» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1343 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121019 នាក់

សម្តេច​ហ៊ុនសែន​ប្រាប់ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថាមានតែការចរចារទេដែលបញ្ចប់សង្គ្រាម

​ភ្នំពេញ​៖ លោក វ៉ូ​ឡូ​ឌី​មៀ ហ្ស៊ែ​ល​ឡិន​ស្គី (Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុងពេល​កិច្ចប្រជុំ​អាស៊ាន នាពេលខាងមុខ និង​បញ្ជាក់​ពី​បំណង​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការចូល​ជា ដៃគូរ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន (ASEAN Sectoral Dialogue Partner)​។a hun uyy1

សេចក្តីប្រកាស​លទ្ធផល​ជំនួប​តាម​ទូរស័ព្ទ​រវាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ូ​ឡូ​ឌី​មៀ ហ្ស៊ែ​ល​ឡិន​ស្គី ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា​លោក​ប្រធានាធិបតី​បាន​សម្តែង​ការពេញចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កម្ពុជា​ដែល​បាន​គាំទ្រ និង​បាន​ចូល​ជា​សហ​ស្ថាបនិក​សេចក្តីសម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ និង​ជំហរ​ជាក់លាក់​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន ។

​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ជួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី និង​បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​សោកនាដកម្ម​ដែល​បាននិងកំពុង​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​។ សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ក៏បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការវាយប្រហារ​ថ្មីៗ​ទៅលើ​ទីក្រុង​កៀវ និង​ទីក្រុង​ផ្សេងៗ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​បណ្តាលឱ្យ​មានការ​បាត់បង់​ជីវិត​ប្រជាជន ការរង​របួស​ជាច្រើន និង​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ដាច់​ចរន្តអគ្គិសនី និង​ទឹកស្អាត​យ៉ាងធ្ងន់ធ្ងរ ហើយ​បណ្តាល​ឲ្យ​មាន​វិបត្តិ​ឋា​ម​ពល និង​ស្បៀងអាហារ​ធ្ងន់ធ្ងរ ព្រមទាំង​អតិផរណា​កើនឡើង​នៅ​ទូទាំង​សកលលោក​។​

​សម្តេច​តេ​ជោ នាយក​ដ្ឋ​មន្ត្រី បាន​ចែករំលែក​បទពិសោធន៍​ដែល​កម្ពុជា​បាន​ឆ្លងកាត់ និង​បាន​សង្កត់ធ្ងន់ថា តាម​បទពិសោធន៍​ដែល​កម្ពុជា​បាន​ឆ្លងកាត់ និង​ការស្វែងយល់​របស់ សម្តេច ផ្ទាល់​បាន​បង្ហាញថា គ្មាន​សង្គ្រាម​ណាមួយ​អាច​បញ្ចប់​បាន​ដោយ​ប្រើប្រាស់​សង្គ្រាម​នោះទេ​។​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បញ្ជាក់ថា​កម្ពុជា​ផ្តល់​សារសំខាន់​ដល់​ការចរចា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​សង្ឃឹមថា​ភាគី​ពាក់​ព​ន្ធ័​ទាំងអស់​នឹង​ខិតខំ​រក​ដំ​ដោះស្រាយ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ដើម្បី​អ៊ុយ​ក្រែ​ន​ទទួលបាន​មកវិញ​នូវ​សុខសន្តិភាព ស្ថិរភាព បូរណភាព​ទឹកដី និង​ការអភិវឌ្ឍន៍​។​

​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បានបញ្ជាក់​អំពី​ជំហរ​របស់​កម្ពុជា​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការគោរព​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ប្រឆាំងនឹង​ការឈ្លានពាន ការ​គំរាម ឬ ការប្រើប្រាស់​កម្លាំង​លើ​អធិបតេយ្យភាព បូរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ឬ​ការទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ​។​​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បានលើកឡើង​ផងដែរ​ថា ដោយ​សហការ​ជាមួយ​ប្រទេស​ជប៉ុន កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បញ្ជូន​អ្នកដោះមីន​របស់​កម្ពុជា​ទៅ​ជួយ​បណ្តុះបណ្តាល​ដល់​អ្នកដោះមីន​របស់​អ៊ុយ​ក្រែ​ន​តាម​ពេលវេលា​សមស្រប​។
​ពាក់​ព​ន្ធ័​និង​ទំនាក់ទំនង​ទ្វេភាគី សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បាន​ថ្លែងអំណរគុណ​អ៊ុយ​ក្រែ​ន​ដែល​បាន​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​ទទួលយក​និស្សិត​កម្ពុជា​ក្នុង​កំឡុង​ទស្សវត្សរ៍​៨០ ។ សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ក៏​ធ្លាប់បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​១៩៨១ ផងដែរ​។​

​ពាក់​ព​ន្ធ័​និង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បានស្នើ​ឱ្យ​ប្រទេស​ទាំងពីរ​តែងតាំង និង​ផ្លាស់ប្តូរ​ឯកអគ្គរាជទូត​/​អគ្គរដ្ឋទូត​ទៅវិញទៅមក​។​លោក​ប្រធានាធិបតី ហ្ស៊ែ​ល​ឡិន​ស្គី បាន​ថ្លែងអំណរគុណ និង ស្វាគមន៍​ចំពោះ​កម្ពុជា​ដែលមាន​បំណង​ផ្តល់ជំនួយ​ខាង​ដោះមីន​នេះ​។ លោក​ប្រធានាធិបតី បាន​ឯកភាព​ចំពោះ​ការតែងតាំង ឯកអគ្គរាជទូត​/​អគ្គរដ្ឋទូត​ទៅវិញទៅមក​។ លោក​ប្រធានាធិបតី ហ្ស៊ែ​ល​ឡិន​ស្គី ក៏បាន​អញ្ជើញ សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​តាម​ពេល​សមស្រប​។​

​ពាក់​ព​ន្ធ័​នឹង​កិច្ចការ​អាស៊ាន លោក​ប្រធានាធិបតី ហ្ស៊ែ​ល​ឡិន​ស្គី បានកត់សម្គាល់​ដោយ​ការពេញចិត្ត​និង​បាន​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សេចក្តីថ្លែងការណ៍​ទាំងបី​របស់ អាស៊ាន គាំទ្រ ដល់ អ៊ុយ​ក្រែ​ន និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ចំពោះ​សំណើ​អ៊ុយ​ក្រែ​ន​សុំចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍​(TAC) ។​លោក​ប្រធានាធិបតី បាន​ស្នើសុំ​ថ្លែងស​ន្ទ​កថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុងពេល​កិច្ចប្រជុំ​អាស៊ាន និង​បញ្ជាក់​ពី​បំណង​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការចូល​ជា ដៃគូរ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បាន​ជម្រាបជូន​ថា កម្ពុជា នឹង​បន្តធ្វើ​ការងារ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ឆ្លើយតប​នឹង​បំណង​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការចូល​ជា ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន​នេះ​។​​នៅ​ចុងបញ្ចប់​កិច្ចសន្ទនា សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បាន​ទទួលយក​សេចក្តី​អញ្ជើញ សម្តេច ទៅ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​តាម​ពេលវេលា​សមស្រប​៕​អត្ថបទ​លោក ហ៊​ន សុ​ភ័​ក្រ​a hun uyy 
​