» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 191 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095106 នាក់

១០​ខែ​រកឃើញ​ជនបរទេស​គ្មាន​បណ្ណ​ការងារ​ចំនួន ២.៤១៦​នាក់ ធ្វើការ​ផាកពិន័យ​

 

​ភ្នំពេញ​៖​នគរបាល​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ បានឱ្យដឹងថា គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២២ សមត្ថកិច្ច​កម្ពុជា បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ចំនួន ៣.០៨០​គោលដៅ ត្រួតពិនិត្យ​ពលករ​បរទេស ចំនួន ៣០.៨៣៤​នាក់ ព្រមទាំង​បាន​ផាកពិន័យ​ជនបរទេស​គ្មាន​បណ្ណ​ការងារ​ចំនួន ២.៤១៦​នាក់​។a kheng rith

​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ហត្ថពល​កម្ម​បរទេស នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច​ន្ទ័​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ជាក់​ឱ្យដឹងថា ក្រោម​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​ស្តីពី​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​ជា​រៀងរាល់ឆ្នាំ ដោយបាន​រៀបចំ​ក្រុមការងារ​ចុះ​អធិការកិច្ច​នៅតាម​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ឯកជន​នានា​ទូទាំងប្រទេស​។

សម្តេច​ក្រឡាហោម ស ខេង បានបង្ហាញ​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​បន្ត​អនុវត្ត​ផែនការ​នេះ ឱ្យបាន​ហ្មត់ចត់​ស្របតាម​វិជ្ជាជីវៈ ការទទួលខុសត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បីឱ្យ​ឈានដល់​គោលដៅ​ដែល​យើង​ចង់បាន​។​សម្តេច​ក្រឡាហោម ក៏បាន​ណែនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន និង​ក្រុមហ៊ុន​រោងចក្រ សហគ្រាស អ្នកវិនិយោគ​គិ​ន​នានា ហើយ​ការងារ​នេះ​ផងដែរ ពិតជា​បានរួម​ចំណែក ក្នុងការ​ពង្រឹង​ការងារ​រក្សា​សន្តិសុខ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​នឹងធ្វើ​ឡើង​នាពេល​ខាងមុខនេះ​៕a kheng rith1 a kheng rith2 

​