» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 33955 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076121 នាក់

រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី!

 

 

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលគ្រោងដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន ទៅជាការប្រើប្រាស់ថាមពលអគ្គិសនីវិញ។a aun taxy 

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថាកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលអគ្គិសនី និងថាមពលស្អាតផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈ និងប្រេងឥន្ធនៈ។​ លោកបញ្ជាក់ថា​ រាជរដ្ឋាភិបាលកំពុងសិក្សារៀបចំយន្តការ និងគ្រោងដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទៅជាការប្រើប្រាស់ថាមពលអគ្គិសនី។​ កម្មវិធីនេះ នឹងចាប់ផ្តើមសាកល្បងលើការបំប្លែងរ៉ឺម៉កកង់បីប្រមាណជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅកាន់បណ្តាខេត្តនានា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានគិតគូរដាក់ចេញនូវវិធានការពង្រឹងសន្តិសុខថាមពល កាត់បន្ថយហានិភ័យពីការរំខានដល់ការផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពលផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរ៉ឺម៉កកង់បី រួមមាន​ រ៉ឺម៉កកង់បីបែបប្រពៃណី ម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា នៅទូទាំងប្រទេសប្រមាណជាង ១០ម៉ឺនគ្រឿង។ ក្នុងនោះ នៅរាជធានីភ្នំពេញ តាមការប៉ាន់ប្រមាណរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានអ្នកប្រកបរបររ៉ឺម៉កកង់បីអនឡាញ រួមទាំងកង់បីឥណ្ឌា និងកង់បីបែបប្រពៃណីខ្មែរខ្លះៗ ប្រមាណ ៥ម៉ឺនគ្រឿង៕a aun taxy1