» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1169 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120845 នាក់

លោក​ជួង​ជូ​ងី​និង​លោក​សំ​សុ​គង់​ត្រូវមាត់​ប្រធាន​គណមេធាវី​រឿង​ផ្តល់​បទសម្ភាសន៍​

 

​ភ្នំពេញ​៖ លោក​មេធាវី លី ច័ន្ទ​តុលា ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ដាក់ទណ្ឌកម្ម​ជា​បទ​វិន័យ លើ​លោក​មេធាវី ជូ​ង ជូ​ងី និង​លោក​មេធាវី សំ សុ​គង់​ដោយសា​តែ​ការផ្តល់​បទសំភាសន៍​ដ​ល់​អ្នកកាសែត​ពី​រឿង​កូនក្តី​ផស់​ខ្លួន​។a lawyer3

សេចក្តីប្រកាស​ព័ត៌មាន ចំនួន​២ ដាច់ដោយឡែក​ពីគ្នា ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​គណៈមេធាវី​បានសម្រេច​ដាក់ទណ្ឌកម្ម​ជា​បទ​វិន័យ​លើ​លោក​មេធាវី ជូ​ង ជូ​ងី អត្តលេខ​៣០០​ដោយ​ធ្វើការ​ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ តាម​បញ្ញត្តិ​នៃ​មាត្រា​៥៩ និង​មាត្រា​៦៣ និង​សម្រេច​ផ្សាយ​ជា​សាធារណៈ តាម​បញ្ញត្តិ​នៃ​មាត្រា​៦៥ នៃ​ច្បាប់​ស្តីពី​ស្តីពី​លក្ខន្តិកៈ​មេធាវី​។​

​ក្រុមប្រឹក្សា​គណៈមេធាវី​យល់ឃើញថា លោក​មេធាវី ជូ​ង ជូ​ងី បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ​២០២៣ ដែល​ខ្លឹមសារ​នៃ​កិច្ចសម្ភាសន៍​នេះ បាន​រំលោភ​លើ​មាត្រា​៦ (​សុចរិត​ភាព​និង​ភាពស្មោះត្រង់​) មាត្រា​៧ (​ការសម្ងាត់​នៃ​វិជ្ជាជីវៈ​) មាត្រា​១៧ (​អន្តរាគមន៍​តាម​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​នៃ​មេធាវី​) នៃ​ក្រមសីលធម៌​មេធាវី មាត្រា​៥៨ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​ប្រការ​១ និង​ប្រការ​៣ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្រុមប្រឹក្សា​គណៈមេធាវី បានធ្វើការ​ចោទប្រកាន់​និង​អញ្ជើញលោក​មេធាវី ជូ​ង ជូ​ងី មក​ឆ្លើយ​ការពារ​ខ្លួន​ចំពោះមុខ​ក្រុមប្រឹក្សា​គណៈមេធាវី​ស្របតាម​បញ្ញត្តិ​ច្បាប់ ហើយ​លោក​មេធាវី ជូ​ង ជូ​ងី ក៏បាន​ទទួលស្គាល់​កំហុស​ផងដែរ​។​

​ សេចក្តីប្រកាស​ព័ត៌មាន​មួយទៀត ឲ្យដឹងថា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​គណៈមេធាវី​បានសម្រេច​ដាក់ទណ្ឌកម្ម​ជា​បទ​វិន័យ​លើ​លោក​មេធាវី សំ សុ​គង់ អត្តលេខ​៣២១ ដោយ​ធ្វើការ​ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ តាម​បញ្ញត្តិ​នៃ​មាត្រា​៥៩ និង​មាត្រា​៦៣ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី និង​សម្រេច​ផ្សាយ​ជា​សាធារណៈ តាម​បញ្ញត្តិ​នៃ​មាត្រា​៦៥ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​។​​ក្រុមប្រឹក្សា​គណៈមេធាវី​យល់ឃើញថា លោក​មេធាវី សំ សុ​គង់ បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អា​ស៉ី​សេរី (RFA) ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ ដែល​ខ្លឹមសារ​នៃ​កិច្ចសម្ភាសន៍​នេះ​បាន​រំលោភ​លើ​មាត្រា​៦ (​សុចរិត​ភាព​និង​ភាពស្មោះត្រង់​) មាត្រា​១៧ (​អន្តរាគមន៍​តាម​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​នៃ​មេធាវី​) និង​មាត្រា​២៣(​លិខិត​ប្រគល់​សិទ្ធិ​) នៃ​ក្រមសីលធម៌​មេធាវី ប្រការ​១ និង​ប្រការ​៣ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​ក្រុមប្រឹក្សា​គណៈមេធាវី​បានធ្វើការ​ចោទប្រកាន់​និង​អញ្ជើញលោក​មេធាវី សំ សុ​គង់ មក​ឆ្លើយ​ការពារ​ខ្លួន​ចំពោះមុខ​ក្រុមប្រឹក្សា​គណៈមេធាវី​ស្របតាម​បញ្ញត្តិ​ច្បាប់ ហើយ​លោក​មេធាវី សំ សុ​គង់ ក៏បាន​ទទួលស្គាល់​កំហុស​ផងដែរ​៕a lawyer a lawyer4 

​