» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 787 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095702 នាក់

មេបញ្ជាការ​វរៈ​សេនា​តូច​លេខ ៣៩៤ ជាំ​ម្សា​ន្ត ខេត្តព្រះវិហារ ប្រើ​អំពើ​ហឹ​ង្សា​រលើ​អ្នកសារព័ត៌មាន​ទាំងយប់​ដល់ផ្ទះ


​ខេត្តព្រះវិហារ ៖​លោក យឿ​ង សែ មេបញ្ជាការ​វរៈ​សេនា​តូច​លេខ ៣៩៤ ចំណុះអោយ​កងពលតូច​អន្តរាគមន៍​លេខ​៩ ប្រចាំ​ទិស​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ត្រូវបាន​គេ​រាយការណ៍​ថា​បានមក បង្ករ​ហិង្សា​វាយដំ ដល់ផ្ទះ មកលើ​អ្នកសារព័ត៌មាន​មួយរូប បណ្ដាលឱ្យ​បែក​ឈាម​ច្រមុះ​ហូរឈាម​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​នោះទេ នៅ​យប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ ២០២២ នៅ​ចំណុច​ក្មុង​ផ្ទះ​របស់​អ្នកសារព័ត៌មាន ស្ថិតនៅ​ស្រុក​ជាំ​ម្សា​ន្ត ខេត្តព្រះវិហារ ។​a beat jour 

ប្រភពព័ត៌មាន​បា​នប​ន្ថែ​ម​ឲ្យ​ដឹងថា មូលហេតុ​លោក យឿ​ង សែ មក​បង្ករ​ហិង្សា​ដល់​អ្នកសារព័ត៌មាន ឈ្មោះ ស៊ូ សេង​ហាក់ បំរើការ​នៅ​សារព័ត៌មាន មរកត​គឺ​បន្ទាប់ពី រូបលោក​អ្នកកាសែត​រូបនោះ​គាត់​បាន​ចុះ​ទៅយក​ព័ត៌មាន ពាក់ព័ន្ធ​ទៅនឹង​រូបលោក យឿ​ង សែ ដែល​សង្ស័យថា​ឃុបឃិត​គ្នា​រកស៊ី​បទល្មើស បើក​សិប្បកម្ម ដោយ​ខុសច្បាប់​ក្នុងស្រុក​ជាំ​ម្សា​ន្ត ខេត្តព្រះវិហារ នៅក្នុង​ទី​បញ្ជា​រការ​វរៈ​សេនា​តូច​លេខ ៣៩៤ ។​ករណី​យ៍​កើតឡើង​លោក​ស៊ូ សេង​ហាក់ និង​ក្រុមគ្រួសារ កំពុង​អង្គុយ​បរិភោគ​អាហារ​ពេល​ល្ងាច​ស្រាប់តែ​ឈ្មោះ យឿ​ង សែ មក​វ៉ៃ​ប្រើ​ហិង្សា​ទៅលើ​រូប​ខ្លួន​ដោយ​មិនដឹង​រឿង​មូលហេតុ​ច្បាស់ លាស់​ទេ​?​។ ក្រោយពី​បង្ករ​ហិង្សា​លើ​អ្នកសារព័ត៌មាន​ហើយ លោក យឿ​ង សែ បានគេច​ខ្លួន​បាត់ស្រមោល​ឈឹង​ពី​កន្លែងកើតហេតុ​តែម្ដង ។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​អ្នកសារព័ត៌មាន​បានធ្វើ​ការ សុំ​បំ​ភ្លី​ពី​លោក​វរសេនីយ៍ ឯក​.​យឿ​ង សែ តាម​ទូរស័ព្ទ លោក​បានឱ្យដឹងថា : លោក​បាន​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកសារព័ត៌មាន​កាលពី​យប់​ថ្ងៃទី ២២ ខែសីហា​ឆ្នាំ​២០២២ នេះ​ពិតប្រាកដ​មែន​ដោយសារ​ការយល់ច្រឡំ​បន្តិចបន្តួច ហើយ​លោក​ក៏បាន​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​រួចរាល់​ហើយ​ដែរ​។​​លោក​វរសេនីយ៍ឯក យឿ​ង សែ បានបញ្ជាក់​បន្ថែមទៀត​ថា លោក​មិនបាន​វ៉ៃ​ទេ​គឺ​គ្រាន់តែ​ក្រ​វេស​ដៃ​ទៅ​ចំ​(​ច្រមុះ​)​តែប៉ុណ្ណោះ ។​ទាក់ទង​រឿង​រកស៊ី​ឈើ​លោក​ទទួលស្គាល់ថា​កន្លង​មក​លោក​ក៏បាន​ធ្លាប់​រកស៊ី​បន្តិចបន្តួច​មែន ប៉ុន្តែ​ដោយ​ខឹង​នឹង​អ្នកសារព័ត៌មាន​យក​រូប​ចាស់ៗ​មក​ដាក់ចុះ​ផ្សាយ​ពី​លោក ហើយ​ឥឡូវនេះ​បាន​សម្របសម្រួល​ចប់​អស់ហើយ​? ។​អ្នកសារព័ត៌មាន​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​សាមីខ្លួន​ជនរងគ្រោះ បន្ថែមទៀត តើ​រឿងនេះ​ត្រូវបាន​បញ្ចប់​ដូច​លោក​វរសេនីយ៍ឯក​បញ្ជាក់​ដែរ​ឬ​អត់​នោះទេ​? ៕a beat jour1 

​