» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1128 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120804 នាក់

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និង​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ហើយ


​ភ្នំពេញ​៖ លោក ឡ​រ៉េ​ន វ៉ុ​ង (Lawrence Wong) នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សិង្ហ​បុរី បានបញ្ចប់​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ហើយ ដោយ​លោក​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២៥​នេះ​។​ a singapor prim6 

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​មួយថ្ងៃ​នេះ ជាការ​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សិង្ហ​បុរី ដែលមាន​អាយុ​គម្រប់​៦០​ឆ្នាំ​នៅ​ឆ្នាំ​២០២៥​នេះ​។​​ក្នុង​ដំណើរ​ទស្សនកិច្ច លោក ឡ​រ៉េ​ន វ៉ុ​ង បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ចូលគាល់​ព្រះករុណា​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​, មាន​ជំនួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។​

​កម្ពុជា និង​សិង្ហ​បុរី បាន​ភ្ជាប់​ទំនាក់ទំនង​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​១៩៦៥​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ឡ​រ៉េ​ន វ៉ុ​ង កើតឡើង​ស្របពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែលជា​ការបង្ហាញឱ្យឃើញ​នូវ​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ពូន​ជ្រំ​ុ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​​កាលពី​ថ្ងៃទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤​កន្លងទៅ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​សិង្ហ​បុរី​ផងដែរ​។ ដំណើរ​ទស្សនកិច្ច​នាពេលនោះ ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាច្រើន ដែលជា​ការបោះ​ជំហាន​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​៕a singapor prim4 a singapor prim a singapor prim1 a singapor prim2 a singapor prim5 

​