» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3537 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099304 នាក់

វិបត្តិ​នយោបាយ​ផ្ទៃក្នុង​គណបក្សកាន់អំណាច​អូស្ត្រាលី​បានធ្វើ​ឲ្យ​ធ្លាក់ចុះ​ការគាំទ្រ​

​អូស្ត្រាលី​៖ លោក​Scott Marrison ត្រូវបាន តែងតាំង​ជា នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី ជំនួស​លោក Malcolm Turnbull ដែល​ត្រូវបាន​គេ​បណ្តេញ​ពី​បក្ស​ដែល​កម្ម​ភាព​នេះ​ត្រូវបាន​គេ​ហៅថា​ការធ្វើ បក្ស​ប្រហារ ។​a aust prim 

ជម្រើស​នាយករដ្ឋមន្ត្រី​ថ្មី ដែល​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង និង​ជា​ប្រៀបដូចជា​ព្រនង់​វាយ​សំពង​លើ​រូប​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Petter Dutton ដែលជា​មេក្រុម​ដឹកនាំ​ចលនា​ប្រឆាំង​ក្នុង​បក្ស​ដើម្បី​ផ្តួល​លោកនាយក​រដ្ឋមន្ត្រី Turnbull !​។ ​លោក Scott Morrison អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ជា​ជំនិត​ម្នាក់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ចាស់​នោះ លោក បានទទួល​សំឡេងគាំទ្រ ៤៥​ទល់នឹង​៤០​សំឡេង​សម្រាប់​លោក​Dutton ជា​គូប្រជែង​។

​ក្នុង​វ័យ​៥០​ឆ្នាំ ជា​គ្រិ​ស្តិ​សាសនិក ដ៏​ស្មោះស្ម័គ្រ​បំផុត លោក ម៉ូ​រី​សាន់ បាន​ឡើងកាន់តំណែង​តាំងពី​ខែកញ្ញា​២០១៥​មក ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ដែលជា​តួនាទី​ឈ្នាន់​សម្រាប់​ឈោង​ទៅកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​។ លោក ម៉ូ​រី​សាន់ ជា​អ្នក​អភិរក្ស​ស្តាំនិយម​ខ្លាំង ជាង​នាយករដ្ឋមន្ត្រី​មុន​លោក Malcolm Turnbull ។​

​ដោយសារ​ចឹ​ង​ហើយ​បានជា​ថ្មីៗ​នេះ តាម​លទ្ធផល​ស្ទង់​មតិ របស់ Newspoll បង្ហាញ​ឲ្យ​ឃើញថា ក្រោយ​វិបត្តិ​នយោបាយ ធ្វើ​ឲ្យ​មាន​ផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី​ថ្មី ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​បាត់​ជំនឿ​ពី​ប្រជាពលរដ្ឋ​លើ​បក្ស​កាន់អំណាច​ហើយ​គណបក្សប្រឆាំង​នៅ​អូស្ត្រាលី​បាន​កើន​ការគាំទ្រ​ខ្ពស់​រហូតដល់​ទៅ​៥៦​ភាគរយ ចំណែក​គណបក្ស​សម្ពន្ធ​មិត្ត​កាន់អំណាច​វិញ​មានតែ​៤៤​ភាគរយ​ប៉ុណ្ណោះ ដែល​ពីមុន គណបក្សកាន់អំណាច​មា​ន​សម្លេងគាំទ្រ​៥១​ភាគរយ ។​​មេដឹកនាំ​គណបក្សប្រឆាំង លោក Bill Shorten ទទួលបាន​ការស្រឡាញ់​ពី​ពលរដ្ឋ​ច្រើនជាង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​គណបក្សកាន់អំណាច​គឹ​លោក Scott Morrison ដោយមាន​សម្លេងគាំទ្រ ៣៩​ភាគរយ និង​៣៣​ភាគរយ​។​

​ឧប្បនាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Michael McCormack បាន​និយាយ​ទៅកាន់​សារព័ត៌មាន ABC ថា រដ្ឋាភិបាល​ថ្មី នឹង​ខិតខំ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​ឡើងវិញ ដោយ​ផ្តល់​អាទិភាព​ទៅលើ​គោលនយោបាយ​សំខាន់ៗ​ដូចជា តម្លៃ​ថាមពល ប្រាក់ខែ កំណើនសេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​។​​ទោះជា​យ៉ាងណា​វិបត្តិ​នយោបាយ​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​អូស្ត្រាលី​មិនទាន់​បញ្ចប់​នៅឡើយ ។​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop បាន​ឲ្យ​ដឹង ថា លោកស្រី​បាន​លាលែង​ចេញពី តំណែង​នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី​ថ្មី លោក Scott Morrison ហើយ​។​

​ការសម្រេចចិត្ត​នេះ ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកស្រី​ចាញ់​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ នៃ​គណបក្ស​សេរី និយម​។ បន្ថែម​ពីលើ​នេះ លោកស្រី Bishop ថែមទាំង​បញ្ជាក់ដែរថា លោកស្រី​អាច​នឹងចូលរួម​ជាមួយ​ក្រុម​គណបក្សប្រឆាំង ហើយ​ទន្ទឹមគ្នា​មិនបាន​ប្រាប់ថា​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​សកល​នៅ​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ឬ​យ៉ាងណា​នោះទេ​។ គួរ​បញ្ជាក់ថា លោកស្រី Julie Bishop ក៏បាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ នៃ​គណបក្ស​សេរីនិយម កាលពី​ថ្ងៃ​សុក្រ​ទី​២២​សីហា​ផងដែរ តែ​បាន​បរាជ័យ ខណៈ​លោក Scott Morrison បាន​ស្បថ​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទី​៣០ នៅក្នុង​ថ្ងៃ​ដដែល ជំនួស​លោក Malcolm Turnbull ដែល​ត្រូវ​បណ្តេញចេញ​៕a aust prim1 a australy 


​