» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1046 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120722 នាក់

លោក​វរសេនីយ៍ឯក ស្រេង ធា​រី នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ កងកម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូលរួម​ពិធី​អបអរសាទរ​ការសម្ពោធ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ពិធីអបអសារទរនេះបានធ្វើនៅព្រឹក​ថ្ងៃ ០៥ ខែសីហា ឆ្នាំ​២០២៤ នៅឯ​មាត់ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ មានជ័យ។a seng theary

លោក​វរ​:​សេនីយ៍​ឯក ស្រេង ធា​រី នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បាន​ដឹកនាំ​កង កម្លាំង​មន្ត្រីនគរបាល​ក្រោម​ឱវាទ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ រួមមាន : អង្គភាព​គយ​និង​រដ្ឋាករ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ដឹកនាំ​ដោយ​លោក ផាន់ វណ្ណ​: ប្រធានការិយាល័យ​គយ និង រដ្ឋាករ ច្រកទ្វារ លោក​វរសេនីយ៍ ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរង កងរាជអាវុធហត្ថ​ខេត្ត​ប្រចាំ​ទិស​អូរ​ស្មាច់ លោក​វរ​:​សេនីយ៍​ឯក ពៅ ផេង ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង សហការី ប្រចាំ​ទីស្នាក់ការ​ច្រកទ្វារ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដឹកនាំ​ដោយ​លោក ព្រំ សើម បាន​ជួបជុំគ្នា​នៅមុខ​ទីស្នាក់ការ​ប៉ុស្តិនគរបាល​អន្តោប្រវេសន៍​ច្រ​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ សម្តែង​នូវ​ការចូលរួម​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ដែល​ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ។

បន្ទាប់ពី​បាន​ជួបជុំ​រួមគ្នា​សម្តែង​ការគាំទ្រ កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ទាំងអស់​ក៏បាន​តាមដាន​ព័ត៌មាន ដោយ​យកចិត្តទុកដាក់​បំផុត នៃ​ការផ្សាយ​ផ្ទាល់ របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ( ទ​ទក ) នូវ​មហា​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ នៃ​ការសម្ពោធ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ គ្រប់គ្នា​បាន​ត្រង់ត្រាប់​ស្តាប់​នូវ​ប្រសាសន៍ របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​កម្មវិធី​សម្ពោធ​នេះ ជាពិសេស​គឺ ស្តាប់​នូវ​ប្រសាសន៍​ដ៏​មាន​អត្ថន័យ និង ខ្លឹមសារ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​ដឹកនាំ កំពូល ប្រកបដោយ​គតិបណ្ឌិត នៃ​ការគិតគូរ មាន​ចក្ខុវិស័យ វែងឆ្ងាយ គិត​ផលប្រយោជន៍​ជាតិ​ជាធំ ។ ក្នុងនាម ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ លោក វរសេនីយ៍ឯក ស្រេង ធា​រី បានប្រកាស​សូម​ចូលរួម​អបអរសាទរ និង គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​សមិទ្ធ ផល​ថ្មី​សន្លាង ជា​ប្រវត្តិ សាស្ត្រ​របស់​ប្រជាជាតិ​ខ្មែរ​ទាំង មូល​ទុកជា​កេ​រ្ត៍​មរតក​សំរាប់​ក្មេងជំនាន់ក្រោយ ៕ រាយការណ៍ ព័ត៌មាន ពី​ខ្ញុំបាទ ទឺ ពិ​ទូ​a seng theary2 

​