» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2880 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098647 នាក់

អភិបាលខេត្ត​កណ្ដាល​ជម្រុញ​ឲ្យ​នគរបាល​កសាង​សុំ​ណុំ​រឿង​ម្ចាស់​ទូក​-​ដ ទៅ​តុលាការ ក្រោយ​ស្លាប់​កុមារី​ម្នាក់ នៅ​ស្រុក​ស្អាង

​ខេត្តកណ្តាល​៖ អភិបាលខេត្ត​កណ្ដាល បាន​បញ្ជា​ដល់​នគរបាល​ខេត្តកណ្ដាល ត្រូវ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ម្ចាស់​ទូក​-​ដ ទៅ​តុលាការ ក្រោយ​ករណី​ធ្លាក់​ម៉ូតូ​កង់​៣​ឥណ្ឌា​មួយគ្រឿង ចូល​ទន្លេ​បណ្ដាល​ឲ្យ​កុមារី​ម្នាក់ ស្លាប់​យ៉ាង​ខ្លោចផ្សារ។​a die boat 

​ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល និង​ចែក​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​ម្ចាស់​ម្ចាស់​អចលនវត្ថុ នៅ​ស្រុក​លើកដែក នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២​លោក​អភិបាលខេត្ត​បាន​ថ្លែងថា «​លោក​ឈឺចាប់​ម្ដង​រួចមកហើយ​អំពី​ការ​លិច​ទូក​-​ដ​បណ្ដាល​ឲ្យ​សិស្សសាលា​ស្លាប់​១១​នាក់​នៅ​កំពង់​ភ្នំ ហើយ​បានដាក់​បទបញ្ជា ឲ្យ​រឹតបន្តឹង​ចំពោះ​ម្ចាស់​អាជីវក​ម្មទូក​-​ដ ឲ្យ​មាន​បច្ចេកទេស​ត្រឹមត្រូវ ចុះ​ហេតុ​អី​បាន​ជាមាន​ករណី​ធ្លាក់​កង់​៣​ឥណ្ឌា​ស្លាប់​ក្មេងស្រី​ម្នាក់ទៀត​នៅ​ស្រុក​ស្អាង​អីចឹង​? ខ្ញុំ​ឈឺចាប់​ណាស់​! កាល​ទូក​-​ដ នៅ​កំពង់​ភ្នំ​លិច​ស្លាប់​១១​នាក់ ខ្ញុំ​ហៅថា​ទូក​-​ដ នោះ​ឈ្មោះថា ទូក​-​ដ សម្លាប់​មនុស្ស​ម្ដង​រួចមកហើយ ចុះទូក​-​ដ នេះ​ទៀត តើ​ទូក​-​ដ អ្វី​? គឺ​ទូក​-​ដ ពិឃាត​មនុស្ស​។ ខ្ញុំ​ក៏​ស្នើរ​ទៅ​មន្ទីរ​សេដ្ច​កិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ឲ្យ​លុបចោល​អា​រឿង​ទូក​-​ដ បែប​បុរាណ​ដែល​ដាក់​ទូក​២​ទន្ទឹមគ្នា ហើយ​បើក​កាត់​ទន្លេ​នេះ ខ្ញុំ​បញ្ជា​ឲ្យ​ឈប់​ភ្លាម ត្រូវ​មើល​ឡើងវិញ​អា​រឿង​ទូក​-​ដ​នេះ មើល​ហើយ​ត្រូវធ្វើ​ផង​ច្បាស់លាស់​មក​»​។​

​ហេតុការណ៍​នេះ បានកើត​ឡើង ល្ងាច​ថ្ងៃទី​២៦ ធ្នូ ២០២២ ត្រង់ចំណុច​កំពង់ចម្លង​ក្បាល​កោះគរ​-​ស្វាយ​ប្រទាល ស្ថិតក្នុង​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​កុមារី​អាយុ​៦​ឆ្នាំ​ម្នា​ក់បាន​បាត់បង់​ជីវិត​ដោយសារ​ជិះ​កង់​៣​ម៉ូតូ​ឥណ្ឌា​មួយគ្រឿង​របស់​ឪពុក មា​ហើយ​បាន​រអិល​ធ្លាក់ចូល​ទន្លេ​អំឡុង​ឆ្លង​ទូក ដ ទៅផ្ទះ​កាលពី ល្ងាច​ថ្ងៃទី​២៦ ធ្នូ ២០២២ ត្រង់ចំណុច​កំពង់ចម្លង​ក្បាល​កោះគរ​-​ស្វាយ​ប្រទាល ស្ថិតក្នុង​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​លោក ម៉ន ដា​រ៉ា អាយុ​២៨​ឆ្នាំ ជា​ពូ​កុមារី​រងគ្រោះ បាន​ប្រាប់​ឱ្យដឹងថា គាត់​បាន​បើក​ម៉ូតូ​កង់​៣​ឥណ្ឌា ដឹក​ប្រពន្ធ​និង​កូន​អាយុ​២​ខួប​កន្លះ ព្រមទាំង​ក្មេងស្រី​អាយុ​៦​ឆ្នាំ ចេញពីផ្ទះ​ម្តាយ​នៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ក្នុង​គោលបំណង​នាំ​ក្មួយ​ត្រឡប់ទៅផ្ទះ​នៅឯ​ភ្នំពេញ វិញ ដោយ​ឆ្លង ដ ស្វាយ​ប្រទាល ទៅ​ត្រើយ​ខាងលិច ។​ពេល​ចុះទូក​រួចរាល់ ទូក ដ ចេញដំណើរ​បាន​ជាង​១០​ម៉ែត្រ​ពី​មាត់ច្រាំង​តែ ដោយសារ​អ្នក​បើកទូក​មិនបាន​យក​កំណល់​កល់​កង់ ធ្វើឱ្យ​ម៉ូតូ​កង់​៣​របស់ខ្លួន​រអិល​ធ្លាក់ចូល​ទន្លេ ធ្លាក់​ទាំង​រូបលោក និង​ប្រពន្ធ​-​កូន ព្រមទាំង​ក្មួយ ដែល​នៅលើ​កង់​៣​នោះ​ចូល​ទន្លេ​ទាំងអស់គ្នា​។

ភ្លាមនោះ ប្រពន្ធ​បាន​ស្ទុះ​ចាប់បាន​កូនស្រី ហើយ​ស្រែក​ឱ្យ​លោក​ជួយ​ក្មួយ ប៉ុន្តែ​ជួយ​មិនទាន់​ក្មួយ​ក៏បាន​ខ្ទៀត​ចេញពី​កង់​៣​លិច​ចូល​ទន្លេ ទោះជា​ខ្លួន​ព្យាយាម​មុជ​រាវរក​យ៉ាងណា​ក៏​មិនឃើញ​ដែរ​។​ប្រពន្ធ​និង​កូន​របស់លោក​បើសិនជា​គ្មាន​ក្មេងៗ​ជំទង់​ដែល​មុជទឹក​នៅក្បែរនោះ ចេញ​ទូក​មកជួយ​នោះទេ ក៏​លង់​ដែរ ហើយ​ទាល់តែ​ប្រមាណ​ជាង​៤០​នាទី​ក្រោយមក ទើប​ប្រជាពលរដ្ឋ​ជួយ​រាវ​រកឃើញ ប៉ុន្តែក្មួយ​បាន​ផុតដង្ហើម​ទៅហើយ​។
​អ្នកស្រី ម៉ន កញ្ញា អាយុ​៣០​ឆ្នាំ ម្តាយ​កុមារី​រងគ្រោះ បាន​រៀប​រាប់ទាំង​ខ្សឹកខ្សួល​ថា កូនស្រី​របស់​នាង ពិតជា​អ​ភ​ព្វ័​ណាស់ ត្រូវ​ឪពុក​បោះបង់ចោល​តាំងពី​នៅក្នុង​ផ្ទៃ​មក​ម្លេះ ហើយ​កាលពី​ព្រឹក​ថ្ងៃ ប្អូនប្រុស​បានមក​យក​កូនស្រី ទៅលេង​ម្តាយ ស្រាប់តែ​ល្ងាច​ឡើង​បងប្អូន​ទូរ​សព្ទ័​ប្រាប់ថា កូនស្រី​ធ្លាក់​ពីលើ​ទូក ដ ផុត​បាត់ទៅ​ហើយ។

​លោកតា កុង សុង វ័យ​៨៥​ឆ្នាំ ជា​ម្ចាស់​ទូក ដ បាន​មានប្រសាសន៍ថា លោក​នឹង​ទទួល​រ៉ាប់រង​ចេញ​ប្រាក់​ធ្វើ​បុណ្យសព ក្មេងស្រី​រងគ្រោះ ទាំងស្រុង ហើយ​ក្រោយ​រៀបចំ​បុណ្យ​ឱ្យ​ក្មេង រួចរាល់ ក្នុងនាម​ជា​ម្ចាស់​លោក​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។​លោ​កថា​ប្រសិនបើ អ្នក​ម៉ូតូ​កង់​៣​នោះ​គោរព​តាម​ការណែនាំ ពេល​ឡើង​ទូក ដ ឱ្យ​អ្នកដំណើរ​ចុះ​ពី​ម៉ូតូ​កង់​៣​ខ្លួន​ហើយ​ដាក់​ហ្វ្រាំងដៃ និង​កល់​កំណល់​ឱ្យបាន​ត្រឹមត្រូវ​នោះ ក៏​មិនកើត​គ្រោះថ្នាក់​អញ្ចឹង​ដែរ​។ បន្ទាប់ពី​កើតហេតុ អ្នក​បើកទូក ដ ដែល​អាយុប្រមាណ​១៥-១៦​ឆ្នាំ បាន​រត់គេចខ្លួន ។​

សូម​រម្លឹកថា ករណី​សោកនាដកម្ម​មុ​នេះ​គឺ​ករណី​យ៍​លិច​ទូក​-​ដ​បណ្ដាល​ឲ្យ​សិស្សសាលា​ស្លាប់​ចំនួន​១១​នាក់​បាន​បាត់​បង់ជីវិត និង​រួចខ្លួន​បាន​៤​នាក់ បានកើត​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២២ កាលពី​វេលា​ម៉ោង​៧​យប់ ស្ថិតនៅ​ចំណុច ទូកដ​ទទឹង​ស្ថិតនៅ ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ។ ម្ចាស់​ទូក​-​ដ នៅ​កំពង់​ភ្នំ​ត្រូវបាន​កសាង​សុំ​ណុំ​រឿង​ឡើង​តុលាការ ហើយ​ត្រូវ​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល បានសម្រេច​ចោទប្រកាន់​ទោស ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​បណ្ដោះអាសន្ន​សិន ។a die boat1 a die boat3 a die boat4 a die boat5 

​