» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 638 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120314 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន បដិសេធ​ការសុំ​ទោស​ពី​លោក ជា ប៉ូច​រឿង​និយាយ​ពាក្យ​ផ្តួលរំលំ​ទុកពេលមួយអាទិត្យឲ្យគិត?


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លាតត្រដាង​អ្វី​ដែលជា​គម្រោង​របស់លោក ជា ប៉ូច និង​លិខិត​របស់លោក ជា ប៉ូច ផ្ញើ​ដើម្បី​សុំទោស​សម្ដេច​តេ​ជោ តែ​ត្រូវបាន​សម្ដេច​បដិសេធ​មិន​ទទួលយក​ឡើយ​។​​តាមរយៈ Telegram សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អះអាង​ទៀតថា ក្រុម​របស់លោក ជា ប៉ូច បម្រុង​ធ្វើលិខិត​បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន Fresh News ពាក់ព័ន្ធ​អ្វីដែល​ខ្លួន​បានលើកឡើង​រឿង​ទម្លាក់​សម្ដេច​តេ​ជោ​។​a chea poch2 

​សម្ដេច​តេ​ជោ ហ៊ុន សែន​៖«​រឿង ជា ប៉ូច បាន​កើតឡើង​ច្រើន​ថ្ងៃ​ហើយ​រាប់ទាំង ជា ប៉ូច សរសេរ​លិខិត​មកសុំ​ទោស ខ្ញុំ​កាលពី​ថ្ងៃ​១៥ ឧសភា ២០២៣​។ ទាំង​សារ​សម្លេង ជា ប៉ូច ទាំង​លិខិត​ជា ប៉ូច សុទ្ធតែ​ទទួលស្គាល់​ពាក្យ​ទម្លាក់ ហ៊ុន សែន ឲ្យ​បាន​។​​ប្រាប់​ទៅ ជា ប៉ូច ថា​ពាក្យ​ទម្លាក់​មាន​វិធី​ច្រើនយ៉ាង តាមរបៀប​បោះឆ្នោត​ដូច​ការពន្យល់​របស់ ប៉ូច ក្នុង​លិខិត​ថ្ងៃ​១៥ ឧសភា ២០២៣​។ តាម​វិធី​រដ្ឋប្រហារ​យោធា តាម​ការប្រើប្រាស់​បដិវត្ត​ពណ៍​ដែល​គេ​ប្រើ​នៅ​ច្រើន​កន្លែង ច្រើន​ប្រទេស ដែលមាន​ឈ្មោះ​ខុសគ្នា តែមាន​គោលដៅ​ទម្លាក់ ឬ​ផ្តួល​រលំ​ដូចគ្នា រហូតដល់​ការធ្វើឃាដ ឬ​គ្រប់​សកម្មភាព​ឲ្យ​តែ​កំចាត់​មនុស្ស​ដែល​ខ្លួន​ត្រូវ​កំចាត់​ឲ្យ​ខាងតែបាន​។​

​ប៉ូច អាច​ប្រើពាក្យ​ផ្សេងទៀត ក្រៅពី​ពាក្យ​ទម្លាក់ តែ​ប៉ូច និង​បក្ស​របស់ខ្លួន​វា មាន​ចរិត​បែបនេះ​ជា​រៀង​រហូតមក ហើយ​ក្លាយជា​វប្បធម៌​សងសឹក​មិនចេះចប់​ទាំង​មេ ទាំង​កូន​។​​ខ្ញុំ​មិន​ទទួលយក​ការសុំ​ទោស​នោះឡើយ ប៉ូច គិត​ខ្លួនឯង​ទៅ​តើ​គួរ​ធ្វើ​បែបណា​? ដើម្បី​ខ្លួន និង​ក្រុមគ្រួសារ ឬ​សុខចិត្ត​សែង​ខ្មោច​អា​ក្បត់ជាតិ​៣​ជំនាន់​យកទៅ​កប់​។​​នៅមាន​រឿង​ដែល​អាក្រក់​មួយទៀត ដែល​មនុស្ស​ក្នុង​បក្ស​រៀបចំឡើង ជា​លិខិត​ប​ដិ​សេដ្ឋ​លើ​ការផ្សាយ​របស់​ហ្វ្រេស​ញូ Fresh news ដែល​ដាក់​ថ្ងៃ​១៤ ឧសភា ២០២៣ ដើម្បី​ឲ្យ ជា ប៉ូច​ចុះហត្ថលេខា​។​

​យោងតាម​ពង្រាង​លិខិត​នេះ គេ​មាន​គោលបំណង​វាយប្រហារ​លើ​អង្គភាព Fresh News និង​រក្សា​កិត្តិយស​គេ​ទាំង​បំពាន ដោយ​មិន​ខ្វល់​ពី​យុត្តិធម៌​នោះឡើយ​។​​តាម​ព័ត៌មាន​ដែល​យើង​ទទួលបាន​លិខិត​នេះ ត្រូវបាន​ព្រាង​ឡើង​ដោយ​លោក សេង ម៉ា​ឌី ដែល​ខ្ញុំ​សុំ​លោក សេង ម៉ា​ឌី ធ្វើការ​ពន្យល់​។ ខ្ញុំ​សុំ​មេធាវី​របស់ខ្ញុំ ត្រៀម​រៀបចំ​ដំណើរការ​តាមផ្លូវ​ច្បាប់​ទាំងពីរ​ករណី ទាំង​ករណី ជា ប៉ូច ទាំង​ករណី​លិខិត​ប​ដិ​សេដ្ឋ តែ​ត្រូវ​រង់ចាំ​រហូត​ថ្ងៃ​៣០ ឧសភា ២០២៣ ដើម្បី ជា ប៉ូច ធ្វើការ​សម្រេចចិត្ត និង​គណបក្ស​ធ្វើការ​បកស្រាយ​អំពី​លិខិត​ប​ដិ​សេដ្ឋ​។ សូម​ភ្ជាប់​ជូន​សំដី​ជា ប៉ូច លិខិត ជា ប៉ូច និង​លិខិត​ប​ដិ​សេដ្ឋ​»៕a chea poch a chea poch 

​