» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1527 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121203 នាក់

ឧបនាយករដ្ឋមន្ត្រីប្រាក់​សុខុន​៖​គោល​យោ​បាយ​ការបរទេស​កម្ពុជា​គឺ​ឯករាជ្យ​និង​ផ្អែកលើ​ច្បាប់​

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ថ្លែងថា កម្ពុជា​នឹង​បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​និង​ផ្អែកលើ​ច្បាប់ ដែល​ការពារ​ផលប្រយោជន៍​ស្នូល ធានា​អធិបតេយ្យភាព​និង​សន្តិភាព និង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​។​a brak deploma2 

​ប្រមុខ​ការទូត​ថ្លែង​បែបនេះ ពេល​អញ្ជើញ​ធ្វើ​បទ​បង្ហាញជូន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន របស់​រដ្ឋសភា ក្រោម​ប្រធានបទ «​គោលនយោបាយ​ការបរទេស​កម្ពុជា ក្នុង​បរិបទ​ថ្មី​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​» ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​វិមាន​រដ្ឋសភា​។​​លោក​បញ្ជាក់ថា «​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពិភពលោក​បន្ត​វិវត្តន៍​ទៅរក​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែលមាន​លក្ខណៈ​សកល ពហុ​ប៉ូល និង​ស្មុ​គ្រ​ស្មាញ​។ ការវិវត្ត​នេះ​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​នៃ​ទំនាក់ទំនង​អន្តរជាតិ​យ៉ាង​ជ្រាលជ្រៅ ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និង​ប្រកបដោយ​គ្រោះថ្នាក់​»​។​

​ចំពោះ​បរិបទ​អន្តរជាតិ​និង​តំបន់ លោក​ឧបនាយករដ្ឋមន្ត្រី បាន​រៀបរាប់​ដោយ​សង្ខេប​នូវ​ការវិវត្ត​មួយចំនួន ដូចជា ការប្រកួតប្រជែង​រវាង​មហាអំណាច​ធំៗ ការបង្កើត​សម្ព័ន្ធភាព​និង​គំនិត​ផ្តួចផ្តើម យ៉ាងច្រើន​អនេក​លើ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​ការអភិវឌ្ឍ នៅ​ពាសពេញ​តំបន់ ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា និង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ជាដើម​។​​ចំពោះ​ទិដ្ឋភាព​ក្នុងប្រទេស​វិញ បទ​បង្ហាញ​ក៏បាន​រំលេច​ផងដែរ​នូវ​ការគ្រប់គ្រង​ប្រកបដោយ​ជោគជ័យ​នូវ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ របស់​កម្ពុជា ការសម្រេចបាន​នូវ​ស្នាដៃ​ដ៏​ធំធេង​ក្នុង​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​និង​ស្មោះត្រង់​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន និង​ជា​ប្រេសិត​ពិសេស ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​ស្មុគស្មាញ​និង​ចាក់​ឬ​ស​យ៉ាងជ្រៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ព្រមទាំង​ការទទួលស្គាល់​ជា​អន្តរជាតិ​ចំពោះ​នយោបាយ​ការបរទេស​ឯករាជ្យ និង​ផ្អែកលើ​ច្បាប់ របស់​កម្ពុជា​។​

​ជាទី​បញ្ចប់ ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា និង​ភាពមិនប្រាកដប្រជា​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​នយោបាយ​ការបរទេស ដែល​កម្ពុជា​នឹង​បន្ត​ប្រកាន់ខ្ជាប់​។ ក្នុងចំណោម​នយោបាយ​ការបរទេស​ទាំងនោះ រួមមាន ការការពារ​ផលប្រយោជន៍​ស្នូល​របស់​កម្ពុជា ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ នយោបាយ​ការទូត​បុ​រេ​សកម្ម ដែល​ធានា​អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ការអនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​និង​ផ្អែកលើ​ច្បាប់ ស្របតាម​គោលបំណង និង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​អាស៊ាន ព្រមទាំង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​ដែលមាន​ស្រាប់ និង​ដៃគូ​ថ្មីៗ​.​។​

​សូមបញ្ជាក់ថា​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​៥ និង​តំណាង​គណៈ កម្ម​ការពាក់ព័ន្ធ ជួប​ជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​សហការី ដើម្បី​ស្វែងយល់​ពី «​បច្ចុប្បន្នភាព នៃ​ការអនុវត្ត​គោលនយោបាយ​ការបរទេស និង​ការទូត​សេដ្ឋកិច្ច ម្ហូបអាហារ​របស់​កម្ពុ​ជា និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​AIPA» ។​​លោក សួស យ៉ា​រ៉ា បាន​លើកឡើងថា កិច្ចប្រជុំ​នេះ​គណៈកម្មការ​រដ្ឋសភា​ចង់ដឹង​ពី​គោលនយោបាយ​ថ្មី​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​ផ្តួចផ្តើមឡើង ក្រៅពី​តួនាទី​ជា​ប្រធាន នៃ​យន្តការ​អន្តរជាតិ និង​ចង់ដឹង​ពី​យន្តការ​ការបរទេស ក្នុង​បរិបទ​ថ្មី នៃ​សណ្តាប់ធ្នាប់​ពិភពលោក ដែល​លោក ប្រាក់ សុខុន ដឹកនាំ​ឲ្យ​ដោយផ្ទាល់ ។​a brak deploma4 a brak deploma a brak deploma1 


​