» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1366 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121042 នាក់

រដ្ឋមន្ត្រី​ការពារ​ជាតិចិន​និង​អាមេរិក​មកជួប​គ្នា​នៅ​សៀមរាប​ក្នុងអំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​

​សៀមរាប​៖ លោក វី ហ្វេ​ង​ហេ រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​លោក ឡយ​ដ៍ អូ​ស្ទី​ន (Lloyd Austin) នឹងមាន​ជំនួប​មួយ​នៅ​ខេត្តសៀមរាប​ប្រទេស​កម្ពុជា អំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​a asean defen4 

​ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ អញ្ជើញ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់ថា​៖ «​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​របស់​ចិន និង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​សហ​រដ្ឋ​អាមេរិក នឹងមាន​ជំនួប​នៅក្នុង​ខេត្តសៀមរាប​»​។​

​លោក វី ហ្វេ​ង​ហេ បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក រួមទាំង​រដ្ឋមន្ត្រី​ប្រទេស​ជា​ដៃគូ​អាស៊ាន មួយចំនួនទៀត នឹងមាន​វត្តមាន​ខេត្តសៀមរាប​ផងដែរ​។​«​អាច​ចាត់ទុកថា កម្ពុជា​ជាទី​កន្លែង​សម្រាប់​ការសម្រុះសម្រួល​មួយ​រវាង​មហាអំណាច ដែល​នឹង​នាំទៅដល់​ស្ថិរភាព​នៅក្នុង​តំបន់ និង​ពិភពលោក​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ស​ម្តេច​តេ​ជោ​។​

​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៩ (9th ADMM-Plus) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​ធ្វើឡើង​ចាប់​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នឹង​ផ្តោតជាសំខាន់​លើ​ការផ្លាស់ប្តូរ​ទស្សនៈ ស្តីពី «​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ដើម្បី ពង្រឹង​សាមគ្គីភាព​សម្រាប់​សន្តិសុខ​ប្រកប ដោយ​ភាព​សុខដុម​»​។ បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត ក៏មាន​កិច្ចប្រជុំ ក្រៅផ្លូវការ​ចំនួន​ពីរ ដែល​សម្តេច​ពិជ័យ​សេនា នឹង​ធ្វើជា​សហប្រធាន រួមមាន​៖ កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី ការពារជាតិ​អាស៊ាន​-​សហរដ្ឋ​អាម៉េរិក និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​ឥណ្ឌា​។

​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី ដើម្បី​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក លើក​ទី​៩ ហើយនឹង​ទទួល​ការ​ចូលជួប​សម្ដែង​ការគួរសម​រួមគ្នា ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក និង​អគ្គលេខាធិការ​អាស៊ាន​។​​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក ក៏​នឹង​ស្តាប់​របាយការណ៍ នៃ​ការអភិវឌ្ឍ​ថ្មីៗ នៅក្នុង​អាស៊ាន ការផ្លាស់ប្តូរ​ទស្សនៈ ស្តីពី «​បរិយាកាស​សន្តិសុខ​តំបន់ និង​អន្តរជាតិ និង​កិច្ចសន្ទនា​ជា​យុទ្ធសាស្ត្រ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ក្នុង​តំបន់ ។​

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នឹងធ្វើ​ពិធី​ផ្ទេរតំណែង​ជា​ប្រធាន​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ជូន​លោក ប្រា​បូ​វូ ស៊ូ​ប៊ីយ៉ា​ន​តូ រដ្ឋមន្ត្រី​ការពារជាតិ នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ដែលជា​ប្រធាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២៣​។​​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរ​បានរៀបចំ​រួចរាល់​ហើយ ក្នុង​ការទទួល​គណៈប្រតិភូ​ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​។​ជាមួយគ្នា​នោះ កិច្ចប្រជុំ​នេះ​ក៏មាន​ទាំង​ការរៀបចំ​កម្លាំង​សមត្ថកិច្ច​ការពារ​សន្ដិ​សុខ សុវត្ថិភាព​ជូន​គណៈប្រតិភូ​ផងដែរ​។a asean defen2 a asean defen3 


​