» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3551 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123227 នាក់

ឡាន​ឡើង​ស៊េរី​ខុស​បច្ចេកទេស ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ចូល​ឆៀក ឬ​បំពាក់​ផ្លាកលេខ​ឲ្យ​ឡើយ​

 

​ភ្នំពេញ​៖​សេចក្តីជូនដំណឹង​ថ្មី​មួយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា រថយន្ត​ដែល​កែច្នៃ​ដំឡើង​ម៉ូ​ដែល​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាន និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ​ឡើយ​។​a car cut1 

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានបង្ហាញ​ពី​មូល​ហេតុថា ៖​កន្លងមក​ក្រសួង​សង្កេតឃើញ​មាន​រថយន្ត​គ្រួសារ​មួយចំនួន​បាន​កែច្នៃ​ដំឡើង​ម៉ូ​ដែល​រថយន្ត​ដោយ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង ដែល​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាន និង​បានធ្វើ​ឲ្យ​ប្រែប្រួល​អត្តសញ្ញាណ​សម្គាល់​របស់​រថយន្ត ហើយ​សកម្មភាព​នេះ បាន​ផ្ទុយ​ពី​មាត្រា​១៩ នៃ​អនុក្រឹត្យ​លេខ​១៨០ អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​។​

​ហេតុដូចនេះ ដើម្បី​ធានា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​ការគ្រប់គ្រង​យានយន្ត​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជំរាបជូន​ដល់​ម្ចាស់​រថយន្ត​ទាំងអស់ ដែល​បាន​កែច្នៃ​ដំឡើង​ម៉ូ​ដែល​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាន ដូចជា​ប្រព័ន្ធ​ចង្កូត ប្រ​ព័ទ្ធ​ទ្រ សាក់​ស៊ី និង​គ្រោង​តួ គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សាធារណការ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យាន​ជូន​ឡើយ​។​
​សម្រាប់​យានដ្ឋាន​កែច្នៃ​ដំឡើងរថយន្ត ដែល​ធ្វើ​សកម្មភាព​កែច្នៃ​ដំឡើង​ម៉ូ​ដែល​រថយន្ត ដែល​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាន មិនបាន​ស្នើសុំ​ការអនុញ្ញាត​កែច្នៃ​ដំឡើង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចាត់វិធានការ​ចុះ​បិទ​ផ្អាក​សកម្មភាព​ធ្វើ​អាជីវកម្ម​នៅ​ទីតាំង​យានដ្ឋាន​នោះ​៕a car cut a car cut2 
​