស់​យើង​។​​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២៤​នេះ ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដែល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ចំនួន ៥៦១​នាក់​។​a boder raod1 

​សម្ដេច​មហា​បវរ​ធិបតី «​ព្រំដែន​យើង​ធ្វើ​ផ្លូវ​ពីរ ផ្លូវ​មួយ​ខ្សែ​គឺ​ផ្លូវ​សេដ្ឋកិច្ច ហើយ​ផ្លូវ​សេដ្ឋកិច្ច​យើង​ធ្វើ​នៅ​ខាងក្នុង អាច​មួយ​គីឡូម៉ែត្រ ពីរ​គីឡូម៉ែត្រ ឫ​បួន​គីឡូម៉ែត្រ ជាក់ស្តែង​នៅ​ទិស​ព្រំដែន​ថៃ យើង​ធ្វើ​ផ្លូវ​១​ខ្សែ​ចាក់​ពី​កូនដំរី ចាក់​ទៅ​ប៉ៃលិន និង​កន្លែង​ផ្សេងៗ នេះ​គេ​ហៅ​ផ្លូវ​សេដ្ឋកិច្ច​ខាងក្នុង ប៉ុន្តែ​ព្រំដែន​មួយទៀត គឺ​ផ្លូវ​ព្រំដែន​ក្រវ៉ាត់​ព្រំដែន ផ្លូវ​នេះ​គឺ​ធ្វើ​កៀក​ខ្លាំង​នឹង​ព្រំដែន យើង​ធ្វើ​កន្លែង​ខ្លះ ប្រទេសជិតខាង​ដាក់​ទ័ព​មកប្តឹង​មកឱ្យ​យើង​ធ្វើការ ព្រោះ​វា​កៀក​ព្រំដែន​ពេក​»​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត រំលឹកថា យុទ្ធសាស្ត្រ​ព្រំដែន​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ធ្លាប់បាន​លើកឡើង​តាំងពី​ជាង​ឆ្នាំ​១៩៩០ មក​ម្លេះ និង​បាន​បញ្ជាក់ថា ការការពារ​ព្រំដែន មិនមែន​កែប្រែ​ព្រំដែន​ឱ្យ​ក្លាយជា​កន្លែង​មាន​ទាហាន​ទាំងអស់​នោះទេ គឺ​កែប្រែ​ព្រំដែន​ទៅជា​ព្រំដែន​សន្តិភាព និង​មាន​សហប្រតិបត្តិការ តាមរយៈ​ការដក​កងទ័ព​ចេញ ហើយ​បើក​ច្រក​អន្តរជាតិ ដែល​នេះ​ជា​គោលដៅ​ហើយ​យើង​បានធ្វើ​ជាប្រចាំ​ផងដែរ​។​​សម្ដេច​មហា​បវរ​ធិបតី បញ្ជាក់ទៀតថា នេះ​គឺជា​អ្វីដែល​យើង​បន្តធ្វើ និង​ការបោះបង្គោល​ព្រំដែន ដើម្បី​បើក​ច្រក​អន្តរជាតិ រុញ​ការវិនិយោគ ទាំង​វិនិយោគិន​ខ្មែរ និង​បរទេស​ដើម្បី​ធ្វើការ​វិនិយោគ​នៅតាម​បន្ទាត់​ព្រំដែន​។​


​សូម​បញ្ជាក់ដែរថា​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​ភោជនាហារ រៀបចំឡើង​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា នា​រសៀល​ថ្ងៃទី ០២ ខែសីហា ឆ្នាំ​២០២៤ សម្តេច​ធិបតី​បាន​គូសបញ្ជាក់ថា សម្ដេច​បាន​ចារ​ឱ្យ​កងវិស្វកម្ម ធ្វើ​យ៉ាងម៉េច​ឈានទៅដល់​ការធ្វើ​ផ្លូវ​ឲ្យ​ទៅដល់​តំបន់​កន្ទុយ​នាគ​ផងដែរ​។​
​សម្ដេច​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ទីនោះ​ខ្ពស់​ណាស់​កន្លងទៅ​ត្រូវ​ចូល​ពី​ទឹកដី​វៀតណាម​។ យើង​ត្រូវ​ពុះពារ ចំណាយ​យ៉ាងណាក៏ដោយ សាងសង់​សម្រេច​ឲ្យ​បាន​។ ទៅ​ថ្ងៃ​អនាគត​ត្រូវ​ឲ្យ​កូន​ខ្មែរ អាច​ឡើងទៅ​តំបន់​កន្ទុយ​នាគ​តាម​ទឹកដី​ខ្មែរ​តែម្តង ដែល​នេះ​ជា​មហិច្ឆតា​របស់​យើង​»​។​​ទាក់ទង​ការស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន សម្តេច​ធិបតី​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​ស្ថាបនា​ប្រវែង​រាប់រយ​ដល់​រាប់ពាន់​គីឡូម៉ែត្រ ខណៈដែល​ផ្លូវ​ខ្លះ​ធ្វើ​ចេញពី​បន្ទាត់​ព្រំដែន​តែ ១០ ម៉ែត្រ ទៅ ៣០ ម៉ែត្រ​ប៉ុណ្ណោះ​។​

​សម្តេច​បាន​ឲ្យដឹងថាការសម្រេច​បានកា​រ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ដោយ​លើកឡើង​តែ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៣ នៅ​ភូមិភាគ​ឦសាន ដោយ​ខេត្តក្រចេះ​សាងសង់​បាន​ប្រវែង ៧៨ គីឡូម៉ែត្រ​ដែល​បញ្ចប់​ទាំងស្រុង​។ ខេត្តមណ្ឌលគិរី​បាន​សាងសង់​បាន​ប្រវែង ១៥៥ គីឡូម៉ែត្រ​លើ ៣១៩ គីឡូម៉ែត្រ និង​បន្តធ្វើ​ខាងមុខ​ឲ្យ​ចប់ និង​ខេត្ត​រតនគីរី​បាន​ប្រវែង ៨៩ គីឡូម៉ែត្រ​លើ ២២០ គីឡូម៉ែត្រ និង​បន្តធ្វើ​តទៅទៀត​និង​សម្តេច​បាន​បញ្ជា​ឲ្យ​បន្តធ្វើ​ឲ្យ​ទៅដល់​តំបន់​កន្ទុយ​នាគ​តែម្តង​។​​សម្តេច​បាន​អះអាងថា កិច្ចការពារ​បូរណភាព​ទឹកដី មិនចាំបាច់​ទៅធ្វើ​របង​ខ្ពស់ៗ​គឺ​ត្រូវ​រុញ​ការអភិវឌ្ឍ​រុញ​ពលរដ្ឋ​ឲ្យ​ទៅ​រស់នៅ​ឲ្យ​បាន​ច្រើន​ដែលជា​ខឿន​ការពារជាតិ​ដ៏​រឹងមាំ​។​សូមបញ្ជាក់ថា​ផ្លូវ​ប​តាម​បណ្តោយ​ព្រុំ​ដែនកម្ពុជា​ធ្វើបាន​៩០​ភាគរយ​ហើយ​នាពេល​កន្លងមក​។​ប្រជា​ពើ​រដ្ឋ​អាច​សាកល្បង​ធ្វើដំណើរ​បាន​គ្រាន់​តែមាន​កន្លែង​ខ្លះ​នៅ​លំបាក​តិចតួច​តែ​អាចធ្វើ​ដំណើរ​បាន​។​នេះ​បើតាម​ការលើកឡើង​រប​សស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ​សុជាតិ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។​a border raod