» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11314 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117596 នាក់

ខ្មែរ​ប្រឡង​រាំ​បាន​លេខ​១​នៅ​ស្រុក​ចិន​ហុងកុង​

 

​ភ្នំពេញៈ ជា​លើក​ទី​១​ដែល​ក្រុម​កីឡាករ កីឡាការិនី​រាំ​របស់​កម្ពុជា​បានឈ្នះ​បាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ៣ ពី​ព្រឹត្តិការណ៍​ប្រកួត ADSF Asain Dance Sport Championship និង Open Hong Kong 2018 នៅ​ទីក្រុង​ហុង កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​កញ្ញា​។a dance khmer2

តាមរយៈ​ការប្រកួត​ក្នុងការ​ប្រកួត​ក​ម្រឹត​អាស៊ី ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ និង​បានបញ្ចប់ កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កញ្ញា​នេះ កីឡាករ ច័ន្ទ វ៉ិ​ច​ទ័​រ និង​កញ្ញា ព្រាប ដា​នី​អែល​ឡា បាន​រួមគ្នា​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា ក្នុងការ​ប្រកួត​រាំ​ជា​គូ លើ​វិញ្ញាសា Hong Kong Open Latin 5- dance ដែលមាន​ប្រទេស​ចំនួន ៩ បាន​ចូលរួម​។​

​លោក ច័ន្ទ វ៉ិ​ច​ទ័​រ និង ព្រាប ដា​នី​អែល​ឡា ក៏បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​ការប្រកួត​ជើងឯក​អាស៊ី ADSF Asain Championship លើ​វិញ្ញាសា​ចង្វាក់រាំ​គូ Cha Cha Cha ផងដែរ ខណៈ​វិញ្ញាសា​នេះ មាន​ប្រទេស​ចិន ជប៉ុន គៀ​ហ្ស៊ី​គី​ស្ថាន ចិនតៃវ៉ាន់ ម៉ា​កាវ ហុងកុង កា​ហ្សា​ក់​ស្ថាន Kazakhstan កូរ៉េខាងត្បូង ម៉ុង​ហ្គោ​លី ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី ថៃ វៀតណាម និង​កម្ពុជា បាន​ចូលរួម​។​

​នៅក្នុង​ការប្រកួត Open ក្នុង​ព្រឹត្តិការណ៍ ADSF Asain Dance Sport Championship 2018 នេះ កីឡាករ សេង សុ​គីម បានឈ្នះ​មេដាយប្រាក់ លើ​វិញ្ញាសារ Hong Kong Open Latin ចង្វាក់ Cha Cha Cha និង​បាន​មេដាយ​សំរឹទ្ធ លើ​ចង្វាក់ Rumba​។ រីឯ​កីឡាករ ម៉ូ​វ ដា​វីន និង​កីឡាការិនី ម៉ូ​វ ដា​នី​តា បានឈ្នះ​មេដាយ​សំរឹទ្ធ ការប្រកួត​រាំ​គូ​ចង្វាក់ Cha Cha Cha, Jive​។

​គួររំឭកថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ការប្រកួត ADSF Asain Dance Sport Championship នេះ​ជា​លើក​ទី ១ ដោយ​ក្នុងនោះ​កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំនួន​៩​រូប និង​ថ្នាក់ដឹកនាំ​ចំនួន ២ រូប ឲ្យ​ទៅ​ចូលរួម​ការប្រកួត​ខាងលើនេះ​៕a dance khmer a dance khmer1 a dance khmer1 

​