» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 961 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095876 នាក់

ដេញសាន្តប៊ុនធឿននិងអធិរាជមហាសាច់ចេញពីអង្ភភាពអង្គរក្ស័ព្រោះប្រដៅមិនស្តាប់ក្រសួងពត៍មានបញ្ចប់

ភ្នំពេញ​៖​សកម្មជន​ហ្វេ​ស​ប៊ុ​ក​២​រូប​គឺ​លោក​សាន្ត​ប៊ុនធឿន​និង​លោក​ហ៊​ត​ប៉ូ​ដែល​កន្លងមក​គេ​ស្គាល់ឈ្មោះ​ហ្វេ​ស​ប៊ុ​កថា​អធិរាជ​មហា​សាច់​ដែល​អ្នក​បណ្តាញ​សង្គម​ឆ្ងល់​ថា​ហេតុ​អី​គាត់​អុង​អាត់​ម្លេះ​តាមពិត​គាត់​ចឹ​ង​សោះ​!​។​ថ្ងៃនេះ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ក​ត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង មេ​បញ្ជាការដ្ឋាន​អង្គរក្ស បានធ្វើ​លិខិត​ភ្លាមៗ ស្នើ​ដក មន្ត្រី​កង​អង្គរក្ស ២ រូប ស​ក្ត័ 4 និង ស​ក្ត័​3 ចេញពី​ក្របខណ្ឌ​កងទ័ព ហើយ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ចារ​ឯកភាព​លើ​លិខិត​នោះ​ផងដែរ និង​បានស្នើ​ទៅកាន់ សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បណ្តេញ​ចេញពី​ក្របខណ្ឌ​ចំពោះ​បុគ្គល​ទាំង ២​រូបនោះ​ជាបន្ទាន់ ។​a bun theun 

ការពិត​វា​ល្មម​ខ្លាំង​ដែរ​ហើយ​ព្រោះ​សម​ត្តភាព​ត្រឹម​សក្តិ​៤​និង​សក្តិ​៣​ត្រឹម​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាច​ដេញ​ចោល​ផុយ​តែ​នេះ​ទាល់​តែមាន​ចំណារ​ទើប​ហ៊ាន​!​។​យ៉ាងណា​អស់លោក​ទាំងពីរ​នេះ​មិនឃើញ​មានទោស​ទ​ណ្ឌ័​អ្វី​ទេ​បើ​ចឹ​ង​អាច​នៅ​ធ្វើ​កាសែត​តាម​ហ្វេ​ស​ប៊ុ​កបាន​កុំ​ឲ្យ​តែ​លោក​ឧ​ញ៉ា​ឡេង​ណា​វ៉ា​ត្រា​ប្តឹង​ពីបទ​បរិហារ​ក​រ្តិ៍​ទៅបាន​ហើយ​។​មានការ​កត់សម្គាល់ថា​អ្នកកាសែត​ABC​សាន្ត​ប៊ុនធឿន​កាលពីពេល​ថ្មីៗ​បាន​រិះគន់​លោក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​ជា​ឧកញ៉ា​គ្មាន​លុយ​អី​ទេ​លុយ​គេ​ឲ្យ​គាត់​តើ​?​។​

ការរិះគន់​នេះ​គឺ​ជួន​ពេលដែល​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​ផ្ទុះ​រឿង​ឈូសឆាយ​ភ្នំ​តា​ម៉ៅ​ដែល​ត្រូវបាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ទូលថ្វាយ​សុំ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ជា​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ​ហើយ​.​។​រឿងនេះ​លោក​អធិរាជ​មហា​សាច់​ក៏​ចេញ​ឡាយ​ពី​រឿង​ជី​វីត​កំសត់​របស់ខ្លួន​ឯ​លោក​សាន​ប៊ុនធឿន​បាន​ចេញមក​បកស្រាយ​ថា​រឿង​បោក​ចាន​កែវជា​ល្បិច​ល្ប៉ឹ​លរ​ប៉ូច​ដូច​យុវជន​(prank)​ទេតើ​!.។

ក្រៅពីបណ្តេញចេញពីកងទព័ក្រសួង​ព័ត៌មានក៏ បាន​លុបចោល​អាជ្ញា​បណ្ណសារ​ព័ត៌មាន​របស់​លោក សាន្ត ប៊ុនធឿន លែង​ឱ្យធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់ខ្លួន​ប​ន្ដ​ទៀត ដោយសារ​ការប្រព្រឹត្ត​អំពើ​អសីលធម៌​ប៉ះពាល់​វិជ្ជាជីវៈ​សារព័ត៌មាន​។​សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ ២០២២​នេះ បានឱ្យដឹងថា ក្រសួង​បាន​លុប​ប្រកា​សលេខ ០៩៨​ព​.​ម​.​ប្រក ចុះ​ថ្ងៃទី​១០​ខែមីនា ឆ្នាំ​២០២១ ស្តីពី​ការ អនុញ្ញាតឱ្យ ឬ​ផ្តល់​អាជ្ញា​បណ្ណ​អាជីវកម្ម​ផ្សព្វផ្សាយ​តាម​គេហទំព័រ អេស​ប៊ី​ធី ផូស​(SBT Post) WWW.sbtpost.com ដល់ លោក សាន្ត ប៊ុនធឿន ដែលជា​ម្ចាស់​សហគ្រាស​។

សេចក្ដីសម្រេច​លុប​អាជ្ញា​បណ្ណ​នេះ បញ្ជាក់ថា​៖« ដោយ​ម្ចាស់​អាជ្ញា​បណ្ណ បាន​ប្រព្រឹត្តិ​ទង្វើ​អសីលធម៌ ជេរប្រមាថ​ជា​សាធារណៈ ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​សង្គម និង​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​អ្នកសារព័ត៌មាន​អាជីព ដែលជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិ​ជា្ជ​ជីវៈ សារព័ត៌មាន និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​»​។​

​សេចក្ដីប្រកាស​នេះ ធ្វើឡើង​ស្របពេល​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ វង្ស ពិ​សេនអគ្គមេបញ្ជាការកងទ័ព នៅ​ថ្ងៃទី​២២ ខែសីហា​នេះ បានចេញ​លិខិត​មួយ​ជូនទៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ដើម្បី​ស្នើ​លុបឈ្មោះ វរសេនីយ៍ត្រី សាន្ដ ប៊ុនធឿន ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​។​

​ លោកឧត្តមសេនីយ វង្ស ពិ​សេន ក៏បាន​ចេញ​សេចក្តីសម្រេច​មួយទៀត លុបឈ្មោះ អនុសេនីយ៍ឯក ឈ្មោះ ហ៊​ត ប៉ូ ដែល​គេ​ស្គាល់​រហ្សនាម​នៅលើ​បណ្ត​ញ​សង្គម​ហ្វេ​ស​ប៊ុ​កថា អធិរាជ​មហា​សាច់ ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ ក្រោម​ហេតុផល​ថា បាន​ល្មើសច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​a bun theun6 


​

a bun theun1 a bun theun2 a bun theun3 a bun theun4