» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1487 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121163 នាក់

យឹម​ស៊ី​ណន​សុំចូល​ជាមួយ​សម្តេច​បន្ទាប់មក​តុលាការ​ដោះលែង​លោក​ហ៊ុន​កុសល​ឲ្យ​នៅក្រៅ​ឃុំ​

 

​ភ្នំពេញ​៖ នៅ​ល្ងាច ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានអនុញ្ញាត​ឱ្យ លោក យឹម ស៊ី​ណន អតីត​សមាជិក​ក្រុមប្រឆាំង​ដ៏​សកម្ម​ម្នាក់ ចូលជួប​សម្ដែង​ការគួរសម ក្រោយពី​លោក​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​។​a hun non 

​ជំនួប​លោក យឹម ស៊ី​ណន និង​ក្រុមគ្រួសារ​នៅ​គេហដ្ឋាន​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ដែលមាន​លោក លឹម ជា​វុត្ថា អគ្គនាយក​បណ្ដាញ​ព័ត៌មាន Fresh News ជា​អ្នក​ជួយ​សម្របសម្រួល សម្តេច​តេ​ជោ បាន​ណែនាំ និង​ផ្តល់​អនុសាសន៍​ជាច្រើន សម្រាប់​លោក យឹម ស៊ី​ណន ដែលជា​អ្នកនយោបាយ​វ័យក្មេង​។​​ជំនួប​នេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក យឹម ស៊ី​ណន នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា បានបង្ហាញ​សំណេរ​នៅលើ​បណ្តាញ​សង្គម Facebook ជាមួយនឹង​ពាក្យពេជន៍​ឈឺចាប់​ជាទីបំផុត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដោយសារ​ទង្វើ និង​សកម្មភាព មិន​ខ្វាយខ្វល់​របស់​ក្រុមប្រឆាំង​ទៅលើ​រូបលោក នៅពេល​លោក​ជាប់ពន្ធនាគារ​ដែល​អាចជា​មូលហេតុ​នាំ​ឲ្យ​លោក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក យឹម ស៊ី​ណន​ដែល​បាន​សុំទោស​សម្តេច​តេ​ជោ​ពី​កំហុស​ឆ្ក​ង​ហ​លយ​ត្រូវបាន​ដោះលែង​ពី​ការប្តឹង​ទៅ​តុល​ការ បានប្រកាស​គោរព​ស្នើសុំ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី ដើម្បី​សូម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ទន្ទឹមនឹង​លោក​យឹម​ស៊ី​ណង​ចូលជួប​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​២២​មេសា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ឱ្យ លោក ហ៊ុន កុសល សកម្មជន​ក្រុមប្រឆាំង នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ នៅ​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៣ បន្ទាប់ពី​ឃុំខ្លួន​អស់​រយៈពេល​១​ខែ ក្នុង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​ញុះញង់​។​

​លោក ហ៊ុន កុសល ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ ក្នង​ពេល​ជាមួយ លោក យឹម ស៊ី​ណន ហើយ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​បង្ហោះ​សារ​បែប​ញុះញង់​ប្រមាថ​តាម​បណ្តាញ​សង្គម​ពាក់ព័ន្ធ​នឹង​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ព្រះរាជទាន​ព្រះ​អគ្គី​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣​។​

​លោក ហ៊ុន កុសល និង​លោក យឹម ស៊ី​ណន គឺជា​មនុស្ស​ជំនិត​របស់ លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​២​បទល្មើស រួមមាន បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្រោយមក លោក ហ៊ុន កុសល ត្រូវបាន​តុលាការ​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ បន្ទាប់ពី​លោក បានចេញ​វីដេអូ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​សុំ​ខមាទោស​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​។​

​លោក យឹម ស៊ី​ណន ដែលជា​មិត្តភក្ដិ​របស់លោក ហ៊ុន កុសល អះអាង​ប្រាប់​វិទ្យុ​ង​បារាំង​ថា ការដោះលែង​នេះ​ក៏​ជា​ចំណែក​មួយ ដែល​លោក​បាន​ជួយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ខណៈដែល​លោក​និង​ក្រុមគ្រួសារ បាន​ទៅ​ជួប​លោក ហ៊ុន សែន ដល់ផ្ទះ កាលពី​ម្សិលមិញ​។​សម្រាប់ លោក សឹ​ន ជុំ​ជួន ជា​មេធាវី​ការពារ​ក្តី​ឲ្យ លោក ហ៊ុន កុសលវិញ បាន​សំដែង​ក្តី​រីករាយ​។ លោក​យល់ថា ការដោះលែង​នេះ អាច​ដោយសារតែ​តុលាការ​យល់ឃើញថា មិនមាន​ធាតុ​ផ្សំ​បទល្មើស​ស៊ីជម្រៅ​ក្នុងការ​ចោទប្រកាន់​។​a hun non1 a hun sinon2 a hun sinon3 

​