» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1150 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082676 នាក់

នាវា​ដែល​លួច​ដឹក​ប្រេង​ពី​ស្រុក​ខ្មែរ​ចាប់បាន​នៅ​ឥណ្ឌូណេស៊ី​

 

​ឥណ្ឌូណេស៊ី​៖​នៅ​ថ្ងៃ​ពុធ​ទី​២៥​សីហា​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា ខ្លួន​បាន​រឹបអូស​យក​នាវា​ដឹក​ប្រេង​មួយគ្រឿង ដែល​រង​ការ​ចោទថា​បាន លួច​ប្រេង​ឆៅ ចេញពី​កម្ពុជា​ចំនួន​ជិត​៣០​ម៉ឺន​ធុង​។a oil ship

​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ឲ្យ​ដឹងថា​នាវា​ឈ្មោះ MT Strovolos ដោត​ទង់ជាតិ​បា​ហា​ម៉ា បានធ្វើ​ដំណើរ​ចេញពី​ឆ្នេ​សមុទ្រ​ស៊ូ​ម៉ា​ត្រា​កាលពី​ថ្ងៃទី​២៧​កក្កដា ពោលគឺ​តែ​បុ​ន្មា​ន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បានចេញ​សេចក្ដីប្រកាស​ពណ៌​ក្រហម​មួយ​ទៅកាន់​ប៉ូលីស​ព្រហ្មទណ្ឌ​អន្តរជាតិ អាំងទែ​ប៉ូល ដើម្បី​សុំ​ការសហការ​ក្នុងការ​រឹបអូស​នាវា ដែល​បាន​លួច​ដឹក​ប្រេង​ឆៅ​ចេញពី​កម្ពុជា​នោះ​។ អាជ្ញាធរ​យោធា​ឥណ្ឌូនេស៊ី​បាន​បើក​ការសួរចម្លើយ​លើ​នាវិក​នៅលើ​នាវា ដែលមាន​ជនជាតិ​ឥណ្ឌា​ចំនួន​១៣​នាក់ ជនជាតិ​បង់​ក្លា​ដែ​ស​ចំនួន​៣​នាក់ និង​ជនជាតិ​មី​យ៉ាន់​ម៉ា​ចំនួន​៣​នាក់​។

នាវា​ដែលមាន​ផ្ទុក​ប្រេង​លួច​ពី​កម្ពុជា​នោះ មាន​ប្រវែង ១៨៣​ម៉ែត្រ និង​មាន​ទិសដៅ​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ​ទៅកាន់​កោះ បា​ថា​ម នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។ នាវា​នេះ​បាន​បិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​របស់ខ្លួន ព្រមទាំង​បាន​បោះ​យុថ្កា​ដោយ​ខុសច្បាប់​នៅលើ​ដែនទឹក​នៃ​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី​។​
​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់ថា ប្រធាន​ក្រុម​នាវិក​ដែលមាន​សញ្ជាតិ​បង់​ក្លា​ដេ​ស អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ១​ម៉ឺន​៤​ពាន់​ដុល្លា​សហរដ្ឋអាមេរិក ប្រសិនបើ​ពួកគេ​ត្រូវបាន​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​រំលោភ​ដែនសមុទ្រ​។ និង​ថា «​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី នឹង​មិនមាន​ភាពស្ទាក់ស្ទើ​រ​ក្នុងការ​ចាត់វិធានការ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ណាមួយ ដែល​បាន​ប្រព្រឹត្តិ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះឡើយ​»​។​

​លោក​ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​ធនធាន​រ៉ែ និង​ថាមពល​កម្ពុជា​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​បាន​រាយការណ៍​មក​រដ្ឋាភិបាល​យើង​ថា ក្រុម​នាវិក​បាន​លួច​យក​ប្រេង​ឆៅ​ដែលមាន​ចំនួន ២៩​ម៉ឺន​បា​រែ​ល​ចេញពី​កម្ពុជា ប៉ុន្តែ​ត្រូវបាន​នាវា​ដឹក​ប្រេង​ឆ្លើយតប​ថា​ដោយសារ​ក្រុមហ៊ុន​ជំពាក់​លុយ​ពួកគេ​។​» លោក​បន្ថែមទៀតថា កម្ពុជា​និង​ឥណ្ឌូនេស៊ី​កំពុង​សហការគ្នា​ដើម្បី​បញ្ជូន​ប្រេង​លើ​នាវា​នោះមក​ឲ្យ​កម្ពុជា​វិញ​។​

​គួរ​បញ្ជាក់ថា​ប្រេង​ឆៅ​របស់​កម្ពុជា​ចំនួន​២៩​ម៉ឺន​បារ៉ែល ដែល​ក្រុមហ៊ុន KrisEnergy បូម​បាន​ពី​តំបន់​អណ្ដូង​អប្សរា​ឬ​ប្លុក​A ត្រូវបាន​អ្នកបើកបរ​កប៉ាល់​ផ្ទុក​ប្រេង​នោះ លួច​ដឹក​ចូលក្នុង​ទឹកដី​ប្រទេស​ថៃ​កាលពី​ខែមិថុនា​។ អគ្គនាយក​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា អ្នក​ដែល​បញ្ជា​ឱ្យ​កប៉ាល់​ដឹក​ប្រេង​របស់​កម្ពុជា​រត់​នោះ គឺជា​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន KrisEnergy៕

​