» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3649 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123325 នាក់

កម្ពុជា​ត្រូវបាន​ដក​ចេញពី​ប្រទេស​ប្រផេះ​រឿង​លាង​លុយ​សម្តេច​សខេង​នឹងធ្វើ​ការ​បូកសរុប​រក​ចំណុចខ្លាំង​ខ្សោយ​!

​ព្រៃវែង​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើងថា​ការដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ពាក់ព័ន្ធ​នឹង​ការលាង​លុយ កខ្វក់​គឺ​ជោគជ័យ​មួយទៀត​បន្ទាប់ពី​ជោគជ័យ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​អាយ​ប៉ា​។a kheng moneya 

​ករណី​យ៍​នេះ​សម្តេច​ក្រឡាហោម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភ​: ឆ្នាំ​២០២៣ ខណ​:​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប ៣០ ឆ្នាំ​នៃ​ការបង្កើត​សាកលវិទ្យាល័យ​ជាតិ​ជាស៊ីម​កំចាយមារ និង​ពិធី បញ្ចុះបឋមសិលា​សាងសង់​អគារ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព និង​បណ្ដុះបណ្ដាល ធុរកិច្ច​នៃ​មជ្ឈមណ្ឌល​ជាតិ​អប់រំ និង​បណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង​ថា​កម្ពុជា​កំពុងតែធ្វើការ​បូកសរុប​បទពិសោធ និង​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ការពារ​ការសម្រេចចិត្ត​ដែល​ពាក់ព័ន្ធ​អំពើ​លាងលុយកខ្វក់ ក្រុមការងារ​ហិរញ្ញវត្ថុ ហៅ​កាត់​ថា (FATF) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​។

​សូមបញ្ជាក់ថា​អង្គការ​ឃ្លាំមើល​ការលាង​លុយ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(FATF) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស បានប្រកាស​ដក​ប្រទេស​កម្ពុជា​ចេញពី បញ្ជី​ប្រផេះ នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាងលុយកខ្វក់ ជា​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​។ អង្គការ​នេះ​បានដាក់​កម្ពុជា​ឲ្យ​ស្ថិតក្នុង បញ្ជី​ប្រផេះ នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាងលុយកខ្វក់ រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា ចាប់តាំងពី​ឆ្នាំ​២០១៩ មក​។​

​នៅក្នុង​សេចក្តីប្រកាស បាន​បញ្ជាក់ថា យុត្តាធិការ​ក្រោម​ការបង្កើន​ការត្រួតពិនិត្យ កំពុងដំណើរការ​យ៉ាង​សកម្ម​ជាមួយ FATF ដើម្បី​ដោះស្រាយ​ការខ្វះខាត​ខាង​យុទ្ធសាស្ត្រ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ពួកគេ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការលាង​លុយ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដែល​ចូលរួមចំណែក​ដល់​ការរីក​សាយ​អាវុធ​នុយក្លេអ៊ែរ​។ ប្រទេស​ថ្មីៗ​ដែល​ស្ថិតនៅក្រោម​កម្មវត្ថុ​នៃ​ការបង្កើន​ការត្រួតពិនិត្យ រួមមាន​អាហ្វ្រិក​ខាងត្បូង និង​នី​ហ្សេ​រី​យ៉ា​។ ប្រទេស​ម៉ា​រ៉ុ​ក និង​កម្ពុជា លែង​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​បន្ថែមទៀត​ដោយ FATF ទៀតហើយ​។​

​ការសម្រេច​ដក​កម្ពុជា​ចេញពី បញ្ជី​ប្រផេះ នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាងលុយកខ្វក់​នេះ បាន​ធ្វើឡើង​នៅក្នុង​មហាសន្និបាត FATF នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ត្រូវ​បានរៀបចំ​សន្និសីទកាសែត​ប្រកាស​ជា​ផ្លូវការ នៅ​ម៉ោង​១០​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា​។ ការប្រកាស​ដកចេញ​ពី​បញ្ជី​ប្រផេះ​ជា​ផ្លូវការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីសម្រេចចិត្ត​របស់​ក្រុមការងារ ICRG របស់ FATF ក្នុង​ការដក​កម្ពុជា​ពី​បញ្ជី​ប្រផេះ នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។

​ក្នុង​កិច្ចប្រជុំ ICRG នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ មិនមាន​សមាជិក​ណា​ជំទាស់​ការដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នោះទេ​។ ផ្ទុយទៅវិញ​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​របស់ FATF ចំនួន​១៨ រួមមាន​ស្ថាប័ន​អន្តរជាតិ​២​គឺ APG និង EU Commission និង​ប្រទេស​សមាជិក​ចំនួន​១៦​ទៀត ដូចជា អូស្ត្រាលី ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុ​ស្ស៉ី អ៉ី​តា​លី ជប៉ុន ម៉ាឡេស៊ី នូ​វែ​ល​ហ្សេ​ឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និង​សិង្ហ​បុរី​ជាដើម​។​សូមបញ្ជាក់ថាក្នុងឱកាសទទយលជួបប្រតិភូFATFកាលពីពេលថ្មីៗនេះសម្តេចសខេងបានអះអាងពីការប្តេជ្ញាចិត្តរបសរាជរដ្ឋាភិបាលក្នុងទប់ស្កាត់និងប្រឆាំងសកម្មភាពលាងលុយកខ្វក់នៅកម្ពុជា៕a kheng moneya1 a kheng mon 
​