» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 134 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095049 នាក់

លទ្ធផល​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។​​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ នឹង​ពិភាក្សា និង​ឆ្លង​របៀបវារៈ​សំខាន់ៗ​ដូចខាងក្រោម​៖a net ocm4 

១៖ របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន លើក​ទី​១៩ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៤​។​
២៖ សេចក្តីព្រាងច្បាប់​ស្តីពី​ប្រព័ន្ធ​ទឹក​កខ្វក់​។​៣៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​កម្ពុជា ចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ការទទួលយក​បទ​ប្បញ្ញត្តិ​បច្ចេកទេស​រួម​នៃ​អង្គការសហប្រជាជាតិ​សម្រាប់​យានយន្ត បរិក្ខារ និង​គ្រឿងបន្លាស់​ដែល​អាច​បំពាក់ និង​/​ឬ ប្រើប្រាស់​ទៅលើ​យានយន្ត និង​លក្ខខណ្ឌ​សម្រាប់​ទទួលស្គាល់​ទៅវិញទៅមក​នៃ​ការផ្តល់​អនុលោមភាព​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​បទ​ប្បញ្ញត្តិ​អង្គការសហប្រជាជាតិ​។​

អង្គប្រជុំ​ពេញអង្គ​បានសម្រេច​៖១. របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់ចេញ​ក្នុង​វេទិកា រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៩ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៤៖​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន (G-PSF) ក្នុងការ​ចូលរួមចំណែក ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៩ ដែលជា​វេទិកា​លើក​ទី​១ ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ វេទិកា​លើក​ទី​១៩​នេះ បានដាក់​ចេញ​នូវ​វិធានការ កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ចម្បងៗ ចំនួន ១១​ចំណុច រួមមាន (១) ការកែសម្រួល​បរិយាកាស​ធុរកិច្ច​និង ការវិនិយោគ (២) ការ​សម្រាល​បន្ទុក​លើ​អនុលោមភាព (៣) ការសម្រួល​ដល់​ធុរកិច្ច​ក្រោម​ដែន​សមត្ថកិច្ច​ពន្ធដារ (៤) កិច្ច​សម្រួល​ពាណិជ្ជកម្ម​ក្រោម​ដែន​សមត្ថកិច្ច​គយ (៥) ការលើកកម្ពស់​ការដឹក​ជញ្ជូន​និង​ហេដ្ឋារចនាសម្ព័ន្ធ (៦) ការស្តារ​និង​ការលើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ (៧) ការអភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម (៨) វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ (៩) វិស័យ​រ៉ែ​និង​ថាមពល (១០) វិស័យ​សំណង់​និង​អចលនទ្រព្យ និង (១១)​បញ្ហា​ផ្សេងៗ​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ភារកិច្ច​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​ទាំង ១១​ចំណុច​នេះ និង​រាយការណ៍​អំពី​វឌ្ឍនភាព​ជូន​រាជរដ្ឋាភិបាល ជា​រៀងរាល់​៦​ខែម្តង​។ វិធានការ​កែទម្រង់​មុត​ស្រួច ជា​កញ្ចប់ ដែល​បាន​ដាក់ចេញ​ដោយ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ទាំង ១១​ចំណុច​ខាងលើ ត្រូវបាន​បំបែក​ជា​វិធាន ការ​លម្អិត​តូចៗ ចំនួន​១៨៨ និង​ត្រូវបាន​បែង​ចែកជា ៣​ប្រភេទ គឺ (១) សម្រេចបាន​ពេញលេញ (​ចក់​ទូរ​ត្រូវបាន អនុវត្ត និង (៣) មិនទាន់​ត្រូវបាន​អនុវត្ត​។ ជា​លទ្ធផល វិធាន​ការដែល​សម្រេច​បាន​ពេញលេញ មាន​ប្រមាណ​(​ស្មើនឹង ១០៨​វិធានការ​) វិធាន​ការដែល​កំពុង​ត្រូវបាន​អនុវត្ត​មាន​ប្រមាណ ៤៣% (​ស្មើនឹង ៨០​វិធានការ​) ភាគច្រើន​ជា​វិធានការ​ដែលមាន​លក្ខណៈ​ជា​ចរន្ត តម្រូវឱ្យមាន​ការអនុវត្ត​ជា​បន្តបន្ទាប់ និង​វិធានការ​ខ្លះទៀត គឺ​ពុំទាន់ ដល់ពេល​វេលា​កំណត់​ត្រូវអនុវត្ត​។ វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ ក្រោម​គំនិត ផ្តួចផ្តើម​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន ចាត់ទុកជា​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​បើកទូលាយ ដើម្បី​បំពេញ​តួនាទី​ជា​យន្តការ​យ៉ាងសំខាន់ ក្នុងការ​អនុញ្ញាត ឱ្យ​ផ្នែក​ឯកជន​លើកឡើង​នូវ​សំណូមពរ និង​បញ្ហា​ប្រឈម ជូន​រាជរដ្ឋាភិបាល​ពិនិត្យ ដោះស្រាយ និង​អន្តរាគមន៍​។​

២. សេចក្តីព្រាងច្បាប់​ស្តីពី​ប្រព័ន្ធ​ទឹក​កខ្វក់​៖​សេចក្តីព្រាងច្បាប់​នេះ មាន ១៦​ជំពូក និង​១១៣​មាត្រា ដែល​កំណត់​អំពី​ការគ្រប់គ្រង​ការអភិវឌ្ឍ​ការ សាងសង់ ការជួសជុល ការថែទាំ ការធ្វើ​ប្រតិបត្តិការ និង​ការប្រើប្រាស់​ប្រព័ន្ធ​ទឹក​កខ្វក់ ក្នុង​គោលបំណង​ធានា ប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ប្រព័ន្ធ​ទឹក​កខ្វក់ និង​ការការពារ​បរិស្ថាន រួមចំណែក​ធ្វើឱ្យ ប្រសើរឡើង​នូវ​សុខុមាលភាព​សាធារណៈ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ បើទោះបីជា​ប្រទេស​កម្ពុជា មាន​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ទឹក​កខ្វក់​ស្រាប់ និង​កំពុង​សាងសង់​ថ្មី​ជាច្រើន​នៅ​ទូទាំង​រាជធានី​-​ខេត្ត ក៏ដោយ បច្ចុប្បន្ន ប្រទេស​កម្ពុជា​ពុំទាន់​មាន​លិខិតបទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​គ្រប់គ្រាន់​នៅឡើយ​។

ក្នុងន័យនេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ផ្តួចផ្តើម​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ ចាប់តាំងពី​ឆ្នាំ ២០១៣ ដោយ​ផ្អែកលើ​មូលដ្ឋាន​សិក្សា​ស្រាវជ្រាវ ពិគ្រោះ​និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​ជាអាទិ៍ ក្របខណ្ឌ កម្មវិធី​នយោបាយ គោលនយោបាយ​ជាតិ​នានា លិ​ខិ​តូប​ករ​ណ៍ សន្ធិសញ្ញា អនុសញ្ញា​អន្តរជាតិ ច្បាប់ និង​លិខិត បទដ្ឋាន​គតិយុត្ត​ជាតិ និង​អន្តរជាតិ ព្រមទាំង​ទទួលបាន​ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ក្នុង​ឆ្នាំ​២០០០ ដើម្បី​ជួយ​សិក្សា​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​នេះ​។ សេចក្តីព្រាងច្បាប់​ស្តីពី ប្រព័ន្ធ​ទឹក​កខ្វក់​បានដាក់​ឆ្លង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​ជំនាញ និង​កម្រិត​នយោបាយ​ជាមួយ​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ សរុប​ចំនួន ១១៦​លើក​។​

​ប្រព័ន្ធ​ទឹក​កខ្វក់ រួមផ្សំ​ឡើង​នូវ​សមាសភាគ​ជាអាទិ៍ ប្រព័ន្ធ​លូ ស្ថានីយ​បូម ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ សំណង់​សិល្ប​ការ្យ​ទឹក​កខ្វក់​ផ្សេងទៀត ដែលជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ទីក្រុង ទីប្រជុំជន និង​ដើរ តួនាទី​ក្នុងការ​ប្រមូល​ទឹក​កខ្វក់​ពី​ប្រភព​ផ្សេងៗ រួមទាំង​ជំនន់​ទឹកភ្លៀង​បញ្ជូន​ទៅធ្វើ​ប្រព្រឹត្ត​កម្ម មុននឹង​បង្ហូរ​ចូលក្នុង តំបន់​ទឹក​សាធារណៈ​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​កំណត់​ជា​ការងារ​អាទិភាព​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​- ដំណាក់កាល​ទី​១ ក្នុង​បញ្ច​កោណ​ទី​៤ ត្រង់​មុំ​ទី​៤ ចំណុច​ទី​៥ ដែល​តម្រូវឱ្យ​មានការ​រៀបចំ​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទឹក កខ្វក់​។ កម្ពុជា​បាន​ប្តេជ្ញា​ធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ឱ្យសម្រេចបាន ៥០% នៅ​ឆ្នាំ​២០៣០ ស្របតាម​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDG)​។​

៣. សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ការ ទទួលយក​បទ​ប្បញ្ញត្តិ​បច្ចេកទេស​រួម នៃ​អង្គការសហប្រជាជាតិ សម្រាប់​យានយន្ត បរិក្ខារ និង​គ្រឿងបន្លាស់ ដែល អាច​បំពាក់ និង​/​ឬ ប្រើប្រាស់​ទៅលើ​យានយន្ត និង​លក្ខខណ្ឌ​សម្រាប់​ការទទួលស្គាល់​ទៅវិញទៅមក​នៃ​ការផ្តល់ អនុលោមភាព ដោយ​ឈរលើ​មូលដ្ឋាន​នៃ​បទ​ប្បញ្ញត្តិ​អង្គការសហប្រជាជាតិ ។​​សេចក្តីព្រាងច្បាប់​នេះ មាន​១៦​មាត្រា និង​ឧបសម្ព័ន្ធ​ចំនួន​២ បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើឱ្យមាន​ឯក ភាវូបនីយកម្ម​លើ​បទ​ប្បញ្ញត្តិ ស្តង់ដា​សុវត្ថិភាព បទដ្ឋាន​បច្ចេកទេស និង​ការការពារ​បរិស្ថាន​ក្នុង​វិស័យ​យានយន្ត ជាមួយ​បណ្តា​រដ្ឋ​ភាគី​ដទៃ​។

លើសពីនេះ ដោយសារ​អាស៊ាន​បាន​ទទួលយក​កិច្ចព្រមព្រៀង​អង្គការសហប្រជាជាតិ ឆ្នាំ​១៩៥៨ ជា​មូលដ្ឋាន​ស្តង់ដា​រួម​លើ​បច្ចេកទេស​យានយន្ត បរិក្ខារ និង​គ្រឿងបន្លាស់​សម្រាប់​ទីផ្សារ​រួម​អាស៊ាន ដូចនេះ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​កាតព្វកិច្ច​ចូល​ជា​រដ្ឋ​ភាគី​នៃ​កិច្ចព្រមព្រៀង​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៥៨ នេះ​។ ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដែល​បាន​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​នេះ​រួចហើយ រួមមាន ប្រទេស​ម៉ាឡេស៊ី ថៃ ហ្វីលីពីន និង​ប្រទេស​វៀតណាម ខណៈ​ប្រទេស​សមាជិក​មួយចំនួនទៀត រួមមាន ឡាវ មី​យ៉ាន់​ម៉ា សិង្ហ​បុរី ប្រ៊ុយណេ ឥណ្ឌូណេស៊ី កំពុង​រៀបចំ​ស្នើ​សុំចូល​ជា​សមាជិក​។ ដោយឡែក កម្ពុជា​បាននិងកំពុង​រៀបចំ​នី​តិ​វិធី ដើម្បី ស្នើសុំ​ចូល​ជា​សមាជិក​ឱ្យបាន​ត្រឹម​ឆ្នាំ​២០២៥​។​

​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដោយ​ជួយ​បង្កើត បរិយាកាស​អំណោយផល​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ផលិត និង​ដំឡើង​យានយន្ត បរិក្ខារ និង គ្រឿងបន្លាស់ ជួយ​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​លើ​ការអភិវឌ្ឍ ការផលិត និង​ដំណើរការ​ស្នើសុំ​លិខិតបញ្ជាក់ អនុលោមភាព ព្រមទាំង​អាច​នាំចេញ​ផលិតផល​របស់ខ្លួន​ទៅក្នុង​ទីផ្សារ​អន្តរជាតិ​ដោយ​មិនមាន​រនាំង​បច្ចេកទេស និង​អ្នកប្រើប្រាស់​នៃ​បណ្តា​ប្រទេស​ជា​រដ្ឋ​ភាគី​នឹង​ទទួលបាន​យានយន្ត​ប្រកបដោយ​គុណភាព សុវត្ថិភាព​ខ្ពស់ តម្លៃ សមរម្យ សន្សំសំចៃ​ថាមពល និង​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​។ កិច្ចព្រមព្រៀង​អង្គការសហប្រជាជាតិ ឆ្នាំ​១៩៥៨ បានក្លាយ​ជា​បទ​ប្បញ្ញត្តិ​ស្តង់ដា​បច្ចេកទេស​សកល​ចម្បង​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​យានយន្ត ដើម្បី ឆ្ពោះទៅរក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដោយ​ធានា​សន្តិភាព ស្ថិរភាព​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម និង​ការ ការពារ​បរិស្ថាន​៕a net ocm a net ocm1 a net ocm2 a net ocm3 


​