» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 170 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095085 នាក់

នគរបាល​ហៅ មនុស្ស ៣​នាក់ មក​ធ្វើ​កិច្ចសន្យា និង​សុំទោស​ជា​សាធារណៈ ពាក់ព័ន្ធ​ការសម្តែង​ក្នុង​វិ​ដេ​អូ និយាយ​ពាក្យ​ប៉ះ​រឿង​ប្រដាប់​

 

​ភ្នំពេញ​៖​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​តួ​វីដេអូ​២​នាក់​និង​ម្ចាស់​ផេ​ក​ម្នាក់​នៃ​ក្រុម​បាវិត មក​ធ្វើ​កិច្ចសន្យា​ឈប់ និង​សុំទោស​ជា​សាធារណៈ ពាក់ព័ន្ធ​ផុស​ឃ្លី​ប​វីដេអូ​សម្តែង​ដោយនិយាយ​គ្មាន​សី​លធ​ម៍​នៅ​ព្រឹក​ថ្ងៃទី​២៦​កក្កដា​។a bad word 

ការកោះហៅ​នេះ ធ្វើឡើង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាលរ​ជ​ធានី​ភ្នំពេញ បន្ទាប់ពី​បានឃើញ​គណនី​ផេ​ក​ហ្វេ​សបុ​កមួយ​ដែលមាន​ឈ្មោះថា Kaa Offical បាន​ផុស​ឃ្លី​ប​វីដេអូ​ចំណងជើង​ថា "​វិប្បដិសារី​" នៅលើ​សណ្តា​ញ​សង្គម​ហ្វេ​ស​បុក ទាក់ទង​ទៅនឹង​សកម្ម​ភាពបុរស​០២​នាក់ សម្តែង​សកម្មភាព ដោយនិយាយ​ពាក្យពេជន៍ អសីលធម៌ អាសអាភាស កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​សង្គម ហើយក៏​មានការ​ផ្ទះ​ប្រតិកម្ម​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ផងដែរ​។

​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ផែន​ការងារ​សន្តិសុខ សហការ​ជាមួយ​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​យេនឌ័រ បានធ្វើ​ការកោះហៅ​បុគ្គល​ទាំង​០៣​នាក់ ឲ្យ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា និង​សុំទោស​ជា​សាធារណ​:​នូវ​កំហុស​របស់ខ្លួនបុ​គ្ក​ល​ទាំង​០៣​នាក់​រួមមាន​៖១- ឈ្មោះ វណ្ណា ឌី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​សិល្បៈករ (​តួ​សម្តែង​)២- ឈ្មោះ ងួន ពិសី ភេទ​ប្រុស អាយុ​១៨ មុខរបរ សិល្បៈករ៣- ឈ្មោះ ពៅ ដេវីដ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង​ផេ​ក។

​មក​ស្នងការ បុគ្គល​ទាំង​៣​នាក់ ក៏​សុខចិត្ត​ព្រម​ទទួលកំហុស​ទាំងអស់ ដែល​ខ្លួន​បាន​ប្រព្រឹត្តិ ហើយ​សន្យា​ឈប់​ថត វីដេអូ​ណាមួយ ដែល​ប៉ះពាល់​ដល់​សង្គម​ទៀតហើយ​។​សូមបញ្ជាក់ថា មនុស្សទាំង​៣​នាក់​នេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុម​សម្តែង ដែលមាន​ឈ្មោះថា ក្រុម​បាវិត ដែលបានចេញ​វីដេអូ​កិច្ចសម្ភាសន៍​និយាយ​ពី​ការ​រួមភេទ​ជាមួយ​អ​និតិ​ជន ហើយ​ត្រូវបាន​ផ្ទុះ​ពេញ​បណ្តាញ​សង្គម និង​មានការ​រិះគន់​ពី​បណ្តាញ​សង្គម​ជាច្រើន​៕a bad word1 

​