» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3274 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099041 នាក់

នាយរង​ប៉ុស្តិ​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ត្រួតពិនិត្យ​ចាប់បាន​បុរស​ម្នាក់​ឆ្លងដែន​ពី​ថៃ​មក​មាន​អាវុធ​កែច្នៃ​១​ដើម​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ព្រឹក​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២៤ នៅ​គោលដៅ​ត្រួតពិនិត្យ​បា​រ៉ា​ស់​ទី​១ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ប្រចាំការ​បំពេញបែបបទ​លិខិតស្នាម​ឯកសារ ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​ឆ្លងដែន​ចេញ​-​ចូល​ស្រុកថៃ​-​ខ្មែរ បាន​ត្រួតពិនិត្យ​លើ​បុរស​ម្នាក់​ជា​ប្រពល​រដ្ឋ​ខ្មែរ​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​ដី​ខ្មែរ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ឆែកឆេរ រកឃើញ​អាវុធ​កែច្នៃ​១​ដើម​ជាប់​តាម​ខ្លួន ។a po osmach 

លោក​វរ​:​សេនីយ៍​ឯក ស្រេង ធា​រី មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​ប្រាប់​អ្នកយកព័ត៌មាន មាតុភូមិ​អោយដឹងថា :​ដោយ​គោរព និង អនុវត្តតាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ពិសេស​លោក​ឧ​ត្ត​ម សេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​បានដាក់​បទបញ្ជា​យ៉ាង​មុ​ឺ​ង​ម៉ាត់​ដល់​មន្ត្រីក្រោមឱវាទ​អោយ​អនុវត្ត​ការងារ​រឹតបន្តឹង​ការត្រួតពិនិត្យ​តាម​មាត់​ច្រកទ្វារ​ឆ្លងដែន​គ្រប់​អ្ន្ក​ក​ធ្វើដំណើរ​ឆ្លងដែន ទើប​សមត្ថកិច្ច​នគរ​បាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ក្រោម​ការដឹកនាំ ផ្ទាល់​របស់លោក ចាប សូវ​ណ្ណ​: ដែលជា​នាយរង​ប៉ុស្តិ៍ បានធ្វើការ​ត្រួតពិនិត្យ ចាប់បាន​សង្ស័យ​ម្នាក់​មាន ឈ្មោះ សឿ​ម ឌុ​ង ភេទ ប្រុស អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ថ្មី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ សព្វថ្ងៃ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​នាំយក​អាវុធ​កែច្នៃ​និង​កៅស៊ូ​ជ័រ​ដោយ​ប្រើ​គ្រាប់កង់ ឬ​ជា​ប្រភេទ​ព្រួញ ( មិនមាន​យក​គ្រាប់​មកជា​មួយ​ទេ ) ។

ក្រោយពេល​សមត្ថកិច្ច​សាកសួរ ជ​នស​ង្ស័​ុ​យ បាន​ឆ្លើយ​ប្រាប់ថា​:​គាត់​យកមក​ទុក​បាញ់​ត្រី ហើយ​អាវុធ​កែច្នៃ​នេះ រូបគាត់​បាន​ទិញ​ពី​ប្រទេស​ថៃ​ក្នុង​ខេត្ត​រ៉ាក់យ៉ង ក្នុងតម្លៃ​១៥០០​បាត (​លុយ​ថៃ ) ។ ទោះបីជា​យ៉ាងណា ជន សង្ស័យ ឈ្មោះ សឿ​ម ឌុ​ង បាន​សំពះអង្វ សុំ​ការយោគយល់​និង​លើកលែងទោស ពី​សមត្ថកិច្ច​គ្រប់លំដាប់ ថ្នាក់ ពិសេស​សម្តេច​មហា​រប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា​ចំពោះ​រូបគាត់​ផង គាត់​ពុំមាន​ចិត្តគំនិត​ទុច្ចរិត​ប្រឆាំង​រាជរដ្ឋាភិបាល​ដោយ​ទិញ​អាវុធ​យកមកប្រើ​ប្រាស់​បាញ់សម្លាប់​មនុស្ស​ទេ​គឺ​ទិញ​កាំភ្លើង​នេះ​មក​ទុក​បាញ់​ត្រី​ហូប​តែប៉ុណ្ណោះ ។ តែ​ទោះជា​ជន សង្ស័យ​សារភាព​ទទួលស្គាល់​ពី​កំហុស ឆ្គង​របស់ខ្លួន​ហើយក៏​ដោយ​ក៏​សមត្ថកិច្ច បាន​បំពេញបែបបទ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅតាម​នីតិវិធី​ដែរ ៕ រាយការណ៍ ដោយ​: លោក ទឺ​ពិ​ទូa po osmach1 


​