» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 473 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095388 នាក់

បែកធ្លាយ​ក្រុមគ្រូពេទ្យ​និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​រំលោភ​បំរាម​ខូ​វិដ​-19 !


​បន្ទាយមានជ័យ​៖​ថ្មីៗ​នេះ​លេច​នូវ​រូបភាព​បែកធ្លាយ របស់លោក ឡេ ច​ន្ទ័​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បន្ទាយមានជ័យ និង​គូកន​បាន​ផឹកស៊ី​ច្រៀងរ​សប្បាយ និង​ប៉ាត​ម្សៅ​គ្នា​ដែល​ប្រព្រឹត្តទៅ​នៅ កន្លែងធ្វើការ កាលពី​ថ្ងៃទី​១៤​ខែមេសា​២០២១ ។​a co nak 

​ប្រភពព័ត៌មាន ពី​មន្ត្រី​សុខាភិបាល ខេត្តបន្ទាយមានជ័យ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា អ្នកចូលរួម​សេព​គ្រឿង​ស្រវឹង ជាមួយ​លោក ឡេ ច​ន្ទ័ សង្វាត​នោះ មានដូចជា ក្រុម​ពេទ្យ ស្ម័គ្រចិត្ត តៃកុង​ឡាន និង ប្រធាន​កម្មវិធី អេ​ដ​ស៌​នៃ មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ផងដែរ ។ ចំណែក សារ​បែកធ្លាយ ដែល​គេ​យក​ពី​ប្រព័ន្ធ ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក បានសរសេរថា ហេង​វិញ ដែល​បាន​ទិញ​បៀរ​ទុក​ស្តុក​មុន កុំ​អី​អាសន្ន​ធំ​ហើយ តែ​យ៉ាងណា កុំ​ឲ្យ​តែ​គេ​ហាម​លក់​ទឹកកក​ទៀត ទើប​ពិបាក​ផឹក​បន្តិច ។ ក្នុង​ខ្លឹមសារ សំណេរ​មួយ​ដែល​គេ​សង្ស័យថា ជា​សំណេរ របស់លោក ឡេ ច​ន្ទ័​សង្វាត បា​នស​សេ​រថា វេន​ប្រចាំ​ការខ្វះ​តែ​អ្នក​កំដរ ។ ចំណែក សំណេរ​មួយទៀត​ស​សេ​រថា យើង​ផឹក​រហូតដល់​ថ្ងៃទី​១៩​ទើប​ឈប់ ។​

​ជុំវិញ ព័ត៌មាន​បែប​ធ្លាយ​ខាងលើ នៅ ព្រឹក​ថ្ងៃទី​២១​មេសា​២០២១​នេះ អង្គភាព​ព័ត៌មាន​យើង មិនអាច​សុំ​ឲ្យ​លោក ធ្វើការ​អធិប្បាយ​បាន​នៅឡើយ​ទេ ។ តែ​យ៉ាងណា​ទាក់ទិន​និង​ករណី​ល្មើស​បំរាម​ស្តីពី​វិធានការ​ទប់​ស្តា​ត់ ខូ​វិដ​-19 ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់ បែ​ជា លោក ឡេ ច​ន្ទ័​សង្វាត នាំ​គូកន​ល្មើស​បែបនេះ ប្រជាពលរដ្ឋ​ស្នើសុំ ក្រសួងសាមី​មាន​វិធានការ​ច្បាប់​ចំពោះ ជនល្មើស​នោះ​ជាបន្ទាន់ ដើម្បី​ឲ្យ​ច្បាប់​មាន​តំលៃ និង​តំលាភាព ។ ពុំ​នោះទេ តម្លៃ​នៃ​បំរាម​ផ្សេង លែងមាន​អ្នក​គោរព​ជាក់​ជាមិនខាន ។​

​កាល​ថ្ងៃទី​១៧ ខែមេសា​២០២១ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដកហូត​ឋានន្តរសក្ដិ​ផ្កាយ​២ និង​បណ្ដេញ​លោក អ៊ុង ចាន់​ធួ​ក ចេញពី​ក្របខណ្ឌ​មន្ត្រីនគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ តាម​សំណើ​របរ​បស់ នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ​ហ៊ុន សែន ពាក់ព័ន្ធ​នឹង​រឿង​ជួបជុំគ្នា​រៀបចំ​កម​កម្មវិធី​ជប់លៀង ច្រៀង​រាំ និង​លេង​ប៉ាត​ម្សៅ​នៅ​យប់​ថ្ងៃទី​១៦ ខែមេសា​។ តុលាការ ក៏បាន​សម្រេច​ឃុំខ្លួន​លោក​និង​បក​បក្ខពួក​ដាក់ពន្ធនាគា​រ​បណ្ដោះអាសន្ន​ទៀតផង ។​​បើ​យ៉ាងនេះ​មែន​នោះ ពលរដ្ឋ​ជាទូទៅ កំពុង​ចាំមើល ថា​តើ វាសនា​របស់ លោក ឡេ ចន្ទ​សង្វាត ដូចគ្នា​នឹង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ចាន់ធូ​ក ឬ​យ៉ាងណា ? ។​

​ច្បាប់​ស្ដីពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​មាត្រា​១០ ចែងថា​÷ អំពើ​ដោយ​ចេតនា​មិន​គោរព​ដល់​វិធានការ​រដ្ឋបាល​ដែល​បានដាក់​ចេញ​ស្របតាម​ច្បាប់​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​១​លាន​រៀល (១.០០០.០០០) ទៅ ៥​លាន​រៀល (៥.០០០.០០០)​។ ជនល្មើស ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ១០​លាន​រៀល​(១០.០០០.០០០) ប្រសិនបើ​ចម្លងជំងឺ​កូ​វីដ​ទៅ​អ្នកដទៃ ។​a co nak1 a co nak2 a co nak3 a co nak4 

​