» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34051 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076217 នាក់

ឆ្នាំ​២០២០​រដ្ឋ តម្លើង​លុយ​ឃុំ​សង្កាត់​នីមួយៗ នឹង​លុយ​ទិញស្រូវ


​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានប្រកាស​បង្កើន​ថវិការ​សម្រាប់​ឆ្នាំ​២០២០​សម្រាប់​ឃុំ​សង្កាត់​និង​លុយ​សម្រាប់​កម្ចី​ទិញស្រូវ​ពី​កសិករ​។​a rice kro 

​នៅ​រសៀល​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៩​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) ក្នុង​ពិធី​បិទ​សិក្ខាសាលា​ជាតិ​ស្ដីពី ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ឃុំ​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​សរុប​ជា​មធ្យម​ចំនួន​ប្រមាណ ១២២,០០០​ដុល្លារ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាន់តែ​មានលទ្ធភាព​អាច​ចូលរួម​ដោះស្រាយ​នូវ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយៗ​។​

​សម្ដេច​ក្រឡាហោម ស ខេង​ថា ថវិកា​នេះ នឹង​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដែល​រហូតដល់​ឆ្នាំ​២០២៣ រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​សរុប​ជា​មធ្យម ចំនួន​ជាង​១៣២.០០០​ដុល្លារ​។​ក្នុងនោះ​ឃុំ​សង្កាត់​ខ្លះ​ដូចជា​សង្កាត់​ប៉ោយប៉ែត នៃ​ក្រុង​ប៉ោយប៉ែត និង​ឃុំ​ក្រែក​នៃ​ស្រុក​ពញាក្រែក​ជាដើម​នឹង​ទទួលបាន​ថវិកា​សរុប​ច្រើនជាងគេ មាន​រហូតដល់​ចំនួន​ប្រមាណ​៤៥០,០០០​ដុល្លារ នៅ​ឆ្នាំ​២០២៣ ។ នាពេល​ថ្មី​កន្លងមកនេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ចំនួន​៣ ស្តីពី​ការកែសម្រួល​រចនាសម្ព័ន្ធ និង​មុខងារ​របស់ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​អនុក្រឹត្យ​មួយទៀត​ស្តីពី​ការផ្ទេរ​មុខងារ​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អះអាងថា រាជរដ្ឋាភិបាល មានចិត្ត​មុះ​មុត​ក្នុង​ការបន្ត​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កំណែទម្រង់​សំខាន់ៗ​ដទៃទៀត ដើម្បី​រួមចំណែក​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ភាព​ចម្រើន​រុងរឿង​។​

​ដោយឡែក​ធនាគារ​អភិវឌ្ឍន៍ជនបទ បានប្រកាស​ជូនដំណឹង​ដល់​សាធារណជន ប្រជាកសិករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នកប្រមូល​ទិញស្រូវ​ទាំងអស់​ជ្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ចេញ​ថវិកា​បន្ថែមចំនួន ៥០​លាន​ដុល្លារ និង​បានប្រែក្លាយ «​ធនាគារ​អភិវឌ្ឍន៍ជនបទ​» ទៅជា «​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​» សម្រាប់​បម្រើ​វិស័យ​កសិកម្ម ជាពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញស្រូវ​ពី​កសិករ ហើយ​ស្តុក​ទុក កិន​កែច្នៃ និង​នាំចេញ​ដែល​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បាន ចាប់ពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ​តទៅ​។​

«​ធនាគារ​អភិវឌ្ឍន៍ជនបទ​» សូម​ប្រកាសជូន ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នកប្រមូល​ទិញស្រូវ បន្ត​ប្រមូល​ទិញស្រូវ​ក្នុងតម្លៃ​សមស្រប សម្រាប់​ស្តុក​ទុក​ធ្វើជា​វត្ថុ​ធានា​បំណុល ដើម្បី​ទទួលបាន​ឥណទាន​ស្របតាម​លក្ខខណ្ឌ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​។​​ឯ ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏ កាលពី​ថ្ងៃទី ២៨ វិច្ឆិកា​នេះ បានលើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា លោក «​សោកស្តាយ​» ដល់​កសិករ ដោយសារតែ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​ឆ្នាំនេះ​។​លោក​ថា​ត្រូវការ​ថវិការ​ប្រមាណ​២០០​លាន​ដុ​លា្​រ​សម្រាប់​ប្រមូល​ទិញស្រូវ​ជួយ​កសិករ​។a sar kheng commune a sar kheng commune1 

 

​