» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12092 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118374 នាក់

តារាចម្រៀងរ៉េបG-Devith​​ប្រកាស​ចេញពី​ផលិតកម្ម​ហង្ស​មាស​មួយទៀតហើយ!

 

​ភ្នំពេញ​៖ តារាចម្រៀង​រ៉េ​ប​វ័យក្មេង លោក ងួន ចាន់​ដេវីត ហៅ G-Devith បានប្រកាស​ឲ្យ​ដឹងថា លោក​បាន​ដើរចេញ ពី​ផលិតកម្ម​រស្មី​ហង្ស​មាស​ហើយ ។b g david 

លោក G-Devith ក៏បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម​ហ្វឹ​ស​ប៊ុ​កថា លោក​សុខចិត្ត​ធ្វើជា​តារាចម្រៀង​ឯករាជ្យ ប្រសើរ​ជាង​ចូល​ជ្រក ក្នុង​ផលិតកម្ម​ណាមួយ ដែលមាន​អ្នកគ្រប់គ្រង​ពីលើ​ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​លោក ពិបាក​នឹង​សម្រប​ខ្លួន​។​«​ខ្ញុំ​បាន​ចាកចេញ ដោយ​ជំហរ ជា​អ្នកចម្រៀង​ឯករាជ្យ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ការងារ​ឆ្ពោះទៅកាន់​បទពិសោធន៍​ថ្មី ដើម្បី​ចែករំលែក​ទៅកាន់​អ្នកគាំទ្រ ជាទី​ស្រឡាញ់​ទាំងអស់គ្នា​»​។​

​ការចាកចេញ​ពី​ទ្រនំ​ហង្ស​មាស​កន្លែង​ដែល​ធ្វើ​ឲ្យ​លោក G-Devith ល្បីឈ្មោះ​មាន​លុយ​មាន​ឡាន​ផ្ទះសម្បែង​សង្សារ​ស្អាតៗ បានធ្វើ​ឲ្យ​មហាជន ក៏ដូចជា​អ្នកគាំទ្រ កើត​នូវ​ក្ដី​ស​ង្ស័​ថា​លោក G-Devith​លែងមាន​តម្លៃ​សម្រាប់​ជួយ​រកលុយ​ឲ្យ​ផលិតកម្ម​ហង្ស​មាស​ហើយ ។ សូម​បញ្ចាក​ដែរ​ថា​កន្លងមក លោក G-Devith ក៏​ធ្លាប់មាន​រឿងរ៉ាវ​អាក់អន់ ស្រពន់ចិត្ត​ខ្លះៗ​ជាមួយនឹង អ្នកនាង ពេជ្រ សោភា​ដែលជា​អ្នក​ជួយ​ជ្រោមជ្រែងផងដែរ ។​

​បន្ទាប់ពី​ការប្រកាស​ចាកចេញ​លោក G-Devith មហាជន​ក៏​កំពុងតែ​រង់ចាំ​មើលថា តើ​លោក​នឹង​ដឹក​ដៃគូ​ស្នេហ៍​របស់ខ្លួន គឺ​កញ្ញា ទេព បូ​ព្រឹក្ស ចេញពី​ហង្ស​មាស​ជាមួយគ្នា​ដែរ ឬ​យ៉ាងណា​? ព្រោះតែ​អ្នក​ទាំងពីរ​ស្រឡាញ់គ្នា ស្ទើរតែ​បេះ​មិន​ចេញ​ទៅហើយ​។​ការពិត

​គួ​រំឭកថា លោក G-Devith គឺជា​តារាចម្រៀង​រ៉េ​ប​មួយ​ដួង ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នាពេល​កន្លងមកនេះ​។ លោក​បានចេញ​ជា​បទ​ចម្រៀង​ថ្មីៗ ជា​ស្នាដៃ​របស់ខ្លួន ជាក់ស្ដែង ដូចជា​បទ​ចម្រៀង «Body» ដែល​ទើបនឹង​ចេញ​កាលពី​មួយរយៈ​មុននេះ គឺ​ទទួលបាន​ការគាំទ្រ​ខ្លាំង​។ការចាកចេញពីទ្រនំដេលផ្តល់កេរ្តី៍ឈ្មោះនិងលាភសក្ការៈវាមិនមែនមានតែលោក G-Devithម្នាក់ប៉ុណ្ណោះទេគឺមានច្រើននាក់ហើយ។មូលហេតុតងាយយល់ទេសម្រាប់អ្នករកស៊ីពេលណាឃើញតម្លៃធ្លាក់ចុះហើយគេទុកធើអី?៕b david p1 b david preuk1 b g david1 

​