» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3371 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123047 នាក់

កម្ពុជា​ចុះហត្ថលេខា​លើ​ឯកសារ​ពីរ​ដើម្បី​ជម្រុញ​ពាណិជ្ជកម្ម​ក្នុង​ដំណើ​ទស្សនកិច្ច​ប្រធានាធិបតី​ទី​ម័​រ​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា ប្រធានាធិបតី​ទី​ម័​រ​ខាងកើត បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា នា​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​វិមាន​សន្តិភាព​។a hun timor2 

​ឯកសារ​ទ្វេភាគី​ទីមួយ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកស្រី​បណ្ឌិត រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត និង​លោក ប៉ាន សូរ​សក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​រវាង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត និង​រាជរដ្ឋាភិបាល និង​ព្រះរាជាណាចក្រ​កម្ពុជា ។
​ឯកសារ​ទី​ពីរ ចុះហត្ថលេខា​ដោយ​លោកស្រី​បណ្ឌិត​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត និង​លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្ដីពី​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវអាកាស​រវាង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត និង​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា​។


​មុន​មានការ​ចុះហត្ថលេខា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ លោក​បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា (Jose Ramos-Horta) ប្រធានាធិបតី​ទី​ម័​រ​ឡេ​ស្ត (​ទី​ម័​រ​ខាងកើត​) បាន​ជំរុញ​ឱ្យ​វិនិយោគិន​ទី​ម័​រ មក​វិនិយោគ​លើ​វិស័យ​កែច្នៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា ហើយ​នាំចេញ​អង្ករ​ពី​ទៅកាន់​ប្រទេស​ទី​ម័​រ​ឱ្យបាន​កាន់តែច្រើន​។​

​លោក ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា វ័យ ៧២​ឆ្នាំ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២​។ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព នៅ​រសៀល ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២​នេះ​។​​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នៅក្នុង​ជំនួប​នេះ លោក​ប្រធានាធិបតី បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ទី​ម័​រ​ខាងកើត ជាពិសេស​ទៅលើ​វិស័យ​អភិវឌ្ឍ កសាង​ជាតិ ស្ថិរភាព​សង្គម ។​

​លោក អ៊ាង សុផល្លែត បាន​បញ្ជាក់ថា «​ក្នុងន័យនេះ​ឯកឧត្តម​ក៏បាន​បញ្ជាក់ជូន​សម្តេច​តេ​ជោ​នូវ​បំណង​ចង់​ពង្រីកពង្រឹង ចំណងមិត្តភាព ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែខ្លាំង​ឡើង តាមរយៈ​ឱ្យមាន​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​»​។​​សម្តេច​តេ​ជោ បាន​សម្តែង​ស្វាគមន៍​ចំពោះ​ការហោះហើរ​ត្រង់​រវាង​ទី​ម័​រ​ខាងកើត និង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តេច​បានចាត់ទុក​ថា ការហោះហើរ​ត្រង់នេះ នឹងចូលរួម​ចំណែក​ព​ង្រី​ក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

​លោក អ៊ាង សុផល្លែត បាន​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ដែល ឯកឧត្តម ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស ចង់​ពង្រីក​រវាង​ប្រទេស​ទាំងពីរ​នេះ ជាពិសេស​លើ​វិស័យ​កសិកម្ម​នោះ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា គប្បី​ណា​មាន​អ្នកវិនិយោគ​ទី​ម័​រ​ខាងកើត មក​វិនិយោគ​នៅ​កម្ពុជា​យើង លើ​ម៉ាស៊ីនកិនស្រូវ លើ​ម៉ាស៊ីន​ស​ម្ងួ​ត ក៏ដូចជា​ទិញស្រូវ​អង្ករ​ពី​កម្ពុជា​យើង​ដើម្បី​ធ្វើ​ការទិញ​កិន​ហើយ​នាំ​ចេញទៅ​ប្រទេស​ទី​ម័​រ​ខាងកើត​តែម្តង​»​។​
​សម្តេច​បានបញ្ជាក់​ប្រាប់​លោក​ប្រធានាធិបតី​ថា កម្ពុជា​បានអនុញ្ញាត​ឱ្យ​បរទេស​វិនិយោគ​១០០​ភាគរយ ហើយ​នេះ​ជា​កត្តា​សំខាន់​សម្រាប់​អ្នកវិនិយោគ​របស់​ទី​ម័​រ​ខាងកើត​មកកាន់​កម្ពុជា​។ សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​ជំរុញ អនុវត្ត​លើ​រាល់​អនុស្សារណៈ​ទាំងឡាយណា ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ចុះហត្ថលេខា​ហើយ ហើយ​ក៏បាន​ស្នើសុំ​ឱ្យមាន​ការពិនិត្យ​ជំរុញ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ក៏ដូចជា​វិស័យ​សន្តិសុខ​ផងដែរ​៕a hun timor1 

​