» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 196 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095111 នាក់

សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ជា​ទាំងយប់​ឱ្យ​ក្រសួង​ព័ត៌មាន​លុប​អាជ្ញា​បណ្ណ​របស់ VOD​ហើយ

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បានសម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន លុប​អាជ្ញា​បណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ហើយ​បន្ទាប់ពី​វី​ទ្យុ​វី​អូ​ឌី​មិន​ព្រម​សុំទោស​ចំពោះ​កំហុស​ឆ្ក​ង​របស់ខ្លួន​ដោយ​ប្រើ​ត្រឹម​ពាក្យ​អធ្យាស្រ័យ​តែប៉ុណ្ណោះ​។​​ប៉ុន្តែវីអូឌីនៅមានពេលរហូតដល់ម៉ោង១៣ថ្ងៃទី១៣កុម្ភៈសម្រាប់ការសុំទោសផងដែរ។a vod1 

តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ពី​មូល​ហេតុថា​៖ «​តើ​ការប្រើ​ពាក្យ​សោកស្តាយ និង​សូម​អធ្យាស្រ័យ​វា​ជំនួស​ឲ្យ​ពាក្យ​សុំទោស​បានដែរ​ឬទេ​? សម្រាប់​ខ្ញុំ​មិនអាច​ទទួលយក​បានឡើយ​។ តើ​ការបកស្រាយ​បំភ្លឺ​នៅទីនេះ មាន​ចេតនា​ទម្លាក់កំហុស​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល​មែន​ទេ​? ទុក​ជូន​ឯកឧត្តម ផៃ ស៊ីផាន ពិនិត្យ​លទ្ធភាព​ប្តឹងទៅ​តុលាការ​។​​ខ្ញុំ​កាន់តំណែង​ក្នុង​រដ្ឋ​រយៈពេល​ជាង​៤៤​ឆ្នាំ ហើយ​ក្នុងនោះ​តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល​ជាង​៤៤​ឆ្នាំ ខ្ញុំ​ពិតជា​យល់ដឹង​ល្មម​គ្រប់គ្រាន់​នូវ​ពាក្យពេចន៍​ដែល​ត្រូវបាន​ប្រើ​រាប់ទាំង​ពាក្យសំដី​វាគ្មិន​មួយ​ចំ​នួ ន​ដែល​ចូលមក​សម្ភាស​ក្នុង​រឿង​ផ្លូវច្បាប់​ទាក់ទង​ដល់​ការផ្តល់​ជំនួយ​ដល់​ប្រទេស​ទួ​ក​គី ដែល​វាគ្មិន​ខ្លះ​ព្យាយាម​វាយ​ទាំង​ឪ​វាយ​ទាំង​កូន ដែល​កូន​នោះ​គឺ ហ៊ុន ម៉ា​ណែ​ត ដែល​គាត់​ពុំបាន​ដឹង​រឿង​អ្វី​សោះ​។ តើ​នេះ​ឬ​ជា​វិជ្ជាជីវៈ​ដែល​អស់លោក​ចង់​ផ្សាយ​ដោយ​អ​ចេតនា​នោះ​?»​។​

​សម្តេច​បាន​បន្តថា​៖ «​ដើម្បី​កុំ​ឲ្យ​វែងឆ្ងាយ​ខ្ញុំ​សម្រេច​មិន​ទទួលយក​ការសំដែង​ការសោកស្តាយ​និង​សូម​ការ​អធ្យាស្រ័យ​ជំនួស​ឲ្យ​ការ​សុំទោស​របស់​អស់លោក​ដែលជា​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​អស់លោក​នោះឡើយ​។ ក្នុងនាម​រាជរដ្ឋាភិបាល​ដែល​ត្រូវការពារ​កិត្តិយស​របស់ខ្លួន​ខ្ញុំ​សម្រេច​បញ្ចប់​រឿងនេះ ដោយ​ឲ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ​វី​អូ​ឌី​(VOD)​ចាប់ពីពេលនេះ​តទៅ និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅត្រឹម​ម៉ោង​10.00​នាទី​ថ្ងៃ​១៣ កុ​ម្ភះ ២០២៣​ជា​កំហិត​»​។​

​សម្តេច​បាន​ណែនាំ​ឱ្យ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ជួយ​ការពារ​សណ្តាប់ធ្នាប់​និង​ទ្រព្យសម្បត្តិ​នៃ​វិទ្យុ​នេះ​ឲ្យ​បាន​គង់វង្ស​។ យើង​បិទ​តែ​ការផ្សាយ​គ្រប់​ប្រភេទ​នៃ​វិទ្យុ​នេះ​ប៉ុណ្ណោះ​តែ​យើង​មិន​ប៉ៈ​ពាល់​ទ្រព្យសម្បត្តិ​របស់គេ​ទេ​។​សម្តេច​ក៏​សូម​ស្នើ​មិត្តភក្តិ​បរទេស​ដែល​ផ្តល់​លុយ​ឲ្យ​វិទ្យុ​នេះ​ប​ង្វឹ​ល​លុយ​ទៅ​ប្រទេស​វិញ ឬ​ជួយ​ទៅ​ប្រទេស​ផ្សេង​។ សូម​បុគ្គលិក​ដែល​ធ្វើការ​នៅ​វិទ្យុ​នេះ​ស្វែងរក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេងទៀត​។​
សូម​បញ្ជាក់ដែរថា​មុននឹង​ឈានដល់​ការ​លុប​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដឹកនាំ​ដោយ លោក កឹម គុណ​វឌ្ឍន៍ និង​លោក ប៉ែន បូ​ណា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៣ បានទទួល​ជួប​តំណាង​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​(VOD) ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ព័​ត៌​ថា លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់​ថវិកា​សប្បុរសធម៌​ចំនួន ១០០ ០០០​ដុល្លារ ដល់​ប្រទេស​តួ​ក​គី​ផងដែរ​។

​មុននេះ​សម្តេច ហ៊ុន សែន បាន​លើកឡើងថា ពេលនេះ​សម្រេច​កាត់បន្ថយ​ពេលវេលា​សូមទោស​មក​នៅត្រឹម​២៤​ម៉ោង​គឺកំណត់​ត្រឹម​ម៉ោង​១០:០០​នាទី​ព្រឹក ថ្ងៃ​១៣ ខែកុម្ភៈ​២០២៣​វិញ​។ ៖ «​ដើម្បី​កុំ​ឲ្យ​យប់​យូរ​សុបិន​ច្រើន និង​អន្ទង់​វែង​ឆ្នាំង​វែង​ខ្ញុំ​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​បញ្ចប់​ការផ្សាយ​របស់​វិទ្យុ​VOD​ត្រឹម​ម៉ោង​10.00​នាទី​ថ្ងៃទី​១៣​កុម្ភៈ​២០២៣​ស្អែក​នេះ​ក្នុងករណី​ដែល​ពួកគេ​មិនបាន​ធ្វើការ​សូមទោស​។ ដំបៅ​មិន​ឈឺ​កុំ​យក​ឈើ​ចាក់​។​បើ​គង់តែ​ពួកគេ​ចោទថា​ខ្ញុំ​ប្រើ​អំណាច​ខ្ញុំ​ត្រូវតែ​ប្រើ​អំណាច​នេះ​ដើម្បី​បំពេញ​បំណង​របស់​ពួកគេ​។ ស្អែក​នេះ​ឯកឧត្តម​ប៊ិន ឈិន​នឹងត្រូវ​ធ្វើជា​នាយករដ្ឋមន្ត្រី​ស្តីទី ត្រូវធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន ព្រោះ​ទាំង​ខ្ញុំ​សម្តេច ស ខេង ទៀ បាញ់​លោកជំទាវ​ម៉ែន សំអន​នឹង​ទស្សនកិច្ច​នៅ​ឡាវ​ជាមួយគ្នា​»។​សម្តេច​តេ​ជោ បានប្រកាស​ឱ្យ​មេធាវី​រាជរដ្ឋាភិបាល ត្រៀម​រៀបចំ​ពាក្យ​ប្តឹង​ទៅកាន់​តុលាការ ក្នុងករណី VOD មិន​ព្រម​សូមទោស​។​​សម្រាប់​សម្តេច​តេ​ជោ ការផ្សាយ​នេះ មិន​ត្រឹមតែ​ជា​រឿង​របស់ លោក ហ៊ុន ម៉ា​ណែ​ត ប៉ុណ្ណោះ​ទេ តែ​វា​ជា​រឿង​របស់​រាជរដ្ឋាភិបាល​ទាំងមូល​លើ​ការគ្រប់គ្រង ថវិកាជាតិ ។​

 សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ពី​របៀបរបប​នៃ​ការប្រើប្រាស់​ថវិកាជាតិ ព្រមទាំង​ដំណើរការ​នៃ​ការ​ផ្តល់ជំនួយ​ទៅកាន់​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៣​ផងដែរ​។​​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ច្បាប់ និង​ការអនុវត្ត​នៅ​កម្ពុជា គឺមាន​តែ​នាយករដ្ឋមន្ត្រី​ម្នាក់​គត់ មាន​សិទ្ធ​បញ្ជា ចំណាយ ក្រោម ច្បាប់​ថវិការ​ជាតិ ដែលជា​អគ្គមេបញ្ជាការ​កំពូល​។ រីឯ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​នាយអគ្គសេនាធិកា​រ​សម្រាប់​ដឹកនាំ​អនុវត្ត​។ ដោយឡែក​ថ្នាក់ដឹកនាំ​ផ្សេង រាប់ទាំង​ឧបនាយករដ្ឋមន្ត្រី មិន មាន សិទ្ធិ ឬ​មក​លូកលាន់​កិច្ចការ នេះឡើយ លើកលែង តែ ការបញ្ជា​ចំណាយ ក្នុង​ស្ថាប័ន​របស់ខ្លួន​ដែល​ច្បាប់​ថវិកា​ផ្តល់ជូន​។​

​សម្រាប់​ជំនួយ​ទៅ​ប្រទេស​តួ​ក​គី សម្តេច​តេ​ជោ បាន​បញ្ជាក់ថា យោបល់​ទីមួយ គឺ​រដ្ឋមន្ត្រីការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើ​ទៅកាន់​សម្តេច​នា​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ វេលា​ម៉ោង​៦៖៥៦​នាទី​។ បន្ទាប់មក​សម្តេច​បញ្ជា​ឱ្យ​ប្រកាស​ផ្តល់ជំនួយ ១០​មុ​ឺ​ន​ដុល្លារ នៅ​ម៉ោង​៧៖១២​នាទី​ថ្ងៃ​ដដែល​។ បន្ទាប់មក​បញ្ជូន​សំណេរ​ទាំងពីរ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ហើយ​ឆ្លើយ ទទួល អនុវត្ត នៅ​ម៉ោង ៧៖១៨​នាទី​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣​ដូចគ្នា​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​តើ​ការ​ចោទ​លើ ហ៊ុន ម៉ា​ណែ​ត ជាការ​វាយប្រហារ​ខាង​នយោបាយ ឬ​ជាការ​ភាន់ច្រឡំ​? ខ្ញុំ​ទុក ពេល​ឱ្យ​សូមទោស​ជា សាធារណៈ​រយៈពេល ៧២​ម៉ោង ដោយ​សូមទោស​រាជរដ្ឋាភិបាល​ផង និង​សូមទោស ហ៊ុន ម៉ា​ណែ​ត ផង​។​”

​សម្តេច​តេ​ជោ ក៏បាន​ស្នើ​ទៅ​មិត្តភក្តិ​បរទេស ឬ​សង្គម​ស៊ី​វឹល​មុន​បញ្ចេញមតិ សូម​ស្រាវជ្រាវ​រឿងនេះ ជាមុនសិន​ទាំង​អង្គហេតុ និង​អង្គច្បាប់​។​​ចុងក្រោយ​សម្តេច​តេ​ជោ បាន​រំលឹក​នូវ​ពាក្យ​ដាស់តឿន​របស់​សម្តេច សម្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣​កន្លងទៅ គឺ «​អ្នកសារព័ត៌មាន​កុំ​បំពាន​អ្នកដទៃ​កុំ​បំភ្លៃ​ការពិត​»​។​a vod a vod2 a voda a voda2 a voda3 

​