» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 331 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095246 នាក់

មេ​គយ​ច្រក​ភ្នំ​ដិ​ន បន្ត​អនុញ្ញាត​ឲ្យ​ទំនិញគេចពន្ធ និង​កាកសំណល់ ហូរ​ចូល​ផ្គើ​មេ​គយ​ធំ​និង​នាយករដ្ឋមន្ត្រី​?!


​ខេត្តតាកែវ​៖ មាន​សេចក្តីរាយការណ៍​ថា នៅ​ច្រកព្រុំដែន​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ ក្រៅពី​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​ក្រោម​ការ​ខុប​ឃឹ​ត​គ្នា ក្នុងនោះ លោក ខៀវ សា​ម៉េ​ត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ភ្នំ​ដិ​ន​នេះ​តែម្តង​នៅ បានអនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​នូវ​កាកសំណល់ ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​យ៉ាង​គគ្រឹកគគ្រេង​ថែមទៀត ។​custom phnom din3 

ករណីនេះ​វា​ផ្ទុយ​និង​លិខិត​របស់​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា លោក​បណ្ឌិត គុណ ញឹម លេខ ១៥៥៨-១៨ អ​.​គ​.​រ​. ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​ដែល ជម្រាប​មក លោក លោកស្រី ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ ឲ្យ​មានការ​ពង្រឹង ការត្រួតពិនិត្យ​និង​ទប់ស្កាត់​ការនាំ​ចូល​កាកសំណល់ ផ្លា​ស្ទិ​ក និង​កាកសំណល់​ផ្សេងៗ​គ្រប់​ប្រភេទ​ចូល​ស្រុក​ខ្មែរ​។​

​បើតាម​ពតិ​មាន កាកសំណល់ (​សម្បក​កំប៉ុង​) ត្រូវបាន​គេ​ដឹកជញ្ជូន​ពី​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំ​ដិ​ន ក្នុងនោះ គឺមាន​នាយ​នគរបាល​មួយរូប​ឈ្មោះ ជ្រឹង ឆាយ​មាន​នាទី​ជា អនុប្រធាន​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ច្រក​ភ្នំ​ដិ​ន​នេះ​តែម្តង ជា​អ្នក​ចេញមុខ​ស៊ីឈ្នួល​ដឹក​កាកសំណល់​នេះ ដោយមាន​ឈ្មោះ ចែ ពៅ ជា​អ្នក​យកលុយ​ពី​ឈ្មួញ​វៀតណាម ដើម្បី​មក​រត់ការ​ជាមួយ​សមត្ថកិច្ច នៅ​ច្រក​ភ្នំ​ដិ​ន និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ។​a police Phnomdin custom 

​លោក​ជ្រឹង ឆាយ មាន​រថយន្ត​សម្រាប់​ស៊ីឈ្នួល​ដឹកជញ្ជូន​កាកសំណល់​នេះ ដោយឡែក​ចែ ពៅ គឺជា​អ្នក​យកលុយ ពី​វៀតណាម​មក​រត់ការ ដោយ​ក្នុង​មួយ​តោន ចែ​ពៅ យក​តម្លៃ​៨០​ដុល្លារ ដូច្នេះ ក្នុង​មួយថ្ងៃ លោក ខៀវ សា​ម៉េ​ត មេ​ច្រក​ភ្នំ​ដិ​ន បានអនុញ្ញាត​ឲ្យ​កាកសំណល់​នេះ​ហូរ​ចូល ចាប់ពី​៦០​តោន​ទៅ​១២០​តោន ស្មើនឹង ២​រថយន្ត​យី​ឌុប​ទៅ​៤​រថយន្ត​យី​ឌុប ។​

​សមត្ថកិច្ច​ខ្លះ​បាន​លើកឡើងថា លោក ខៀវ សា​ម៉េ​ត មេ​គយ​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន បានទទួល​កម្រៃ​សេវា​ក្រោម​តុ ពី​ទំនិញ​នាំចូល​គេចពន្ធ បង់ពន្ធ​មិន​គ្រប់ ក្លែងភេទ​ទំនិញ ពី​បង់ពន្ធ​នាំចូល​ខ្ពស់ មក​បង់ពន្ធ​នាំចូល​ទាប ទទួលបាន​ចំណូល ជា​ប្រភព​សេដ្ឋកិច្ច​បុគ្គល និង​បក្ខពួក ក្នុង​មួយៗ​រាប់ម៉ឺន​ដុល្លារ​រួចទៅហើយ ក៏​នៅតែ​ឆ្លៀតឱកាស ឲ្យ​នាំចូល​កាកសំណល់ ដែល​ច្បាប់​ហាមឃាត់​នោះ​ទៀតផង ។​

​សូម​បញ្ជាក់ដែរថា បញ្ហា​កាកសំណល់​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ធ្លាប់ បានចេញ​ចំណារ​មួយ​ផងដែរ ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៥ លើ​លិខិត​លេខ​១៤០៨ ស​សវ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​កាកសំណល់ ។ ប៉ុន្តែ​លោក​ខៀវ សា​ម៉េ​ត​ដែល​ជិត​ចូលនិវត្តន៍ មិនដែល​ខ្វល់​ក្នុង​ឡើយ​គឺ​អនុញ្ញាត​ឲ្យ​លោក ជ្រឹង ឆាយ នាយរង​ការិយាល័យ នគរបាល​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន​នេះ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​អនុញ្ញាត​ឲ្យ​នាំចូល​កាកសំណល់ យ៉ាង​អនាធិបតេយ្យ​បំផុត ។​

សូម​បញ្ជាក់ដែរថា​៖​កាលពី​ថ្ងៃទី​១៩​តុលា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចាប់​រថយន្ត​ធុន​ធំ​ចំនួន​បួន​គ្រឿង ដឹកទំនិញ (​មី និង​ប្រេងឆា​) គេចពន្ធ​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ព្រែក​ចាក និង​ភ្នំ​ដិ​ន ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​មួយចំនួន​នៅ​ច្រក​ទាំងពីរ​នេះ​ផងដែរ​ទើប​អាច​នាំចូល​បាន​។ រថយន្ត​ដឹកទំនិញ​ទាំង​៤​គ្រឿង​នេះ ជា​របស់​ក្រុមហ៊ុន​សួន សុភា អ៊ី​ម​ផត អិ​ច​ផត​។​custom phnom din2 a custom phnom din car custom phnom din 

​