» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 323 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095238 នាក់

បែកធ្លាយ​ឧ​ត្ត​ម​សេនីយ៍នៅស្នងការនគរបាលកំពង់ស្ពឺ​ម្នាក់​បន្លំ​កែ​ឈ្មោះ​លួច​រៀបការ​ប្រពន្ធ​ថ្មី​

​កំពង់ស្ពឺ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ដែល​គេ​ស្គាល់​ថា ជា​ស្នងការរង នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​លួច​កែ​ឯកសារ​អត្តសញ្ញាណ​ដើម្បី​លួច​រៀបការ​ប្រពន្ធ​ថ្មី​ម្នាក់ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ប្រពន្ធ​ដឹង​ចេញមក​តវ៉ា ។a marry faka 

​ករណី​យ៍​នេះ​មន្ត្រី​សាលាឃុំ​កាហែ​ង បានឱ្យដឹងថា លោក ង៉ា​ម រី ឬ​លោក ឃុ​ត វ​ឌ្ឍ​នា បាន​ទៅ​ស្នើសុំ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ត្រឹមត្រូវ ដែលមាន​ការបញ្ជាក់​ពី​ភាព​ពោះម៉ាយ​ដោយ លោក​ចៅសង្កាត់​បឹង​សាឡាង និង មាន​ទីលំនៅ​ភូមិ​១២ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​លោក ង៉ា​ម រី បានដាក់​ពាក្យ​ស្នើ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ដោយ​ប្តូរ​ពី​ឈ្មោះ​ដើម​មក ឈ្មោះ ឃុ​ត វ​ឌ្ឍ​នា រស់នៅ​ភូមិ​ខ្នរ ឃុំ​ព្រែ​លាប ស្រុក​មុខកំពូល ខេត្តកណ្តាល ត្រូវ​រៀបការ​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៤ នៅផ្ទះ​ខាង​ស្រី ភូមិ​ស្រែ​ថ្នល់ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជាមួយ​កូនស្រី​ឈ្មោះ ឃិន ស្រស់ មុខរបរ​លក់ដូរ​។

​មន្ត្រី​សាលាឃុំ​កា​ហែង​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​សំណើរ​សុំ​ការចេញ​ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍ អាជ្ញាធរ​ឃុំ​ក៏បាន​សម្រេច​ឯកភាព​ជូន​សា​ម៉ី​ខ្លួន​ទាំងពីរ​រួចហើយ​ដែរ​។​ពាក់ព័ន្ធ​ន្ធ​នឹង​ការ​ក្លែង​ឯកសារ ដើម្បី​រៀបការ​ប្រពន្ធ​ថ្មី​នេះ ប្រពន្ធដើម​របស់ លោក ង៉ា​ម រី មិនបាន​ធ្វើការ​អធិប្បាយ​នោះទេ តែ​លោកស្រី​គ្រាន់​បាន​និយាយ​យ៉ាងខ្លី​ថា លោកស្រី​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ខេត្តកំពង់ស្ពឺ ។

​ឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​វិញនៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ បាន​ប្រា​បប់​កាសែត​តាម​ទូរ​សព្ទ ថា រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ស្នងការ​ង​រៀបការ​នោះ​លោក​មិនបាន​ដឹង​ទេ ព្រោះ​គេ​មិនបាន​ប្រាប់​លោក​ឡើយ ហើយក៏​មិនបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ពិសារ​ភោជនាហារ​នា​ថ្ងៃ​នោះដែរ​។ ម្យ៉ាងវិញទៀត គ្មាន​មន្ត្រីនគរបាល​ណា​ម្នាក់​ដែល​បម្រើ​ការងារ​ក្នុង​អង្គភាព និង​ជា​កូនចៅ​ផ្ទាល់​របស់ លោក ង៉ា​ម រី ឬ​លោក ឃុ​ត វ​ឌ្ឍ​នា ត្រូវបាន​ហៅ ឬ​អញ្ជើញ​ឱ្យចូល​រួម​ដែរ​។

ចំពោះ​ករណីនេះ​រូបលោក​មិនអាច​បកស្រាយ​បានដែរ ដោយ​លោកស្នងការ​គ្រាន់តែ​បានបញ្ជាក់​យ៉ាងខ្លី​ថា មកទល់​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ ប្រពន្ធដើម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ស្នងការរង​បានមក​ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវការ​ហើយ ដើម្បី​ទប់ស្កាត់​ពិធីមង្គលការ​ខាងលើ​។​មិនអាច​ទាក់ទង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ឬ​លោក ឃុ​ត វ​ឌ្ឍ​នា ក៏​មិនអាច​ទទួល​ការបំភ្លឺ​បានដែរ​a marry faka1 a marry fake a marry fake1 a marry fake2 
​