» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3526 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123202 នាក់

បន្ទាប់ពី​ហុច​ថ្ពាល់​ឲ្យ​ចឺម​ថើប​កណ្តាលវាល​លេច​ធ្លាយ​រឿង​តារាចម្រៀង​មាស​នី​តា​មេម៉ាយ​កូន​ពីរ​និង​នៅជាប់​បណ្តឹង​សេង​សុ​ឃីម​!

​ភ្នំពេញ​៖​ថ្មីៗ​នេះ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Tik Tok បន្ទាប់ពី​ឃើញ​ភាព​ស្និទ្ធ​សាល​រវាង​តារាចម្រៀង​ប្រុស​-​ស្រី​វ័យក្មេង​ល្បីឈ្មោះ​គឺ​នាយ ចឺម និង​កញ្ញា ពៅ ស្រី​មាស ហៅ មាស នី​តា​។​មានការ​ចែករំលែក​នូវ​វីដេអូ​ថ្មី​ដោយ​បង្ហាញ​ពី​សកម្មភាព​របស់​តារា​ប្រុស​នាយ ចឺម ហ៊ាន​ថើប​តារា​ស្រី​មាស​នី​តា​នៅក្នុង​ចំណោម​មនុស្ស​ទៀតផង​។​a meas nita5 

មានការ​ចោទ​ជា​សំណួរ​ដែរ​ថា «​តើ មាស នី​តា ត្រូវជា​អ្វី​នឹង​នាយ ចឺម បានជា​អោយគេ​ថើប​ស្រួលៗ​ម្ល៉េះ​? »​។​ករណី​យ៍​នេះ​មានការ​បញ្ចេញមតិ​ផ្សេងៗ​គ្នា​ជុំវិញ​រឿងរ៉ាវ​នេះ​ខណៈ​មាន​ខ្លះ​លើកឡើងថា «​ស្គាល់ idol ចឺម តិចពេក​ហើយ​អូន​» រីឯ​ខ្លះ​ទៀតថា «​កុំ​ទាន់​អាល​ថាអោយ​ពួកគាត់​អី ជូន​កាល​នាយ ចឺម និង មាស នី​តា ពួកគេ​ទាំងពីរ​នាក់​អាចមាន​ទំនាក់ទំនង​លើសពី​នឹង​ផង​ក៏​ថា​បានដែរ ហើយក៏​សង្ឃឹមថា អ្នក​ទាំងពីរ​នឹង​ចេញមុខ​មក​បកស្រាយ​អោយ​គ្រប់គ្នា​បាន​ដឹងផង​ចុះ​ចំពោះ​រឿង​ដែល​បាន​កើតឡើង​នេះ​»​។​ពាក់ព័ន្ធ​ព័ត៌មាន​ដ៏​រសើប​ខាងលើនេះ​កម្ពុ​ជាថ្មី​បានធ្វើការ​ទាក់ទង​ទៅ​តារា​ស្រី មាស នី​តា ដើម្បី​សួរនាំ​ពី​រឿង​នេះដែរ​ប៉ុន្តែ​ត្រូវបាន​កញ្ញា មាស នី​តា ឆ្លើយថា សកម្មភាព​នេះ​គឺ​ខ្លួន​បាន​ជួប​នាយ ចឺម ដោយ​ចៃដន្យ​ក្នុង​កម្ម​ពិធី​ខួបកំណើត​របស់​តារា​ស្រី អាង សុជាតា​។

ដោយឡែក​រឿង​អ្វី​ផ្សេងទៀត​មិនត្រូវ​បាន​កញ្ញា មាស នី​តា​បញ្ជាក់​ទេ​ពោល​គ្រាន់តែ​និយាយថា​ទុក​ឲ្យ​មហាជន និង​អ្នកគាំទ្រ​តាមដាន និង​គិត​យល់​ដោយ​ខ្លួនឯង​ចុះ​។​តារាចម្រៀង​រូប​ស្រស់ មាស នី​តា បាន​បន្ថែម​ដោយ​ខ្លី​ផងដែរ​ថា កន្លងមក​នាង​ធ្លាប់​ជួប​បញ្ហា​យល់ច្រឡំ​បែបនេះ​ជាច្រើន​ដង​មកហើយ​ដូចជា ការសង្ស័យ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ ទុំ សុវត្ថិ និង​ប្អូនប្រុស​របស់​នាង​ជាដើម​។ ហេតុនេះហើយ​ទើប​នាង​មិន​ចង់​បកស្រាយ​អ្វី​ទៀតឡើយ​។​ការពិត​រឿង​មាស​នី​តា​ហុចដៃ​ឲ្យ​នាយ​ចឺម​វា​ជា​រឿង​បុគ្គល​គេ​ពី​នាក់​នោះទេ​តែ​អ្វីដែល​ធ្វើ​ឲ្យ​តារាចម្រៀង​ល្បីឈ្មោះ​ព្រោះ​យក​បទ​ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក​ច្រៀង​ឡើងវិញ​គឺ​រឿង​ជេ​បញ្ចោរ​អតីត​សង្សារ​នាយ​ចឺម​គឺ​អ្ន​មេម៉ាយ​សេង​សុ​ឃីម​ដែល​ធ្វើ​ឲ្យ​នាង​មា​នស​នី​តា​រង​ការរិះគន់​ពី​មហាជន​លេង​បណ្តាញ​សង្គម​។​រឿង​ដែល​ធ្ន​ន់​ធ្ង​រ​ជាង​នេះ​គឺ​កញ្ញា​មាស​នី​តា​ត្រូវ​អ្នក​មេម៉ាយ​សេង​សុ​ឃីម​ប្តឹង​ចូល​តុលាការ​ដោយ​មិនមាន​ការលើកលែង​ឡើយ​បើទោះជា​នាង​មាស​នី​តា​លុប​សារ​សម្លេង​ជេរ​បញ្ចោរ​ចោល​និង​សុំទោស​ក៏ដោយ​។​​មាស នី​តា បានចេញ​មុខ​ប្រតិកម្ម​យ៉ាងខ្លាំង ទៅលើ​អ្នកលេង​តិកតុក​មួយចំនួន​បាន​កាត់​រូបនាង​ប្រៀបធៀប​ជាមួយ សេង សុខ​ឃីម និង​បានសរសេរថា ជា​ប្រពន្ធដើម ប្រពន្ធចុង ដែល​ធ្វើឱ្យ​រឿងនេះ​រាលដាល​ទៅដល់ សេង សុខ​ឃីម រហូត​មានការ​គិតថា អ្នក​មេម៉ាយ​រូបនេះ​ជា​អ្នក​នៅ​ពីក្រោយ​បើកដៃ​ឱ្យ​ហ្វេ​ន​របស់​នាង​កាត់ត​រូប មាស នី​តា ជា​ប្រពន្ធចុង​។​ឡូ​វ​ក្នុងពេល​រឿង​នៅ​ក្តៅគគុក​វា​លេច​ធ្លាយ​រឿង​ថ្មី​មួយទៀត​គឺ​ការ​បែកធ្លាយ​រឿង​កញ្ញា​ពៅ​ស្រី​មាស​ហៅ​មាស​នី​តា​ជា​ស្ត្រី​មេម៉ាយ​មានកូន​ពីរ​តែ​លួច​មក​បន្លំ​ថា​នៅ​ក្រមុំ​!?។a meas nita a meas nita1 a meas nita2 a meas nita3 a meas nita4 

 

 

 

 

​