» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 233 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095148 នាក់

បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​!

 

​ភ្នំពេញ ៖ តាមរយៈ​ការវិនិយោគ​ចាយប្រាក់​ជាស​កល ក្រុមហ៊ុន​មួយ​បាន​ឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​រកលុយ ខ្ចីលុយ​ពី​ធនាគារ យកមក​ឱ្យ​ក្រុម​ហ៊ុនខ្ចី​បន្ត​ដោយ​ក្រុមហ៊ុន​នឹង​ង​ផ្ដល់​ប្រាក់ចំណេញ ១០០% ត្រឡប់​ទៅវិញ ក្នុង​រយៈពេល ២​ឆ្នាំ​។ គឺ បើ​ឱ្យ ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) របស់លោក យី​វ តុលា ខ្ចី 1000$ , ក្នុង​រយៈពេល ២​ឆ្នាំ​នឹង​បាន​ប្រាក់ចំណូល​មកវិញ​ចំនួន​២.០០០​ដុល្លារ​។ បើ​ដាក់​ច្រើន​បាន​ច្រើ​ចឹ​ង​ន​ទៅ​។ លោក សាត លី​ផ្ទះ នៅ​ម្ដុំ​បឹងកក់ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៥​ខែឧសភា ឆ្នាំ​២០២៣” បាន​ប្រាប់​កាសែត​។a cheat companey1 

សម្រាប់​លោក សាត លី គាត់​បានដាក់​ប្រាក់​វិនិយោគ​ចំនួន ៦ ពាន់​ដុល្លារ , ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) របស់លោក យី​វ តុលា នឹង​ឱ្យ​ចំណូល​មកវិញ​ចំនួន ១២.០០០ ដុល្លារ ។ ក្នុងនោះ​ដោយ​គេ​បានផ្ដល់​ជា​ប្រាក់​ប្រចាំខែ ក្នុង​មួយ​សប្តាហ៍ ១២៦ ដុល្លារ​, ហើយ​បង់​ក្នុង ៩៦ ដំណាក់កាល ។ ទីបំផុត ! ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) របស់លោក យី​វ តុលា ឱ្យ​បុគ្គលិក​របស់ខ្លួន​យកប្រាក់​ហើយ ក៏​គេចវេស​រហូត​។
​លោក សាត លី បាន​បន្តទៀតថា​, កាលដែល​គាត់​យកប្រាក់​ទៅ​ដាក់​ដំបូង ក្រុមហ៊ុន​នៅ​ខណ្ឌទួលគោក , ក្រោយមក​ដូរ​ទៅ អូរ​ឌឹ​ម ,​និង​បន្តទៅ​ខេត្ត​ព្រះសីហនុ , ទាំង​បុគ្គលិក​របស់​ក្រុមហ៊ុន​, ទាំង​លោក យី​វ តុលា នាយក​ក្រុមហ៊ុន បិទ​ទូរស័ព្ទ​គ្រប់ៗ​គ្នា មិនអាច​ទំនាក់ទំនង​បានឡើយ​។

​ការពិត​រឿង​ហ្នឹង​មិនមែន​តែ​លោក​សាលី​ម្នាក់ឯង​នោះទេ​ពាក់ព័ន្ធ​ក្នុងករណីនេះ មាន​តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ លើកគ្នា​មក​តវ៉ា​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ចាយប្រាក់​ជាស​កល ជី​ស៊ី​ម៉​ល​(GC Mall) របស់លោក យី​វ តុលា កាលពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៩ និង ៣០ នាទី​ព្រឹក​កន្លងទៅ ដោយមាន​ប្រជាពលរដ្ឋ​ជាង ៣០០ គ្រួសារ តំណាងអោយ​ប្រជាពលរដ្ឋ ១.០០០ គ្រួសារ​ជាង ដែល​មកពី​បណ្ដា​ខេត្ត​ស្រុក នានា ។ បាន​លើកគ្នា​មក​តវ៉ា​នៅមុខ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ដែលមាន​អគ្គនាយក​ឈ្មោះ យី​វ តុលា ។ ពលរដ្ឋ​ទាំងអស់​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​លង់​នឹង​ការបោក​បញ្ឆោត​របស់​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល​(GC Mall) ដែល​បាន​ឲ្យ​ខ្លួន​វិនិយោគ​ទៅលើ​ការចាយ​ប្រាក់​ជាស​កល ជា​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ និង​ខ្លះទៀត​ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​ទៅ​ខ្ចីប្រាក់​ធនាគារ​ដើម្បី​យកមក​ចងការ​ប្រាក់​ឲ្យ​ខ្លួន ដែល​ទទួលបាន​ការប្រាក់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់បំផុត និង​ខ្ចីប្រាក់​ពី​ប្រជាពលរដ្ឋ​ម្នាក់ៗ​ចំនួន រាប់ម៉ឺន​ដុល្លារ និង​រាប់រយ​គ្រួសារ ដោយ​សន្យា​សង​វិញ​ជា​ដំណាក់កាល រៀងរាល់​មួយ​សប្តាហ៍​ម្តង រហូត​គ្រប់​ចំនួន ។ ប្រជាពលរដ្ឋ​ទទួលបាន​ត្រឹមតែ​មួយខែ​ដំបូង​តែប៉ុណ្ណោះ បន្ទាប់ពី​ហ្នឹង គឺ​មិន​ទទួលបាន​អ្វី​ទាល់តែសោះ រាប់​ខែ​ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ ២០២១ មក​ម្លេះ ។

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ត្រូវបាន​បង្ខំចិត្ត​លក់ឡៃ​ឡុង​ដីធ្លី​ផ្ទះសំបែង​របស់ខ្លួន ដើម្បី​យកប្រាក់​ទៅ​បង់​ធនាគារ​ដែល​ខ្លួន បាន​ខ្ចី​យកមក​ឲ្យ​ឈ្មោះ យី​វ តុលា និង​បក្សពួក រីឯ ខ្លះទៀត​ត្រូវបាន​បែកបាក់​គ្រួសារ​រហូត​លែងលះគ្នា ព្រោះ​គ្មាន​កា​ងារ​ធ្វើ អស់ទាំង​ប្រាក់ ហើយ​ជំពាក់​ទាំង​ធនាគារ​ទៀត ថែមទាំង​ទទួលបាន​នៅ​ការរើសអើង​ក្នុងសង្គម​ដោយ​ពាក្យពេចន៍​មិន​សមរម្យ​មើលងាយ​ក្នុងភូមិ​ស្រុក​ជាដើម ។ ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាន​រើស​តំណាង​ដាក់ពាក្យ​ប្តឹង​ចូលទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​. ត្រូវបាន​ខាង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការកោះហៅ​ចំនួន​ពីរដង​រួចមកហើយ ប៉ុន្តែ លោក យី​វ តុលា មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅមុខ​ច្បាប់​នោះទេ​។ ថែមទាំង​បាន​ផ្លាស់ប្ដូរ​ទីតាំង​របស់ខ្លួន​ពី​អង់​តែ​ន​ទួលគោក ខណ្ឌទួលគោក ទៅ​នៅ​ភូមិ អូរ​ឌឹ​ម សង្កាត់​កន្ទោក​ថែមទៀត ហាក់បីដូចជា​មិន​មានការ​ខ្វាយខ្វល់​ពី​ច្បាប់​នោះទេ​។

​សូម​ស​បញ្ជាក់ដែរថា​កន្លងមក លោក យី​វ តុលា ត្រូវ​លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ម្ដង​ហើយ​នៅ​ថ្ងៃទី ០២ ខែ​១២ ឆ្នាំ​២០២២ និង​បាន​សន្យា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​រត់គេច​ឡើយ ជាក់ស្តែង​ឆ្នាំ​២០២៣ លោក យី​វ តុលា បានដាក់​មេ​ប្រូច​បាត់ស្រមោល មិន​ហ៊ាន ដោះស្រាយ​នោះទេ ។​​ក្រោយមក​ទើប​លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្ហោះ​ថា​, ( សូម​រំលឹក​ដាស់តឿន​ប​ង​ប្អូន​ជាពិសេស​នៅតាម​បណ្តា​ខេត្ត មុននឹង​ដាក់ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​សន្យា អោយ​ការប្រាក់​ខ្ពស់ (​ដែល​មិន​គួរអោយ​ជឿ​) សូម​ត្រិះរិះ ពិចារណា​ព្រោះ​លុយកាក់​ពិបាក​រក​ណាស់ កុំ​អោយគេ បោក​បាន​ដោយ​ងាយៗ​ដោយសារ​ការ​លោភលន់​អោយ សោះ ដែល​ពេលខ្លះ​គឺ​ឈានដល់​បាក់បែក​ក្រុមគ្រួសា​រ ទាំងមូល​ទៀតផង​។​យើង​រួមគ្នា​កសាង​អំពើ​ល្អ​នៅក្នុង​សង្គម​ទាំងអស់គ្នា​។ )​។
​ក្នុងករណី​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ គោរព​ស្នើរ​សុំ​ដល់​សម្ដេចនាយក​រដ្ឋមន្ត្រី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច ក្រឡាហោម ស ខេង មេត្តាជួយ​ពួកគាត់​ផង ..។

​មាន​ផេ​កមួយ​ឈ្មោះថា​, GC Yiv Tola Univers ដែល​គេ​ដឹងថា​ជា​របស់លោក យី​វ តុលា អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) បាន​បង្ហោះ​ថា​,មានតែ​ពេលវេលា​ទេ ទើប​កាន់តែ​អាច​បញ្ជាក់​ពី​ការពិត បាន មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ឡើយ​។​សូម​អរគុណ សារពត៌មាន ដែល​បាន​ផ្សាយ​នេះ ខ្ញុំ​មិនដឹង ថា ការផ្សាយ​នេះ​ត្រូវ​ច្បាប់ ឬ ខុសច្បាប់​នោះទេ ព្រោះ​ខ្ញុំ មិនសូវ​ចេះ​”♥ បើ​អាច គួរតែ​ឈប់​បន្ត​បំពុលសង្គម​ទៀត ទៅ ល្មម​ឆ្អែត​ហើយ ការបរិហារកេរ្តិ៍ ការប្រមាថ​ផ្សេងៗ ក្នុងនាម​ជា​ពលរដ្ឋ​ក្នុងសង្គម សូមមេត្តា​គោរព​ច្បាប់ ប្រទេស​ទាំងអស់គ្នា​ផង​ណា​។​សូម​រំលឹកថា​, ការលើកឡើង​ក្នុង​ផេ​ក​របស់ខ្លួន លោក យី​វ តុលា អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) បាន​បង្ហោះ ជា​សារ​បែប​ទទួលខុសត្រូវ​ណាស់ ! ទីបំផុត ! ជននេះ បោកប្រាស់​ប្រជាពលរដ្ឋ ដែល​សមត្ថកិច្ច​គួរ​បើក​ការ​ស៊ើប​ប​ង្គិ​ត​ជាបន្ទាន់ ៕a cheat companey a cheat companey2 a cheat companey3 a cheat companey4 

​